ខេត្តបន្ទាយមានជ័យ៖បុរសមិនសូវគ្រប់ទឹកម្នាក់បានប្រើអំពើហិង្សាលើបុរសវ័យចំណាសម្នាក់ដែលផឹកស្រាស្រវឹងជោកខ្លួនបណ្តាលអោយបែកក្បាលកាលពីវេលាម៉ោងខេត្តបន្ទាយមានជ័យ ៖ បុរសមិនសូវគ្រប់ទឹកម្នាក់ បានប្រើអំពើហិង្សា លើបុរសវ័យចំណាសម្នាក់ ដែលផឹកស្រាស្រវឹងជោកខ្លួន បណ្តាលអោយបែកក្បាល កាលពីវេលាម៉ោង ៥និង៣០ នាទី ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នៅចំនុចវត្តស្រះរាំង ស្ថិតក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានសាច់ញាតិ បញ្ជូនទៅ សំរាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ច ណែនាំកុំឲ្យប្រព្រឹត្តិ អំពើហិង្សា តទៅទៀត។
ជនសង្ស័យមានឈ្មោះ ពេជ្រ សុគុន្ធ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅក្នុងវត្តស្រះរាំង ភូមិកើតហេតុខាងលើ និងជាមនុស្ស មិនសូវគ្រប់ទឹក។ ជនរងគ្រោះឈ្មោះ ជួន សេត ប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាមនុស្សស្រវឹងខួប ជេរគេឯង ប៉ាតណា ប៉ាតណី ។ មូនពេលកើតហេតុ គេឃើញជនរងគ្រោះ ស្រវឹងស្រាអួទីនួ ហើយដើរគេឯងនិងជេរ ជនសង្ស័យ ពេលនោះជនសង្ស័យខឹង ក៏ទាញឈើនីវ វាយទៅលើជនរង គ្រោះបណ្តាលអោយបែកក្បាល ដេរ ៧ ថ្នេរ៕
Source from: watphnom-news.com























Loading...




Post a Comment