ក្រុងហាណូយ៖សារព័ត៌មានបរទេសបានរំលឹកពីរឿងរ៉ាវដែលតារាម៉ូដែលដ៏មានប្រជាប្រិយភាពម្នាក់របស់វៀតណាមគឺនាងVo ក្រុងហាណូយ ៖ សារព័ត៌មានបរទេស បានរំលឹកពីរឿងរ៉ាវដែល តារាម៉ូដែលដ៏មានប្រជាប្រិយភាពម្នាក់ របស់វៀតណាម គឺនាង Vo Hoang Yen ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្រុងហូជីមិញ ពិន័យជាប្រាក់ចំនួន ៣,៥ លានដុង ប្រហែល ១៦០ដុល្លារ ដោយសារការបញ្ចេញសុដន់ នៅលើឆាកសំដែង បង្កើតឲ្យមានភាពរំជើបរំជួល។
រឿងរ៉ាវនេះបានកើតមាន កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ ដោយតារាដើរម៉ូដ Vo Hoang Yen រួមនឹងគណកម្មធិការគ្រប់គ្រង នៃកម្មវិធីសំដែង ត្រូវបានអញ្ជើញ ឱ្យមកកាន់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ នៃក្រុងហូជីមិញ ដើម្បីទទួលការពិន័យ ចំពោះការធ្វើឱ្យមាន បញ្ហាលេចសុដន់ នៅក្នុងកម្មវិធីបង្ហាញម៉ូដ ដែលត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២។
ក្រៅពីតារាដើរម៉ូដ Hoang Yen ក្រុមគណកម្មការ គ្រប់គ្រងកម្មវិធី ក៏ត្រូវពិន័យចំនួន ប្រហែល ៣៥៧ ដុល្លារអាមេរិកផងដែរ។ គួររំលឹកថា មុននេះ នៅលើឆាកបង្ហាញម៉ូដ ក្នុងកម្មវិធី "ជក់ចិត្ត និងប្រជុំគ្នា" តារាបង្ហាញម៉ូដនាង Vo Hoang Yen បង្ហាញខ្លួនដោយទឹកមុខ បែបអ្នកបង្ហាញម៉ូដអឺរ៉ុប ក្នុងសម្លៀកបំពាក់ចម្លែកៗ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺឈុតដើរកំសាន្ដរបស់នាង។
នៅពេលមើលពីខាងមុខ ទស្សនិកជន នឹងឃើញថា អាវដែលនាងពាក់ មានលក្ខណៈជិតគួរសម ប៉ុន្ដែពេលគេមើលពីចំហៀងវិញ គេនឹងឃើញសុដន់ ស្ទើរទាំងស្រុងរបស់នាង លេចចេញច្បាស់ដូចថ្ងៃ ហើយវាជាដើមហេតុ នៃការដាក់ពិន័យ ដើម្បីកុំឲ្យកើតមាន នៅពេលក្រោយទៀត៕
Source from: watphnom-news.com

























Loading...




Post a Comment