Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​ពេទ្យសត្វ​និង​ម្ចាស់​សត្តឃាត បង្ខំ​ឲ្យ​អាជីវករ​ពិឃាតសត្វ បង់លុយ​លើសពី​ការកំណត់​

​ខេត្តកំពង់ឆ្នាំង៖មន្ត្រី​​ពេទ្យ​សត្វនិង​​ម្ចាស់​​ទី​សត្ត​ឃាតបាន​​កោស​រូស​​បង្ខំ​​ឲ្យក្រុម​អា​ជីវ​ករ​​ប្រ​កប​​អា​ជីវ​កម្មកាប់​​គោ​ក្រ​បីកាប់​​ជ្រូក​​ជា​ច្រើន​​នាក់

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​​ពេទ្យ​សត្វ និង​​ម្ចាស់​​ទី​សត្ត​ឃាត បាន​​កោស​រូស​​បង្ខំ​​ឲ្យ ក្រុម​អា​ជីវ​ករ​​ប្រ​កប​​អា​ជីវ​កម្ម កាប់​​គោ​ក្រ​បី កាប់​​ជ្រូក​​ជា​ច្រើន​​នាក់ នៅ​តាម​​ស្រុក​​និង​ក្រុង  ឲ្យ​​បង់​លុយ​​តាម​តែ​​អំ​ពើ​​ចិត្ត ដោយ​​ក្រុម​អា​ជីវ​ករ​​បាន​​ត្អូញ​ត្អែរ​ថា មន្ត្រី​​ជំនាញ​និង​ឈ្មួញ បាន​ឃុបឃិត​គ្នា​យកលុយ ពី​ការកាប់​សត្វ និង​ការលក់​ច្បាប់​អាជីវកម្ម លើស​ការកំណត់ និង​រឿងរ៉ាវ​ខ្លះទៀត អង្គភាព​ពេទ្យសត្វ​ស្រុក និង​ខេត្ត បានធ្វើ​ខុសពី​តួនាទី​របស់ខ្លួន ដែល​ច្បាប់​បានកំណត់ ។

​ក្រុមអាជីវករ​បាន​និយាយថា ក្នុង​ប្រកាស​ក្រសួង​ហិរញវត្ថុ តម្លៃ​ជ្រូក​មួយ​ក្បាល តម្រូវ​យកតែ  ១៥០០ រៀល​ប៉ុណ្ណោះ តែ​មន្ត្រី​ពេទ្យ​តាម​ស្រុក និង​ក្រុង យក ៣០០០​រៀល និង​ម្ចាស់​ទី​សត្វឃាត យក​តម្លៃ ៥​ពាន់​រៀល ក្នុង​មួយ​ក្បាលៗ បូក​ជាមួយ​ពន្ធ និង​អនាម័យ​ទៀតផង​។ ចំពោះ​សត្វ​គោ ក្របី​មួយ​ក្បាល យក​តម្លៃ​តែ ២០០០ រៀល​ទេ តែ​មន្ត្រី​ពេទ្យសត្វ យក​ដល់​ទៅ ៤០០០ រៀល និង​ម្ចាស់​ទី​សត្វឃាត យក ៨៥០០ រៀល​បន្ថែមទៀត​។ ក្រុមអាជីវករ​និយាយថា នេះ​រឿង​មន្ត្រី​ពេទ្យសត្វ បាន​យក​លើស​តម្លៃ​កំណត់ ក្នុង​ប្រកាស​របស់​ក្រសួង​។ រឿង​មួយទៀត​គឺ មន្ត្រី​ពេទ្យសត្វ​ខេត្ត បាន​លក់​ច្បាប់​អោយ​អាជីវករ​ឆ្នាំ​ថ្មី​នេះ ក្នុង​មួយច្បាប់​តម្លៃ ៥​ម៉ឺន​រៀល សួរថា​តើយ​កលុយ​នេះ​ទៅណា​!  ព្រោះ​ការលក់​ច្បាប់ ធ្វើ​អាជីវ​កម្មនេះ តាម​គេ​ដឹង​ជា ភារកិច្ច​របស់​មន្ទីរ​ហិរញ្ញវត្ថុ ខេត្ត​នោះទេ ។

​សម្រាប់​អ្នកម៉ៅការ ឬ​អ្នក​ដែល​ដេញថ្លៃ បានធ្វើ​ទី​សត្វឃាត នៅ​គ្រប់ ស្រុក ក្រុង បាន​ផុតកំណត់ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ទៅហើយ ចុះ​ហេតុ​អី មក​ដល់​ពេល​នេះ ពាក់កណ្តាល​ខែមីនា ទៅហើយ អ្នកម៉ៅការ​ទាំងនោះ នៅតែ​បន្តធ្វើ​អាជីវកម្ម បាន​ទៀត​។ រឿង​មួយទៀត​គឺ​អ្នកម៉ៅការ​ទី​សត្វឃាត មិន​អនុវត្តតាម​គោលការណ៍ គឺ​រឿង​អនាម័យ ជាក់ស្តែង​នៅ​ក្រុង​កំពង់ឆ្នាំង ទឹក​បូម​យកមកប្រើ​ប្រាស់ ក្នុង​ទី​សត្វឃាត គឺជា​ទឹក​កក្វក់ ដែល​គេ​បាន​បូម​ចេញពី​កូន​ថ្លុក តូច​មួយ នៅក្នុង​កន្លែង​សត្ត​ឃាត បង្ក​ផលប៉ះពាល់​ខ្លាំង​សម្បើម​ណាស់​៕

Wat 14034  


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item