Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​តាកែវ៖តាម​​សេច​ក្ដី​រាយ​ការ​ណ៍ពី​​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុងស្រុក​​អង្គរ​បុរីបាន​ឱ្យ​ដឹង​ថាភាព​​អ​​នា​​ធិ​ប​តេ​​យ្យនៃ​​ការ​បើក​​លេង​ល្បែង​​ស៊ី​សង

​ខេត្ដ​តាកែវ ៖ តាម​​សេច​ក្ដី​រាយ​ការ​ណ៍ ពី​​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុង ស្រុក​​អង្គរ​បុរី បាន​ឱ្យ​ដឹង​ថា ភាព​​អ​​នា​​ធិ​ប​តេ​​យ្យ នៃ​​ការ​បើក​​លេង​ល្បែង​​ស៊ី​សង បៀរ អា​ប៉ោង យូ​គី កន្ទុយ​លេខ ដែល​មាន​​ឈ្មោះ គី ប៊ុន​​រ៉ា និង​​ឈ្មោះ មេ​​ដា ជា​​មេ​​ធំ​​ប្រ​ចាំ​​ភូមិ​​សា​ម​គ្គី ឃុំ​​អង្គរបុរី នៅ​ចំណុច​សាលា វិទ្យាល័យ​សាមគ្គី ចម្ងាយ ប្រហែល ១០០​ម៉ែត្រ ឈៀង​ខាងជើង​ខ្លោងទ្វារ សាលា​វិទ្យាល័យ នៅក្នុង​ទីតាំង​ដីឡូត៍​មួយកន្លែង បង្ក ឱ្យមាន​ផលប៉ះពាល់ ចំពោះ​ការសិក្សា​របស់​សិស្ស និស្សិត គេ​ពុំដែល​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ចុះបង្ក្រាប​នោះទេ ។​

 

​ការបើក​លេងល្បែង​ស៊ីសង បាន​យ៉ាង​រលូន ដែលមាន​ឈ្មោះ គី ប៊ុន​រ៉ា និង លោក មេ​ដា ជា​មេ​ល្បែងស៊ីសង​ដុះ​ស្លែ​នេះ អាចមាន​ការឃុបឃិត ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ជា​អ្នក​បើកភ្លើង ខៀវ​ឱ្យ​មេ​ល្បែង​ទាំងពីរ​នាក់​នេះ ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត ទើប​ពួកគេ​មិន​ខ្លាចញញើត ដល់​សមត្ថ កិច្ច​ពាក់ព័ន្ធ​នោះឡើយ ។ វង់ល្បែង​ស៊ីសង​ដូចជា បៀរ អាប៉ោង យូគី កន្ទុយលេខ ហ្គេម ខុសច្បាប់​ទាំងនេះ ត្រូវបាន​លោក គី ប៊ុន​រ៉ា និង​លោក មេ​ដា ដែលជា​មេ​ធំៗ​ដុះ​ស្លែ អួតអាង​ប្រាប់​ដល់ ក្រុម​ញៀន​ល្បែង​ទាំងអស់​ថា ពួកគេ​បង់លុយ​ឲ្យ ក្រុមមន្ត្រី​គ្រប់​ជាន់ថ្នាក់ អស់ហើយ​។​

លោក គី ប៊ុន​រ៉ា និង​លោក មេ​ដា បានប្រកាស​អញ្ជើញ ក្រុម​អ្នកញៀន​ល្បែង ទៅលេង​ក្នុង​ទីតាំង​របស់​ពួកគេ ដោយ​មិនចាំបាច់​ភ័យខ្លាច​អ្វី​ទេ អាច​អង្គុយ​លេងល្បែង​គ្រប់​ប្រភេទ យ៉ាង​ត្រជាក់​ចិ​ត្ដ​ទៀតផង​។ ពីព្រោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម ត្រូវបាន​ពួកគេ​រត់ការ បង់លុយ​ឱ្យអស់​ហើយ តាំងពី​ថ្នាក់ឃុំ រហូតដល់​ថ្នាក់​ខេត្ដ​ឯណោះ ។ ករណី​បើក​ឱ្យមាន​ល្បែងស៊ីសង តាមរយៈ​ការឃុបឃិត ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ព្រមទាំង​ប៉េអឹម យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ផ្ទុយ​ពី​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ។

ភាព​អសកម្ម​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងការ បង្ក្រាប​ទៅលើ​វង់ល្បែង​ស៊ីសង របស់លោក គី ប៊ុន​រ៉ា និង​លោក មេ​ដា ប្រចាំ​ស្រុក​អង្គរបុរី​នេះ បង្កឱ្យមាន​អំពើ​ចោរឆក់ ចោរលួច ចោរប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ កើន​ឡើងជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច យ៉ាងខ្លាំង ។ ប្រជាព​ល​​រដ្ឋ​​​រ​ស់​នៅ​ក្នុង​​ស្រុក​អង្គរបុរី ខេត្ដ​តាកែវ បាន​សំណូមពរ​ដល់​លោក ស្រី បេន អភិបាលខេត្ដ​តាកែវ មេ​ត្ដា​​​​ចុះ​​ទៅ​ពិ​និត្យ​មើល​ ភាពអនាធិបតេយ្យ នៃ​ការបើក​ឱ្យ​លេង ល្បែងស៊ីសង ដោយមាន​​ការ​ឃុប​ឃិត​​ពី​​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម​នេះ​ផង​ទាន ដើម្បីឱ្យ​ប្រជាពលរដ្ឋ មាន​​ជំ​នឿ​​ទៅ​លើ​​​គោ​ល​ន​យោ​បាយ ភូមិ -​ឃុំ​មាន​សុវត្ថិភាព និង​កំណែទម្រង់​ថ្មី​របស់​រាជរដ្ឋាភិបាល​ប ៕ ដោយ ព្រះ​ច័ន្ទ​

Wat Srey Ben


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item