Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យន្តហោះ​ដែល​បាត់ដាន អាច​ត្រូវបាន​ចាប់​ជម្រត់ ទៅ​ចុះចត​លើ​កោះ​មួយ ក្នុង​សមុទ្រ​ឥណ្ឌា

​ប្រទេស​ម៉ាឡេស៊ី៖ក្រុម​មន្ត្រី​​រដ្ឋា​ភិ​បាល​​ម៉ា​ឡេ​ស៊ីបាន​​ឲ្យ​​ដឹង​ថាអ្នក​ស៊ើប​​អ​ង្កេត​​ពាក់​ព័ន្ធករ​ណី​​យន្ត​ហោះដែល​​បាត់​​ការ​ទាក់​ទងបាន​​ស​ន្និ​ដ្ឋាន​​ចុង​ក្រោយ​​ថា

​ប្រទេស​ម៉ាឡេស៊ី ៖ ក្រុម​មន្ត្រី​​រដ្ឋា​ភិ​បាល​​ម៉ា​ឡេ​ស៊ី បាន​​ឲ្យ​​ដឹង​ថា អ្នក​ស៊ើប​​អ​ង្កេត​​ពាក់​ព័ន្ធ ករ​ណី​​យន្ត​ហោះ ដែល​​បាត់​​ការ​ទាក់​ទង បាន​​ស​ន្និ​ដ្ឋាន​​ចុង​ក្រោយ​​ថា យន្ត​ហោះ​​នោះ​​ អាច​​ត្រូវ​បាន​​ចាប់​​ជ​ម្រត់ ដោយ​​ម​នុស្ស​​ម្នាក់ ឬ​​លើស​​នេះ ដែល​មាន​​បទពិសោធន៍​ហោះហើរ ដ៏​ជំនាញ បាន​ប្លន់​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់ទៅ ដោយ​បិទ​ឧបករណ៍ ទំនាក់ទំនង​ទាំងអស់ ព្រមទាំង​បង្វែរ ទិសដៅ​ហោះហើរ ដើម្បី​បង្វែរ​ដាន​។​

​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា សញ្ញា​រ៉ា​ដា​ដែល​ថត​បាន ដោយ​យោធា​ម៉ាឡេស៊ី ទំនងជា​បង្ហាញថា​យន្តហោះ បាន​បន្ទាបខ្លួន​ចុះ​នៅ​កំពស់ ៤៥.០០០ ហ្វី​ត និង​បានធ្វើ​ការ​បត់ ជាខ្លាំង​ទៅ​ស្តាំ​នៅ​មិនយូរប៉ុន្មាន ក្រោយពី​វា​បាត់ ចេញពី​រ៉ា​ដា​។ ទិន្នន័យ​ដដែល​បង្ហាញថា យន្តហោះ​ចុះ​ដល់​កំពស់ ២៣.០០០ ហ្វី​ត នៅពេល​វា​ហោះ​តម្រង់ ទៅ​កោះ​ប៉េ​ណាំង របស់​ម៉ាឡេស៊ី តែ​បន្ទាប់មក​បាន​ឡើងវិញ និង​ហោះ​ពីលើ​ច្រក​សមុទ្រ ម៉ា​ឡា​កា​ ជា​រយៈ​កំ​ពស់​មួយ​ដែល​ពិ​បាក​ហោះ​ហើរ។​

​អាជ្ញាធរ​គិតថា​យន្តហោះ អាច​ទៅតាម​ទិស​មួយ ក្នុងចំណោម​ពីរ​ទិស បន្ទាប់ពី​វា ឆ្លងកាត់​ច្រក​សមុទ្រ ម៉ា​ឡា​កា អាច​ទៅ​ទិស​ពាយព្យ ឆ្ពោះទៅកាន់​ឆកសមុទ្រ បឹង​ហ្កា​ល់ និង​ឆ្នេរ​ឥណ្ឌា ឬក៏​ទៅ​ទិសនិរតី ចូលក្នុង​មហាសមុទ្រ​ឥណ្ឌា​។  យន្តហោះ​នៅតែ​ត្រូវបាន ហោះហើរ​ជាច្រើន​ម៉ោង​បន្ទាប់ពី​ការទាក់ទង ចុងក្រោយ​នៅ​ម៉ោង ១​និង​០៧ នាទី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​៨ ខែមីនា នៅពេល​យន្តហោះ នៅ​ពីលើ​ឈូង​សមុទ្រ​ថៃ​។ ការទាក់ទង​ជាមួយ​ឧបករណ៍ transponder​របស់​យន្តហោះ បាន​ឈប់​នៅ​ប៉ុន្មាន​នាទី មុនពេល​ប្រព័ន្ធ​បញ្ជូន​សារ ឈប់​ដំណើរការ​។​

​ក្រុមមន្ត្រី​បានបញ្ជាក់​ទៀតថា វា​អាច​ថា យន្តហោះ​នោះ ចុះចត​នៅទីណា​មួយ ឬ​កោះ​ណាមួយ​នៅ​មហាសមុទ្រ​ឥណ្ឌា ។ ក្នុងពេល​ជាមួយគ្នា មន្ត្រី​អាមេរិក​ម្នាក់ បាន​និយាយថា ពួក​អ្នកស៊ើប​អង្កេត​កំពុង​ពិនិត្យ​លទ្ធភាព នៃ​ការបាត់​យន្តហោះ​នេះ ថា​ជា អំពើ​ចោរ​ចាប់ពង្រត់ ព្រោះ​ប្រព័ន្ធ​ទាក់ទង​មួយទៀត នៅលើ​យន្តហោះ​បាន​បន្ត​ភ្ជាប់ ទៅ​ផ្កាយរណប​មួយ អស់​ពេល​ប្រមាណ ៤​ម៉ោង ក្រោយពី​ដាច់​ការទាក់ទង ជាមួយ​យន្តហោះ Boeing 777 ដែល​នេះ​ជា​សញ្ញា​បង្ហាញថា  យន្តហោះ​បន្ត​ហោះ​រាប់​ម៉ោង​។​

​នេះ​ជាការ​បញ្ជាក់​ចុងក្រោយ បន្ទាប់ពី​ការស៊ើបអង្កេត​ជាច្រើន​ថ្ងៃ និង​ការស្វែងរក​យន្តហោះ របស់​ក្រុម​ពហុ​សាសន៍ មិនមាន​លទ្ធផល​។ សារព័ត៌មាន AP ចេញ​ផ្សា​យ​​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ឲ្យ​ដឹងថា អ្នកស៊ើប​អង្កេត​សន្និដ្ឋានថា មនុស្ស​ម្នាក់​ឬ​លើស​នេះ ជាមួយ​បទពិសោធន៍​ហោះហើរ​ដ៏​ជំនាញ បាន​ប្លន់​យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់ដាន ដោយ​បិទ​ឧបករណ៍​ទាក់ទង​ទាំងអស់ ព្រមទាំង​បង្វែរ​ទិសដៅ​ហោះហើរ​។ មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត ទើបតែ​និ​យា​យ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយសារ​គាត់​មិនត្រូវ​បានអនុញ្ញាត ក្នុងការ​និយាយ​ទៅកាន់ អ្នកសារព័ត៌មាន​។​

​មន្ត្រី​បាន​បញ្ជាក់ថា មិនមាន​តម្រុយ ដែល​ត្រូវបាន​រកឃើញ ហើយ​មិន​ច្បាស់​ទេ​ថា តើ​យន្តហោះ​នៅទីណា រហូតមកដល់​ពេលនេះ ប៉ុន្តែ​បើ​យោងតាម ការសន្និដ្ឋាន​ចុងក្រោយ គឺ​យន្តហោះ​ត្រូវបាន​ប្លន់ ដោយសារ​សញ្ញា​ទំនាក់ទំនង របស់​យន្តហោះ ត្រូវបាន​បិទ​ដោយ​ចេតនា ហើយ​ទិន្នន័យ បង្ហាញផ្លូវ​យន្តហោះ និង​ការ​ចង្អុល​បង្ហាញ​​យន្តហោះ ត្រូវបាន​បង្វែរ​ទៅលើ​ផ្លូវ​មួយ ដើម្បី​ចៀស​ពី​ការ​ចាប់បាន របស់​ប្រព័ន្ធ​រ៉ា​ដា​។

​យន្តហោះ​ម៉ាឡេស៊ី ប្រភេទ Boeing 777 ជើងហោះហើរ MH370 ដឹក​អ្នកដំណើរ​ចំនួន ២២៧​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ ១២ នាក់ សរុប​ទាំងអស់ ២៣៩​នាក់ បានចេញ​ដំណើរ ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​វេលា​ម៉ោង ១២​យប់​ថ្ងៃទី​៨ ខែមីនា តែ​បាន​បាត់​ការទំនាក់ទំនង​បន្ទាប់ពី​ចាកចេញ​ពី​ព្រលាន ប្រហែល ២​ម៉ោង​៕

Wat 150323 Wat 150324 Wat 150525


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item