Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​ហ៊ុន​​រក​ស៊ី​​លួច​​ប​ន្លំ​​ចំ​ណូល​​ពន្ធ​​ធំ​ៗ ភាគ​ច្រើន​​​នៅ​​ក្រោម​​​ក្លៀក របស់​លោក ប៉ែន សំ​អាត មិន​ដែល​​ព្រឺ​​រោម​ជើង ពី​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ​

​រាជធានី​ភ្នំពេញ៖កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅក្នុង​ការ​​ប្រ​មូល​​ពន្ធ​​ឲ្យ​​បាន១០០​​ភាគ​រយលើ​​ការ​​នាំ​ចូល​​ទំ​និញ​​គ្រប់​​ប្រ​ភេទមិន​ទាន់​​ដំ​ណើរ​ការ​​ដោយ​​រលូន​​ល្អនិង​​មាន​ប្រ​សិទ្ធ​ភាព​​នៅ​ឡើយ​​ទេ

​រាជធានី​ភ្នំពេញ ៖ កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ ក្នុង​ការ​​ប្រ​មូល​​ពន្ធ​​ឲ្យ​​បាន ១០០​​ភាគ​រយ លើ​​ការ​​នាំ​ចូល​​ទំ​និញ​​គ្រប់​​ប្រ​ភេទ មិន​ទាន់​​ដំ​ណើរ​ការ​​ដោយ​​រលូន​​ល្អ និង​​មាន​ប្រ​សិទ្ធ​ភាព​​នៅ​ឡើយ​​ទេ ក៏​​ព្រោះ​តែ​​ម​ន្ត្រី​​គយ​​មួយ​ចំ​នួន នៅ​ក្រោម​​ក្លៀក​​របស់​លោក ប៉ែន សំអាត នៅតែមាន​សិទ្ធិអំណាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ ពី​កំណែទម្រង់​ស៊ីជម្រៅ ម្តងណា​ឡើយ​។ ដូចជា​មនុស្ស​ជំនិត និង​ជា​ជំនួយការ​ផ្ទាល់ របស់លោក ប៉ែន សំអាត ម្នាក់​មាន​ក្របខ័ណ្ឌ​ដល់​ទៅ ២​កន្លែង គឺមាន​ក្របខ័ណ្ឌ ក្នុង​អគ្គនាយកដ្ឋាន​គយ​ផង និង​មាន​ក្របខ័ណ្ឌ ជា​មន្ត្រី​យោធា​អង្គរក្ស​ពាក់​ផ្កាយ​មួយ​ផង គេ​មិនដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​ពី​បញ្ហា​នេះ ឲ្យ​ស្របតាម​កំណែទម្រង់​ស៊ីជម្រៅ ឬក៏​អត់​នោះទេ​។​

​ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ​គួរ​ឲ្យ​ញាក់សាច់ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនា​ក់​ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត ដូចដែល​ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ប្រសិនបើ​មានការ​ផ្តល់​ភ្លើង​ខៀវ ពី​លោក ប៉ែន សំអាត ហើយ​នោះ គឺ​លោក លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ ចាំតែ​អូ​ខេ ប៉ុណ្ណោះ​។ ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា ការិយាល័យ​របស់លោក ប៉ែន សំអាត គឺជា​សេនាធិការ​សំខាន់បំផុត សម្រាប់​ប្រមូល​ផលប្រយោជន៍ ទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក គយ​និង​រដ្ឋាករ​។​

​លោក ប៉ែន សំអាត មាន​ទេពកោសល្យ​ក្នុងការ រក​ចំណូល​ផ្គាប់ចិត្ត​ថ្នាក់លើ និង​ត្រូវជា​បង​បង្កើត​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល បិទ​ភ្នែក​ឲ្យ​ក្រុម​អ្នករត់​ឯកសារ​គយ​កាលី​បៗ នាំចូល​ទំនិញ​តាមបែប​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នៅពេលដែល​លោក ប៉ែន ស៊ីម៉ន ទទួលបាន​សិទ្ធិ​យ៉ាង​ពិសេស ក្នុងការ​កាន់តំណែង​ជា​អគ្គនាយក​គយ មួយ​អាណត្តិ​ជា​បន្តទៀត ជាការ​ធ្វើ​ឲ្យ​លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា សម្រាប់​ការងារ​សំខាន់ៗ ដែល​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ឈ្មួញ​សុំ​ការយោគយល់ លើ​ការបន្ធូរបន្ថយ​ពន្ធ គឺ​មេដឹកនាំ​គយ តែងតែ​ទម្លាក់​ការងារ​នេះ ឲ្យ​លោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដើម្បី​បើក​ឲ្យ​មានការ បន្លំ​ពន្ធ​នាំចូល​ទៅតាម​បច្ចេកទេស​។​

​មានការ​បញ្ជាក់​ផងដែរ​ថា បើ​មាន​ភ្លើង​ខៀវ​ពី​លោក ប៉ែន សំអាត ក្រុម​ឈ្មួញ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត និង​អាច​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​សួរនាំ​ទេ សូម្បីតែ​គយ​នៅតាម​ច្រកព្រំដែន ឬ​គយ​ចល័ត​ប្រចាំការ នៅតាម​ផ្លូវជាតិ ឲ្យ​តែ​ដឹងថា​ការដឹកជញ្ជូន​ទំនិញ របស់​ឈ្មួញ​ណា​ម្នាក់ មានការ​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត គឺ​មិន​ហ៊ាន​ប៉ះពាល់​ទេ យ៉ាងច្រើន​សុំ​ត្រឹមតែ​លុយ ថ្លៃ​បាយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ មានការ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ធំៗ​ដែល​រកស៊ី ម៉ៅការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ តាមរបៀប​បង់ពន្ធ​មិន​គ្រប់ ក្រោម​ក្រសែភ្នែក​របស់ ជំនាញ​គយ​ពុករលួយ សុទ្ធតែ​នៅក្រោម​ក្លៀក​របស់លោក ប៉ែន សំអាត ទាំងអស់ ដែល​រហូតមក​ដល់ពេលនេះ លោក ប៉ែន សំអាត នៅតែមាន​សិទ្ធិ​យ៉ាង​ធំធេង ក្នុងការ​បើកភ្លើង​ខៀវ ឲ្យ​ជំនាញ​គយ​នៅ​ច្រកព្រំដែន​មួយចំនួន សម្របសម្រួល​សម្រាប់​ការនាំ​ចូល ទំនិញ​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ មិនដែល​ខ្វល់ ពី​កំណែទម្រង់​អ្វី​ឡើយ​។​

​កំណែទម្រង់​ស៊ីជម្រៅ គួរតែ​ចាប់ផ្តើម​ធ្វើការ​បោសសម្អាត ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត ដែលជា​សេនាធិការ​សំខាន់​បំផុត ក្នុង​ការប្រមូល​ផលប្រយោជន៍ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញ​ជាបន្ទាន់ ព្រោះ​គេ​ជឿជាក់ថា ក្រុមហ៊ុន​រកស៊ី​លួច​ពន្ធ បន្លំ​ពន្ធ​ធំៗ​សុទ្ធតែ​នៅក្រោម​ក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជា​ក្រុមហ៊ុន​រកស៊ី​បន្លំ​ពន្ធ របស់​ក្រុម​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​លោក ប៉ែន សំអាត ផងដែរ​។ លើស​នេះ​ទៅទៀត មន្ត្រី​គយ​ពុករលួយ​ជាច្រើន សុទ្ធសឹង​ជា សេនាធិការ​ចាំ​ប្រមូល ផលប្រយោជន៍ សម្រាប់​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ប៉ែន សំអាត យ៉ាង​រលូន​ល្អ​បំផុត មិនដែល​ក្រែង​ញញើត ពី​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ សូម្បីតែ​ប៉ុន​ស​សៃ​សក់​៕

Wat Samart


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item