Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក អោក បូរ៉ា នៅ​តែ​​មាន​ឱ​កាស​​កាន់​តំ​ណែង ជា​​អគ្គ​នា​យក​​ប្រៃ​ស​ណីយ៍​​ក​ម្ពុជា​ឡើង​​ដុះ​​ស្នឹម​ ប​ង្កើ​ត​​ឲ្យ​​មាន​​ភាព​​អ​ស​កម្មពេញ​ប​ន្ទុក​

​រាជធានី​ភ្នំពេញ៖ទោះ​បី​ជា​​មាន​ការ​​​ផ្លាស់​​ប្តូ​ររដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​ប្រៃ​​ស​​ណី​​យ៍និង​​​ទូរ​​គម​​នា​​គ​ម​ន៍រួច​​ទៅ​​ហើយ​​​ក៏​​ដោយក៏​​​​លោកអោកបូ​រ៉ា

​រាជធានី​ភ្នំពេញ ៖ ទោះ​បី​ជា​​មាន​ការ​​​ផ្លាស់​​ប្តូ​រ រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​ប្រៃ​​ស​​ណី​​យ៍ និង​​​ទូរ​​គម​​នា​​គ​ម​ន៍ រួច​​ទៅ​​ហើយ​​​ក៏​​ដោយ ក៏​​​​លោក អោក បូ​រ៉ា នៅ​​តែ​​​មាន​​ឱ​​កាស​​កា​ន់​​តំ​ណែ​​ង ជា​​​​អគ្គ​​នា​​យក​​​ប្រៃ​​ស​​ណី​​យ៍​​​ក​ម្ពុ​ជា ឡើង​​​ដុះ​​​ស្នឹម​​​ទៅ​​ហើយ បើ​​​និ​​យា​យ​​តាម​ភាសា​សាមញ្ញ គឺ​លោក អោក បូរ៉ា ទទួលបាន​បុព្វសិទ្ធិ​យ៉ាង​ពិសេស ក្នុង​ការធ្វើ​ប្លង់រឹង​ដើម្បី​កាន់តំណែង ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ហើយ​ភាព​អសកម្ម និង​អំពើពុករលួយ របស់លោក អោក បូរ៉ា គេ​ហ៊ាន​ទស្សន៍ទាយ​ថា លោក ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រី ទើប​ឡើង​តំណែង​ថ្មីថ្មោង មិនបាន​ដឹង​ពី​ភាព​អសកម្ម​ទាំងនេះ​ទេ ហើយ​ទោះ​ចង់​ឬ​មិន​ចង់ ការប្រព្រឹត្ត​របស់លោក អោក បូរ៉ា កំពុង​បង្ក​ផលប៉ះពាល់ ដល់​រដ្ឋមន្ត្រីក្រសួង​ប្រៃស​ណីយ៍ គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។​
 
​គេ​មិន​ច្បាស់​ទេ​ថា តើ​យន្តការ​គ្រប់គ្រង នៅក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អនុវត្តន៍​តាម​រូបមន្ត​អ្វី​នោះទេ ព្រោះ​គេ​កត់សម្គាល់​ឃើញថា មន្ត្រី​ធំៗ​ដែល​​កាន់តំណែង តាំងពី​ជំនាន់​លោក សូរ ឃុន នៅតែមាន​ឱកាស ប្រព្រឹត្ត​អំពើពុករលួយ និង​អសកម្ម​ដដែល ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​រដ្ឋមន្ត្រី ដោយ​លោក ប្រាក់ សុខុន ឡើងមក​កាន់តំណែង ជំនួស​លោក សូរ ឃុន ក៏​រូបភាព​នៃ​ការគ្រប់គ្រង ដឹកនាំ​ក្នុង​ក្រសួង​នេះ នៅតែ​ដដែល សឹង​ថា​គ្មានអ្វី​ប្រែប្រួល​នោះទេ​។ មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ជាគោលការណ៍ រដ្ឋលេខាធិការ​ទទួល​ផែន នៅក្នុង​ក្រសួង​នេះ ចង់​មានអំណាច​បង្ក​ព្យុះភ្លៀង តែងតាំង​មន្ត្រី ឬ​អន្តរា​គម​ន៍ ការពារ​មុខតំណែង​មន្ត្រី​ណា​ម្នាក់ ខ្លាំង​ជាង​រដ្ឋមន្ត្រី​ទៅទៀត ដូច្នេះហើយ​បានជា មន្ត្រី​ដុះ​ស្លែ​មួយចំនួន ពួកគេ​នៅ​អាច​បង្ក​ព្យុះភ្លៀង ដោយសារតែ​ពួកគេ រដ្ឋ​លេខាធិការ មួយចំនួន​ជា​បង្អែក​។
 
​លោក អោក បូរ៉ា បាន​កាន់តំណែង ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ច្រើន​ឆ្នាំ​មកហើយ អត់​មានការ​ផ្លាស់ប្តូរ​ទៅណា​នោះ​ទេ បើទោះបីជា​ក្នុង​អង្គភាព​នេះ មាន​ភាព​អសកម្ម មិន​ប្រក្រតី អំពើពុករលួយ កិបកេង​ចំណូល​ថវិកាជាតិ កើតឡើង​តាម​គ្រប់​រូបភាព​ក៏ដោយ មិនដឹង​ជា​លោក អោក បូរ៉ា មានអំណាច​អ្វី​ពិសេស​នោះទេ ទើប​គាត់​អាច​តោង​តំណែង ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ឡើង​ដុះ​ស្នឹម គ្មាន​នរណា​អាច​ប្រជែង​យក​តំណែង របស់គាត់​បានទេ​។ តាមពិតទៅ លោក អោក បូរ៉ា គឺជា​មនុស្ស​ជំនិត និង​ធ្លាប់ជា​អ្នក​រកលុយ ទៅ​ផ្គត់ផ្គង់​លោក សូរ ឃុន ចុះ​មូលដ្ឋាន ពង្រឹង​បក្ស​នៅឯ​ខេត្ត​តា​កែវ  ទើប​គាត់​អាចមាន​គុណសម្បត្តិ ក្រាញ​តំណែង​ជា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ និង​អាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​មិន​ខ្វល់ ពី​កំណែទម្រង់​ស៊ីជម្រៅ​នោះទេ​។​

​មន្ត្រី​តូចតាច​មួយចំនួន​បាន​លើកឡើងថា ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ដែលមាន​ភាព​អសកម្ម និង​រឿងអាស្រូវ​ពុករលួយ ប្រហាក់ប្រហែល អង្គភាព​ប្រៃស​ណីយ៍​កម្ពុជា ដែល​សុទ្ធសឹង​ជា​អង្គភាព​ស្វយ័ត មាន​ភាពម្ចាស់ការ លើ​ចំណូល​និង​ចំណាយ ចំណុះ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺ​ក្នុង​អង្គភាព​ទូរ​គមនាគមន៍​កម្ពុជា មានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ចំនួន ២​លើក​រួចមកហើយ គឺ​ទី​១ មានការ​ផ្លាស់ប្តូរ​តំណែង​លោក ឡៅ សារឿន ជំនួស​ដោយ​លោក កឹម វិ​ក្រា ហើយ​ពេលនេះ ក៏មាន​ការផ្លាស់ប្តូ​រលោក កឹម វិ​ក្រា ដាក់ជំនួស​ដោយ​លោក ឡាយ ម៉ា​រី​វ៉ូ ក្រោមរូបភាព​កែទម្រង់ ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ស្ងប់ចិត្ត​។ ប៉ុន្តែ​ក្នុង​អា​ណត្តិ​ដូចគ្នានេះ អង្គភាព​ប្រៃសណីយ៍​កម្ពុជា មិនមាន​ការផ្លាស់ប្តូរ​តំណែង​លោក អោក បូរ៉ា នោះទេ​មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ព្រោះ​ជាគោលការណ៍ របៀប​ដឹកនាំ​មួយ​ដែល​ដុះ​ស្នឹម ពោរពេញ​ដោយ​អំពើ​បក្ខពួកនិយម មាន​ការលួចបន្លំ​ចំណូល​ថវិកាជាតិ​។​

​មាន​សំណួរ​មួយចំនួន​បានលើកឡើង​ថា រឿង​ដែល​លោក អោក បូរ៉ា អាច​តោង​តំណែង ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ឡើង​ដុះ​ស្នឹម​រហូតមក​ដល់ពេលនេះ តើ​គាត់​ជា​មន្ត្រី​ស្អាតស្អំ​ស៊ី​តែ​ប្រាក់ខែ​របស់​រដ្ឋ ឬក៏​យ៉ាងណា ?  ជាធម្មតា​មន្ត្រី​ថ្នាក់​អគ្គនាយក ដូច​លោក អោក បូរ៉ា មានបាន​ខ្លាំង​សម្បើម​ណាស់ ពោលគឺ​ទ្រព្យ​សម្បត្តិ របស់លោក អោក បូរ៉ា នាពេល​បច្ចុប្បន្ននេះ គឺ​មិនមាន​តុល្យភាព​ទៅនឹង កម្រិត​ប្រាក់ខែ ក្នុង​ក្របខ័ណ្ឌ​រាជការ​នោះទេ ហើយ​គេ​ដាក់​ការសង្ស័យថា បញ្ហា​​តែម​ប្រៃសណីយ៍ និង​ការឃុបឃិត​ជាមួយ ក្រុមហ៊ុន​បញ្ញើ​រហ័ស គឺជា​ឱកាស​ដែល​លោក អោក បូរ៉ា និង​មន្ត្រី​ជំនិតៗ​របស់គាត់ ប្រមូល​យកទៅ​អភិវឌ្ឍន៍​មុខតំណែង និង​អភិវឌ្ឍន៍ ជីវភាព​គ្រួសារ យ៉ាង​រលូន​ល្អ​។ គេ​ចង់ឃើញ​ផ្នែក​សវនកម្ម​ផ្ទៃក្នុង​ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ ពី​ភាពមិនប្រក្រតី និង​អំពើពុករលួយ​ដ៏​ស្ងៀមស្ងាត់ ដែល​កំពុង​កើតមាន​ក្នុង អង្គភាព​ប្រៃសណីយ៍​កម្ពុជា ក្រោម​ប្រព័ន្ធ​បញ្ជា​របស់លោក អោក បូរ៉ា ឡើងវិញ​ជាបន្ទាន់​ផង​៕

Wat Ork Bora Wat 100414


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item