Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​អ្នក​លក់​​សាច់​ជ្រូក​​ម្នាក់បាន​​រង​របួស​​ធ្ងន់​​ដោយ​សារ​តែរថ​យន្ត​​ឡិច​​ស៊ី​សGS300បើក​បរ​​ដោយ​​ជន​ជាតិ​​ចិន

​រាជធានី​ភ្នំពេញ ៖ បុរស​​អ្នក​លក់​​សាច់​ជ្រូក​​ម្នាក់ បាន​​រង​របួស​​ធ្ងន់​​ដោយ​សារ​តែ រថ​យន្ត​​ឡិច​​ស៊ី​ស GS 300 បើក​បរ​​ដោយ​​ជន​ជាតិ​​ចិន បើក​​បុក​​ពី​ក្រោយ​​ពេញ​ទំ​ហឹង កាល​ពី​​វេលា​​ម៉ោង ៤​​និង​​១៥ នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១០ ខែ​វិច្ឆិ​កា ឆ្នាំ​​២០១៣ នៅ​ចំណុច​មុខ​ក្រុមហ៊ុនលក់​រថយន្ត មីតស៊ុយប៊ីស៊ី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ព្យាយាម​បើក​រត់​រហូតដល់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​

 

​បុរសរងគ្រោះ​មានឈ្មោះ កៃ ឈិ​ត អាយុ ៣៤​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​បុរស​ជនជាតិ​ចិន មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ជិះ​រថយន្ត ម៉ាក​ឡិច​ស៊ី​ស GS300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5409 មាន​អាយុ​ជាង ៤០​ឆ្នាំ​។ ជនរងគ្រោះ​បាន​ជិះ​រ៉ឺម៉ក ដឹក​សាច់ជ្រូក​ពី​កើ​តទៅ​លិច  តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស GS300 បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជនរងគ្រោះ ខ្ទាត​ចេញពី​លើ​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​គ្លីនិក​ឯកជន​មួយកន្លែង​៕

Wat 10113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item