Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ប្រភព៖Lookintodayបាងកក៖របាយការសិក្សាមួយរបស់បារំាងបានផ្សាយនៅថ្ងៃពុធទី០២ខែតុលាប្រភព៖Lookintoday
បាងកក៖ របាយការសិក្សាមួយរបស់បារំាង បាន ផ្សាយនៅថ្ងៃពុធ ទី០២ ខែតុលា ថា ចំនួនប្រជាជននៅក្នុងពិភព លោក នឹងកើនឡើងដល់ ៩,៧ពាន់លាននាក់ ពីចំនួនក្នុងពេលបច្ចុប្បន្ននេះចំនួន ៧,១ពាន់លាននាក់ ហើយនៅប្រទេសឥណ្ឌា កំណើនប្រជាជននឹងកើនឡើងលើសចំនួនប្រជាជនចិន ខណៈប្រទេសនេះ ជាប្រជាជាតិមានប្រជាជនច្រើនជាងគេមួយដែរនោះ។
យោងតាមគេហទំព័របាងកកប៉ុស្តិ៍បានចេញផ្សាយថា របាយការណ៍ប្រចាំឆ្នាំ ដែលចេញដោយវិទ្យាសា្ថនសិក្សាខាង  ប្រជាសាស្រ្តបារំាង (Ined) ថា ចំនួនប្រជាជននឹងអាចកើនឡើងដល់ ១០ ទៅ១១ពាន់លាននាក់ ក្នុងពិភពលោក  នៅចុងបញ្ចប់នៃសតវត្សរ៍ទី២១។
ការព្យាករណ៍នេះ គឺស្របគ្នាផងដែរ ជាមួយនឹងការព្យាករណ៍របស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និង វិទ្យាស្ថានធំៗផ្សេងទៀត។ របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែមិថុនា កន្លងទៅនេះបានឲ្យដឹងថា  ចំនួនប្រជាជននៅក្នុងសាកលលោក នឹងកើនឡើងដល់ ៩,៦ពាន់លាននាក់ នៅឆ្នាំ២០៥០ ហើយប្រជាជនដែល មានអាយុ ៦០ឆ្នាំ និងលើស៦០ឆ្នាំ នឹងហក់ឡើងពីចំនួន ៨៤១លាននាក់ ក្នុងពេលបច្ចុប្បន្ន ទៅដល់ ២ពាន់លាន នាក់ ក្នុងឆ្នាំ២០៥០ និងជិត ៣ពាន់លាននាក់ក្នុងឆ្នាំ២១០០។
របាយការណ៍ Ined បានឲ្យដឹងថា ទ្វីបអាហ្វ្រិក នឹងក្លាយជាតំបន់មួយ នៃចំនួនមួយភាគបួន ដែលមានចំនួនប្រជា ជនច្រើនជាងគេ ក្នុងពិភពលោក សម្រាប់ឆ្នាំ២០៥០ ជាមួយនឹងប្រជាជនចំនួន ២,៥ពាន់លាននាក់ គឺកើនឡើង ជាង២ដង ខណៈបច្ចុប្បន្នមានតែ ១,១ពាន់លាននាក់។
អ្នករៀបរៀងរបាយការណ៍ម្នាក់ បាននិយាយថា ទ្វីបអាម៉េរិក នឹងមានប្រជាជនចំនួនមួយពាន់លាននាក់ នៅឆ្នាំ២០ ៥០ ជាមួយនឹងអ្នករស់នៅប្រក្រតីចំនួន ១,២ពាន់លាននាក់ ដែលក្នុងពេលបច្ចុប្បន្នមានតែ ៩៥៨លាននាក់។
ចំណែកនៅទ្វីបអាស៊ីវិញ ចំនួនប្រជាជននឹងកើនឡើងដល់ចំនួន ៤,៣ពាន់លាននាក់ ទៅ ៥,២ពាន់លាននាក់ នៅ ឆ្នាំ២០៥០។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនមានប្រជាជនច្រើនជាងគេក្នុងពិភពលោក គឺមានចំនួន ១,៣ពាន់ លាននាក់ ហើយប្រទេសដែលតាមពីក្រោយមានឥណ្ឌាចំនួន ១,២ពាន់លាននាក់ សហរដ្ឋអាម៉េរិក ៣១៦,២លាន នាក់ ឥណ្ឌូនេស៊ី មាន ២៤៨,៥លាននាក់ និងប្រទេសប្រេស៊ីលមានចំនួន ១៩៥,៥លាននាក់។
កំណើននៅឆ្នាំ២០៥០ នឹងធ្វើឲ្យប្រទេសឥណ្ឌា មានចំនួនប្រជាជនច្រើនជាងគេ គឺចំនួន ១,៦ពាន់លាននាក់  ចំណែកប្រទេសចិនធ្លាក់មកចំណាត់ថ្នាក់ទី២ មានចំនួន ១,៣ពាន់លាននាក់៕

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item