Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពេល​ចែកចាយ​គ្រឿងញៀន​មុខ​វិហារ​អ៊ីស្លាម បញ្ជូនទៅ​តុលាការ​

​ខេត្តបន្ទាយមានជ័យ៖ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​ម​ង្គល​​បូរីបាន​ធ្វើ​ការ​​ស្រាវ​ជ្រាវឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ម្នាក់ពី​បទ​​សេព​​គ្រឿង​ញៀនរួម​ទាំង​​ដក​ហូត​​វត្ថុ​តាងបាន​មួយ​ចំនួន

​ខេត្តបន្ទាយមានជ័យ ៖ ស​មត្ថ​កិច្ច​​នគរ​បាល​ ​ស្រុក​​ម​ង្គល​​បូរី បាន​ធ្វើ​ការ​​ស្រាវ​ជ្រាវ ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ម្នាក់ ពី​បទ​​សេព​​គ្រឿង​ញៀន រួម​ទាំង​​ដក​ហូត​​វត្ថុ​តាង បាន​មួយ​ចំនួន កាល​ពី​​វេ​លា​​ម៉ោង ១៧​​និង​​០០ នា​ទី ថ្ងៃ​ទី​​១០ ខែ​ឧស​ភា ឆ្នាំ​​២០​១៤នៅ​ចំណុច ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​ជនសង្ស័យ​មានឈ្មោះ ឯល​. ឣ៊ី​សារ ភេទ​ប្រុស ឣា​យុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ដោយ​សមត្ថកិច្ច​ដកហូត​បាន វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស ជា​ប្រភេទ​ខេ​ទឹកកក​មួយថង់​តំលៃ ៥៥០.០០០ រៀល (​ហាសិប​ប្រាំ​ម៉ឺន​រៀល​) ទូរ​ស័​ព្ឌ​ដៃ​ចំនួន ៤​គ្រឿង មួយគ្រឿង​ម៉ាក​ណូគា​១០៥ ពណ៌​ផ្ទៃមេឃ មួយគ្រឿង  ណូគា​១០៥ ពណ៌​ខ្មៅ មួយគ្រឿង​ណូគា​អិន​ចុច​ពិល​ពណ៌​ខៀវ លាយ​ខ្មៅ មួយគ្រឿង ណូគា​C2 ពណ៌​ស មួយគ្រឿង​ទៀត ដែល​គេ​យកមក បញ្ចាំ​សំរាប់​ជក់​ថ្នាំ​។​

​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង ១១​និង​០០ នាទី ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព ចែកចាយ​ថ្នាំញៀន នៅ​ចំណុច​ភូមិសាស្ត្រ មុខ​វិហារ​អ៊ីស្លាម ស្ថិត​ក្នុង​ភូមិ​និង​ឃុំ ឫស្សី​ក្រោក យ៉ាងសកម្ម សមត្ថកិច្ច​ក៏បាន​កំណត់ មុខសញ្ញា​ច្បាស់លាស់ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​។ ក្រោ​យពេល​សួរនាំ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ និង​បញ្ជូន​ជនសង្ស័យ ទៅកាន់​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕ ដោយ ចិន្តា​

Wat 12054 Wat 12053


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item