Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អាង​ខ្លួន​ជា​ប៉ូលិសអន្តោប្រវេសន៍​សក្តិ​៥ បើកឡាន​ប៉ះពារ​អ្នកដទៃ ហើយ​គំរាម​ឲ្យ​សុំទោស​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​មាន​​ធំ​ក្លិន​​ស្រា​​ហួងចង់​​ស្រ​វឹង​​ទាំង​​អ្នក​​ឈរ​​ជិត​​ទៀតបាន​​អះ​អាង​ថាខ្លួន​​ជា​​ប៉ូ​លិស​អ​ន្តោ​ប្រ​វេ​សន៍ពាក់​​ស័​ក្តិ​​៥បាន​​បើក​រថ​យន្ត​ទៅ​បុករថ​យន្ត​​មួយ​គ្រឿង​​ទៀត

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​មាន​​ធំ​ក្លិន​​ស្រា​​ហួង ចង់​​ស្រ​វឹង​​ទាំង​​អ្នក​​ឈរ​​ជិត​​ទៀត បាន​​អះ​អាង​ថា ខ្លួន​​ជា​​ប៉ូ​លិស​អ​ន្តោ​ប្រ​វេ​សន៍ ពាក់​​ស័​ក្តិ​​៥ បាន​​បើក​រថ​យន្ត​ទៅ​បុក រថ​យន្ត​​មួយ​គ្រឿង​​ទៀត ហើយ​​បាន​​និ​យាយ​ថា គាត់​​បើក​រថ​យន្ត​​ត្រូវ ឯ​ភា​គី​​ម្ខាង​ទៀត​ជា​អ្នក​ខុស ត្រូវតែ​សុំទោស​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​និង​២០ នាទី​យប់​ថ្ងៃទី​២៤ ខែមេសា ត្រង់ចំណុច គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​មហាវិថី​ព្រះ​មុនី​រ៉េត សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X 1961 បើកបរ​ដោយ​បុរស​ម្នាក់ អះអាងថា​រូបគាត់​ជា ប៉ូលិស​អ​ន្តោ​ប្រវេសន៍​ពាក់​សក្តិ​៥ នៅជាប់​នឹង​ខ្លួន​មាន​ធំក្លិន​ស្រា ធ្វើដំណើរ​ពី​លិចទៅ​កើត ស្របគ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2​886 បើកបរ​ដោយ​បុរស​ម្នាក់ មកដល់​ចំណុច​ខាងលើ​រថយន្ត​បង្ក បើក​ជែង​ខាងស្តាំ​ទៅ​កៀរ ធ្វើ​ឲ្យ​ធ្លាក់​កាង​មុខ​ចំហៀង​ខាងស្តាំ ចំណែក​រថយន្ត​បង្ក​ធ្លាក់​កាង​ក្រោយ ចំហៀង​ខាងឆ្វេង ។​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត​បង្ក បាន​ចុះទៅ​រករឿង អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ  ថា បើករថយន្ត​អត់​មើល​ឆ្វេង​ស្តាំ បើក​ទៅ​កៀរ​រថយន្ត​របស់គាត់ លុះ​ពេល​សមត្ថកិច្ច​ឃើញបែបនេះ បាន​ប្រាប់ថា រថយន្ត​របស់លោក ជា​អ្នកបើក​កៀរ​របស់គេ​ទេ ធ្វើ​ឲ្យ​អ្នកបើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ខឹងច្រឡោត​សួរថា លោក​អែង​ស័​ក្កិ​ប៉ុន្មាន ហ៊ាន​ថា ឲ្យ​គាត់​ផង ដឹងថា​គាត់​ជា​ប៉ូលិសអន្តោប្រវេសន៍ ពាក់​សក្តិ​៥ ហើយ​បាន​ទូរស័ព្ទ​ហៅ​កូនចៅ ៣​ទៅ​៤ នាក់ មកជួយ​អន្តរាគមន៍ រីឯ​អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់ដាយ សារ​តែ​មិន​ចង់​មានរឿង​វែងឆ្ងាយ បាន​សុំទោស​ដើម្បី​បញ្ចប់រឿង បើករថយន្ត​យកទៅ ជួសជុល​រៀៗ​ខ្លួន ៕

Wat 250417


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item