ខេត្តកោះកុង៖ដោយសារខឹងឪពុកស្ដីបន្ទោសបន្ដិចបន្ដួចរឿងដើរលេងមិនទៅសាលារៀនថែមទាំងលក់ម៉ូតូដើរស៊ីចាយអស់ទើបចូលផ្ទះនាំឲ្យយុវជនឈាមរាវម្នាក់គិតខ្លីក៏សម្រេចចិត្តខេត្តកោះកុង ៖ ដោយសារខឹងឪពុកស្ដីបន្ទោសបន្ដិចបន្ដួច រឿងដើរលេងមិនទៅសាលារៀន ថែមទាំងលក់ម៉ូតូ ដើរស៊ីចាយអស់ទើបចូលផ្ទះ នាំឲ្យយុវជនឈាមរាវម្នាក់ គិតខ្លីក៏សម្រេចចិត្ត ទៅចង.ក ធ្វើអត្ដឃាត ដើម្បីបញ្ចប់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកព្រលឹមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមដងផ្លូវលេខ៤៨ ជិតកែងផ្លូវសេរីការ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។
យុវជនដែលធ្វើអត្ដឃាតដោយចង.ក នោះមានឈ្មោះ លី ខ្វាន់ទុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយហេតុដែលជនរងគ្រោះ គិតខ្លីទៅសម្លាប់ខ្លួន បណ្តាលមកពី ឪពុកស្តីបន្ទោសបន្តិចបន្តួចរឿង លក់ម៉ូតូដើរស៊ីចាយមិនចូលផ្ទះ មិនទៅរៀនសូត្រ។ តាមការពិនិត្យបង្ហាញថា ជនរងគ្រោះពិតជាធ្វើអត្ដឃាត ពិតប្រាកដមែន មិនពាក់ព័ន្ធនឹងករណី ឃាតកម្មនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment