Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖ទំនង​ជា​​អ្នក​បើក​បរ​​ង​ងុយ​ដេកបាន​​បើក​​រថ​យន្ត​ក្រុងធ្លាក់​ទឹក​​ដែល​​នៅ​​អម​​សង​ខា​ង​ផ្លូវកាល​ពី​​ម៉ោង១០​​យប់​ថ្ងៃ​ទី​​១១ខែ​វិច្ឆិ​កា

ខេត្តបន្ទាយមានជ័យ ៖ ទំនង​ជា​​អ្នក​បើក​បរ​​ង​ងុយ​ដេក បាន​​បើក​​រថ​យន្ត​ក្រុង ធ្លាក់​ទឹក​​ដែល​​នៅ​​អម​​សង​ខា​ង​ផ្លូវ កាល​ពី​​ម៉ោង ១០​​យប់​ថ្ងៃ​ទី​​១១ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ លើ​ផ្លូវ​​ជាតិ​​លេខ​​៥ ត្រង់​ចំ​​ណុច​​ក្បែរ​​ខ្លោង​ទ្វារ និង​​សា​លា​ឆ​ទាន ចូល​​វត្ត​​ភូមិ​​គោក​​ពង្រ ឃុំ​​ឈ្នួ​រ​​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ហើយ​អាច​ចាត់ទុកជា សំណាងល្អ ដែល​អំឡុងពេល​កើតហេតុ មិនមាន​អ្នកដំណើរ ជិះ​នៅក្នុង​រថយន្ត​។​

 

​អ្នកបើកបរ​មានឈ្មោះ ស៊ុំ សារ៉ាន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ឯ​រថយន្តក្រុង​របស់​ឯកជន​ម៉ាក Hyundai ពាក់​ស្លាក​លេខ ភ្នំពេញ 3C 1660​។ មុនពេល​កើតហេតុ រថយន្ត​បើកបរ​ពី ទិស​កើត​ទៅ​លិច គឺ​ពី​ខេត្តសៀមរាប ទៅ​ក្រុង​ប៉ោយប៉ែត​។

 

​ស្រាប់តែ​រថយន្តក្រុង បាន​រេ​ចង្កូត​ទៅ​គន្លង​ខាងឆ្វេង​ដៃ រួច​បុក​ស្លាក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​បញ្ឆិត​នឹង​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ជ្រុល​ធ្លាក់​ក្នុង​ស្នាមភ្លោះ​ត្រាំ​ទឹក រហូតដល់​ថ្ងៃត្រង់​ថ្ងៃទី​១២ វិច្ឆិកា ទើប​ស្រង់​ឡើងគោក​។ នៅពេល​កើតហេតុ រថយន្ត​នេះ​ពុំមាន​ដឹក​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ទេ ទើប​មិន​បង្កអោយមាន​មនុស្ស​គ្រោះថ្នាក់​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item