Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

Google​អះអាងថា យន្តហោះ​Boeing របស់​ម៉ាឡេស៊ី មាន​ជើងហោះហើរ​MH370​ដែល​បាត់​ខ្លួន​មិន​ឋិត​ក្នុង​ផែនទី​Google Map​ទេ

​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​បរទេសមួយ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤​កន្លងមក​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​Boeing 777-200 ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី មាន​ជើងហោះហើរ​MH370 ដែល​បាត់​ខ្លួន​នា​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤ ប្រមាណ​ចូល​១​សប្តាហ៍​មកហើយ​នោះ មិនមាន​ទិន្នន័យ​ចង្អុលបង្ហាញ​ក្នុង​ផែនទី Google Map​ឡើយ ខណៈដែល​អាជ្ញាធរ​ប្រទេស​ចិន​អះអាង​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប​ចំនួន​១០​របស់ខ្លួន ថា បាន​រកឃើញ​បំណែក​មួយចំនួន​សង្ស័យ​ថា ជា​បំណែក​របស់​យន្តហោះ បាត់​ខ្លួន​នេះ​ក៏ដោយ ។​

ក្រុមហ៊ុន​Google បាន​អះអាងថា ស្រប​ពេលដែល​យន្តហោះ ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាត់​ការទាក់ទង​និង​ចេញ​ផុតពី​រ៉ា​ដា រយៈពេល​២​ម៉ោង បន្ទាប់ពី​ហោះហើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នោះ គឺ​ក្រុមហ៊ុន មិន​បានឃើញ​ស្រមោល​យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​ខ្លួន​ក្នុង​ទិន្នន័យ​របស់​Googel Map​ឡើយ ។​

ក្រុមហ៊ុន​Google បាន​ឲ្យ​ដឹង​ទៀតថា គ្មាន​លទ្ធភាព​ណាមួយ​បង្ហាញ​អំពី​ការហោះហើរ​និង​ការបាត់​ដាន​ហោះហើរ​របស់​យន្តហោះ​ឡើយ ទាំង​ទិន្នន័យ​ជា​តួលេខ ទាំង​គោលដៅ នៃ​ការហោះហើរ​របស់​យន្តហោះ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​យន្តហោះ​នេះ មិន​ឋិត​ក្នុងការ​តាមដាន​របស់​Google គឺ​មកពី​អាកាសធាតុ​មានការ​ផ្លាស់ប្តូរ និង​ទីតាំង​យន្តហោះ ក៏​មិនមាន​ការបង្ហាញ​នូវ​ចំណុច​ច្បាស់លាស់​ណាមួយ​ដែរ ។ 

ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​យន្តហោះ Boeing 777-200 របស់​ម៉ាឡេស៊ី ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់ កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤ នោះ ត្រូវបាន​មន្ត្រី​ស្រាវជ្រាវ​វៀតណាម​បញ្ជាក់ថា បាន​បាត់ស្រមោល​ពី​រ៉ា​ដា របស់​វៀតណាម នា​វេលា​ម៉ោង​០២ និង​៤០​នាទី​ព្រឹក ។ លើសពីនេះ មន្ត្រី​ស្រាវជ្រាវ​របស់​វៀតណាម​បានកំណត់​មុខសញ្ញា​ថា យន្តហោះ​ម៉ាឡេស៊ី​នោះ អាច​ធ្លាក់​ចូលក្នុង​ដែនសមុទ្រ​វៀតណាម ។​

លោក Mike Mckay ជា​ជនជាតិ​អូស្ត្រាលី បម្រើ​ការងារ​នៅក្នុង​ការដ្ឋាន​បូម​ប្រេង Songa Mecur ភាគ​អាគ្នេយ៍ ប្រទេស​វៀតណាម បាន​អះអាងថា គាត់​ពិតជា​បានឃើញ​យន្តហោះ​១​គ្រឿង ហើយ​អាចជា​យន្តហោះ ម៉ា​ឡេ​ស៊ី ដែល​បាត់​ខ្លួន​នោះ ផ្ទុះ​ឆេះ និង​ធ្លាក់​ចូលក្នុង​សមុទ្រ​កាលពី​ថ្ងៃ​សៅរ៍ ទី​០៨ ខែមីនា ឆ្នាំ​២០១៤​កន្លងមក ។ បុរស​រូបនេះ ក៏បាន​Email ការអះអាង​របស់ខ្លួន​ជូនទៅ​មន្ត្រី​អាជ្ញាធរ​ប្រទេស​វៀតណាម​និង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ។​

កាលពី​២​ថ្ងៃ​មុននេះ តាមរយៈ​ការដាក់​ពង្រាយ​ផ្កាយរណប​ចំនួន​១០​របស់ខ្លួន​ដើម្បី​តាម​ស្វែងរក​យន្តហោះ ម៉ាឡេស៊ី បាត់​ខ្លួន​តាម​ការអះអាង​របស់​មន្ត្រី​ស្រាវជ្រាវ​វៀតណាម​ដែលថា អាច​ធ្លាក់​ក្នុង​សមុទ្រ​វៀតណាម​នោះ បាន​បញ្ជាក់ថា ខ្លួន​បាន​រកឃើញ បំណែក​មួយចំនួន​អ​ណ្តែ​ក​នៅក្នុង​សមុទ្រ​ដែល​សង្ស័យថា ជា​បំណែក​របស់​យន្តហោះ ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​ហើយ​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ ។​

ដោយឡែក​មន្ត្រី​យោធា​ជើង​ទឹក​សហរដ្ឋអាមេរិក​ឯណោះ​វិញ បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា មាន​តម្រុយ អំពី​យន្តហោះ ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​នេះ​អាច​ធ្លាក់​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា តាមរយៈ​រលកសញ្ញា អេឡិចត្រូនិក​បញ្ជូន​ចេញពី​យន្តហោះ ទៅកាន់​ផ្កាយរណប Inmarsat ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដាក់​បំពាក់​ឲ្យ​យន្តហោះ ។ ដោយសារ​មាន​តម្រុយ​នេះ នាវាចម្បាំង​USS Kidd របស់​សហរដ្ឋអាមេរិក ក៏បាន​ធ្វើដំណើរ​ឆ្ពោះទៅកាន់​មហាសមុទ្រ​ឥណ្ឌា​តាម​ច្រក​Madacca ដើម្បី​ស្វែងរក​យន្តហោះ ម៉ាឡេស៊ី​បាត់​ខ្លួន ។ 

ទោះយ៉ាងណា​ក៏ដោយ អស់​រយៈពេល​១​សប្តាហ៍​ហើយ ក្រុម​បណ្តា​ប្រទេស​ដែល​ជួយសង្គ្រោះ និង​រុករក​ចំនួន​ជាង​១០​ប្រទេស ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ​ផង មិនទាន់​អាច​ស្វែង​រកឃើញ យន្តហោះ​ម៉ាឡេស៊ី ជាមួយនឹង​មនុ​ុ​ស្ស​ចំនួន​២៣៩​នាក់ ដែល​បាត់​ខ្លួន​នោះ​នៅឡើយ ខណៈដែល​ក្រុមគ្រួសារ សាច់ញាតិ​របស់​អ្នកដំណើរ​ដែល​បាត់​ខ្លួន កំពុង​រង់ចាំ​យ៉ាង​អន្ទះសា ចង់ដឹង​អំពី​វាសនា សាច់ញាតិ​របស់​ពួកគេ​ជាប្រចាំ ។​

សរុបសេចក្តី​មក រហូតមក​ទល់នឹង​ពេលនេះ ការបាត់​ខ្លួន​យន្តហោះ Boeing777-200 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់ ក្នុង​យន្តហោះ​នោះ នៅតែ​ឋិត​ក្នុង​សភាព​អាថ៌កំបាំង ធ្វើ​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​រុករក​វិលក្បុង​នៅឡើយ ព្រម​ជាមួយនឹង​សំណួរ​ដែល​ត្រូវ​ចោទ​សួរថា តើ​យន្តហោះ​ធ្លាក់​ឬក៏​មិន​ធ្លាក់ ហើយ​បើ​ធ្លាក់​តើ​ធ្លាក់​នៅទីណា ? មកពី​មូលហេតុ​អ្វី ពិតប្រាកដ ? បើ​មនុ​ស្ស​ក្នុង​យន្តហោះ ទាំង​២៣៩​នាក់ ជួបប្រទះ​នឹង​រឿង​អកុសល តើ​សាកសព​របស់​ពួកគេ​នៅឯណា ខណៈ​ដែលមាន​រយៈពេល​១​សប្តាហ៍​ទៅហើយ ?៕​

wqddq22

vqw21

mh370-15_2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item