លួចម៉ូតូពីផ្សាររមាស ជិះគេចខ្លួនបានប្រហែល ១៥នាទី ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន
ខេត្តកំពង់ឆ្នាំង៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនចោរលួចដ៏សកម្មម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កយកម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកនៅក្បែរផ្សាររមាសហើយប្រមាណខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ចោរលួចដ៏សកម្មម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កយកម៉ូតូ ១គ្រឿង ដែលម្ចាស់ចតទុក នៅក្បែរផ្សាររមាស ហើយប្រមាណ ១៥នាទី រួចមកម្ចាស់ម៉ូតូ បានទៅប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ឈានដល់ការឡោមព័ទ្ធ ដេញចាប់បានកាលពីវេលាម៉ោង ៩និង២០ ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក ខែម វិបុល អធិការនគរបានស្រុកទឹកផុស បានឲ្យដឹងថា ជនល្មើសដែលសមត្ថកិច្ច ចាប់ខ្លួន មានឈ្មោះ ណុប ប៊ុនធឿន អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើនេះ។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់ ម៉ៅ អាយុ ៤៥ឆ្នាំ រស់នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ផ៦៧៣២ ភព១ ពីផ្ទះទៅទិញត្រី នៅផ្សាររមាស ពេលជិះដល់ផ្សារ បានទុកម៉ូតូចោល នៅក្បែររបង ហើយបានដើរចូលទៅក្នុងផ្សារ ដោយមិនបានផ្ញើរ នៅកន្លែងដាក់ភាស៊ី កង់កង់ម៉ូតូទេ។
ដោយឃើញឱកាសល្អ ជនសង្ស័យបានកាច់ក យកម៉ូតូជិះទៅបាត់ ភ្លាមៗនោះ ម្ចាស់ម៉ូតូក៏បានដើរចេញពីផ្សារដឹងថា បាត់ម៉ូតូ ក៏បានរត់ទៅប្តឹងសមត្ថកិច្ច នៅក្បែរនោះ ហើយសមត្ថកិច្ចក៏បានទាក់ទងគ្នាភ្លាមៗ ឲ្យឃ្លាំមើលមុខសញ្ញាជនសង្ស័យ ហើយ ១៥នាទី ក្រោយមក សមត្ថកិច្ចចាប់បានជនល្មើស និងវត្ថុតាង បញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកទឹផុស ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment