Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖មន្ត្រី​នគរ​បាល​​ដែល​​បម្រើ​​ការ​ងារមាន​​អតីត​ភាព​​ជាង២០​​​ឆ្នាំ​ឬ​៣០​​ឆ្នាំនៅ​​ស្នង​ការ​ដ្ឋាន​​ខេត្ត​​ព្រះ​សី​ហ​នុកំ​ពុង​​កើត​​ជំ​ងឺ​​សតិ​អារ​ម្មណ៍

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​នគរ​បាល​​ដែល​​បម្រើ​​ការ​ងារ មាន​​អតីត​ភាព​​ជាង ២០​​​ឆ្នាំ​ឬ​ ៣០​​ឆ្នាំ នៅ​​ស្នង​ការ​ដ្ឋាន​​ខេត្ត​​ព្រះ​សី​ហ​នុ កំ​ពុង​​កើត​​ជំ​ងឺ​​សតិ​អារ​ម្មណ៍ លែង​​ចង់​ចូល​​ប៊ុ​យ​​រ៉ូ​​ធ្វើ​ការ​​ហើយ ដោយ​សារ​តែ​​អំ​ពើ​ពុក​រលួយ​​បក្ខ​ពួក​និ​យម មាន​​ការ​លើក​បន្តុប​ខ្សែ​ទុយោ​ខ្លួនឯង ឲ្យ​ឡើងកាន់​ការងារ​ធំៗ កន្លែង​ខ្លាញ់​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ដូចជា​ករណី​លោក តាក សារិទ្ធ ត្រូវជា​ក្មួយ​សំណព្វចិត្ត​របស់ លោកស្នងការ​កំពុង ក្តោប​ក្តាប់​ការងារ​តែម្នាក់ឯង នៅក្នុង​ការិយាល័យ​ប្រឆាំង​បទល្មើស ជិះជាន់​សង្កត់សង្កិន​ដាក់​កំហិត លើ​ប្រធានការិយាល័យ​ជំនាញ​ទាំង​៣ បង្កើត​ឲ្យ​មាន​ភាព​អសកម្ម គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។

មន្ត្រី​មួយចំនួន​បាន​លើកឡើងថា លោក តាក សារិទ្ធ ទើបតែ​ចូលធ្វើ​នគរបាល កាលពី​ប៉ុន្មាន​ថ្ងៃមុន​សោះ មាន​ស័ក្តិ ៤​ពាក់​លើ​ស្មា និង​កាន់តំណែង​ជា​អនុប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស មាន​សិទ្ធិអំណាច​ធំធេង គ្រប់គ្រង​លើ​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​ពេលខ្លះ​លោក តាក សារិទ្ធ បាន​ប្រើ​អំណាច​របស់គាត់​ទៅ​បំពាន​លើ​ការងារ របស់​ស្នងការរង​ដែលជា ប្រធានការិយាល័យ​ផងដែរ​។ លោក តាក សារិទ្ធ បាន​ប្រព្រឹត្ត​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ហើយ​អំណាច​របស់គាត់​ត្រឹមតែ​ស័ក្តិ ៤​សោះ ហ៊ាន​ត្រួតត្រា​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ចាស់ៗ ឬ​មន្ត្រី​ដែលមាន​តួនាទី​ធំ​ជាង​ខ្លួន ដោយបាន​ប្រើ​ភាសា​អសីលធម៌​គំរោះគំរើយ ឬ​ជេរប្រមាថ​ចំពោះ​មន្ត្រីនគរបាល ដែលមាន​អាយុ​ធ្វើជា​ជីតា​របស់គាត់​បាន គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​។​

 

​លោក តាក សារិទ្ធ បាន​ចូល​ធ្វើជា​នគរបាល មិនដែល​ចូល​សាលា​ហ្វឹកហាត់​លត់​ដំ ឬ​រៀនសូត្រ​ពី​វិន័យ​សីលធម៌ របស់​នគរបាលជាតិ​នោះទេ គឺ​គាត់​បាន​ប្រើប្រាស់​សិទ្ធិអំណាច​យ៉ាង​ដាច់បង្ហៀរ ហើយ​បាន​យក​ស្បែក​ជា​នគរបាល និង​តួនាទី​ជា​នាយរង ការិយាល័យ​ប្រឆាំង​បទល្មើស​ទៅ​ប្រព្រឹត្ត​ផ្តេសផ្តាស ក្នុង​ការប្រមូល​លាភសក្ការៈ យកមក​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន នាំ​ឲ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​នគរបាល​មួយចំនួនទៀត ដែល​ព្យាយាម​សាង​ភាព​ស្អាតស្អំ​។ លោក តាក សារិទ្ធ ក៏​ជាប់​ឈ្មោះ​ជា​មន្ត្រីនគរបាល ដែល​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ប្រមូល​លុយ​ពី​ជំនួញ​គ្រឿងញៀន​ខុសច្បាប់ បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ ហើយ​លោក តាក សារិទ្ធ ក៏មាន​ជំនាញ​រកស៊ី​ចងការ​លុយ​ឲ្យ មេ​ឈ្មួញ​គ្រឿងញៀន​មួយចំនួន គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ ព្រោះ​មេ​ឈ្មួញ​ទាំងនោះ តែងតែ​យកលុយ​និង​មក​បង់​ជូន​លោក តាក សារិទ្ធ យ៉ាង​ទៀងទាត់​។​

លើស​នេះ​ទៅទៀត គេ​ក៏​ដឹងផង​ដែរ​ថា លោក តាក សារិទ្ធ បាន​ប្រើ​អំណាច​របស់ខ្លួន ទៅ​បង្កើត​ក្លឹប​ល្បែងភ្នាល់​បាល់ទាត់ វង់​បៀ វង់​អាប៉ោង ដ៏​ធំ​មួយកន្លែង​នៅក្រោយ​ភោជនីយដ្ឋាន ជាង លីម ក្នុង​សង្កាត់​លេខ​៤ យ៉ាង​គឃ្លើន​បំផុត​គ្មាន​កោតក្រែង​ញញើត អភិបាលខេត្ត​សូម្បីតែ​បន្តិច​។ គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុង​មួយខែៗ​លោក តាក សារិទ្ធ ដែល​បាន​ប្រើប្រាស់​ស្បែក​ជា នគរបាល​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដូចជា​ការបើក​បន​ល្បែងស៊ីសង​ខុសច្បាប់ ការប្រមូល​ផលប្រយោជន៍​ពី​ជំនួញ​គ្រឿងញៀន ជាពិសេស​ការ​ចងការ​លុយ​ពី​មេ​ឈ្មួញ​គ្រឿងញៀន បាន​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ព្រោះ​លោក តាក សារិទ្ធ បាន​ឡើង​ធ្វើជា​អនុប្រធាន ការិយាល័យ​ប្រឆាំង​បទល្មើស​តែ​រយៈពេល​ខ្លី ប៉ុន្តែ​គាត់​មានទ្រព្យ​ធនធាន​ហូរហៀរ មាន​លុយ​ចាយ​មិន​ខ្វះ ហេតុនេះ​គប្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​ភាព​អសកម្ម​របស់លោក តាក សារិទ្ធ ឡើងវិញ​ផង​។​

 

​មន្ត្រីនគរបាល​មួយចំនួន​ដែលមាន អតីតភាព​ការងារ​យូរ​ឆ្នាំ ពេលខ្លះ​រកតែ​លុយ​ចាក់​សាំង​ម៉ូតូ មក​ធ្វើការ​មិនបាន​ផង ព្រោះ​ប្រាក់ខែ​ប្រមាណ ២០​ឬ​៣០ ម៉ឺន​រៀល ពេលចេញ​ល្បាត​ត្រូវ​ប្រើប្រាស់ សោហ៊ុយ​សាំង​ខ្លួនឯង​ទៀត ហើយ​មន្ត្រី​ខ្លះ​ធ្វើការ តាំងពី​ដាច់​របប​ខ្មែរក្រហម រហូតមកដល់​ឆ្នាំ​២០១៣ នេះ​ឡើង​ស័ក្តិ​១ អត់​រួច​ទេ គឺ​នៅត្រឹមតែ ដោយ​៣​ជាន់​ប៉ុណ្ណោះ  ក៏​ព្រោះតែ​ពួកគាត់​គ្មាន​ខ្សែ​ទុយោ គ្មាន​លុយ​សូកប៉ាន់​ដើម្បី​ឡើង​ស័ក្តិ​ឡើង​តួនាទី ខុសពី​លោក តាក សារិទ្ធ ដែលមាន​ខ្សែ​ទុយោ ជា​អ្នកមាន​លុយ​មានអំណាច គាត់​ឡើង​ស័ក្តិ ១​ឆ្នាំ​ដល់​ទៅ ៣​ដង និង​អាច​មានឱកាស​កាន់តំណែង​ខ្លាញ់ ហើយ​យក​តំណែង​និង​តួនាទី​របស់ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដើម្បី​យកលុយ​មក​ច្រក​ហោប៉ៅ គ្មាន​ក្រែង​ញញើត​វិធានការ​រឹតបន្តឹង​របស់​ថ្នាក់លើ ឬ​ច្បាប់ទម្លាប់​អ្វី​ទេ​។

កន្លងមក​មន្ត្រីនគរបាល​តូចតាច​ជាច្រើន ខឹងសម្បា​ចំពោះ​លោក ស្នងការ តាក វណ្ណ​ថា ក៏​ព្រោះតែ​ភាព​ខុសឆ្គង​របស់លោក តាក សារិទ្ធ ដែលជា​ក្មួយ​សំណព្វចិត្ត​នោះឯង សមល្មម​ដល់ពេល​ដែល​លោកស្នងការ តាក វណ្ណ​ថា ពិនិត្យមើល​ភាពអនាធិបតេយ្យ ក្មួយ​សំណព្វចិត្ត​ឡើងវិញ​ហើយ​។ ប្រជាពលរដ្ឋ​ក៏បាន​សម្តែង ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​វត្តមាន​របស់លោក តាក សារិទ្ធ ដែល​ឧស្សាហ៍​នាំ​កម្លាំង​នគរបាល​ចំនួន ៦​នាក់ ចុះ​ល្បាត​តាម​មូលដ្ឋាន​ជាច្រើន ប៉ុន្តែ​មិនដែល​មានមុខ​ទៅ បង្ក្រាប​ជំនួញ​គ្រឿងញៀន ដែល​កំពុង​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ​នោះទេ ដូចជា​មេ​ឈ្មួញ​នៅ​សង្កាត់​លេខ​៤ ឈ្មោះ រិ​ទ្ធ មាន​ប្រពន្ធ​ឈ្មោះ ច​ន្ធូ បាន​រកស៊ី​ចែកចាយ​គ្រឿងញៀន​យ៉ាង​ឆ្វេ​ច​ឆ្វាច ស្រដៀង​នឹង​ការលក់​ស្ករ​គ្រាប់ គឺ​មិនដែល​មានការ​បង្ក្រាប​ទេ ក៏​ព្រោះតែ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក តាក សារិទ្ធ​៕

Wat Vatha


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item