Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ចាប់​តាំង​​ពី​​​លោកចៅម៉េងបាន​​​ឡើង​​កាន់​​តំ​​ណែងជា​​​ប្រ​​ធាន​​កា​​រិ​​យា​​ល័យន​គរ​​បាល​​​ប្រ​​ឆាំង​​​បទ​​ល្មើស​​​សេ​ដ្ឋ​​កិ​ច្ច

ខេត្ត​ព្រះសីហនុ ៖ ចាប់​តាំង​​ពី​​​លោក ចៅ ម៉េង បាន​​​ឡើង​​កាន់​​តំ​​ណែង ជា​​​ប្រ​​ធាន​​កា​​រិ​​យា​​ល័យ ន​គរ​​បាល​​​ប្រ​​ឆាំង​​​បទ​​ល្មើស​​​សេ​ដ្ឋ​​កិ​ច្ច ប្រ​​ចាំ​​ខេត្ត​​​ព្រះ​​សី​​ហ​​នុ ជំ​​នួស​លោក ប៊ួ​រ សុ​ទ្ធី គេ​​​សង្កេត​​ឃើញ មន្ត្រី​​នគរ​​បាល​​​សេ​ដ្ឋ​​កិច្ច​​​មួយ​​ចំ​នួន​​ដែល​​ពូកែ​កាប់​ដាវ ប្រមូល​លុយ​ពី​ការរកស៊ី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ បាន​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​រាប់​ក្បាល​ឡាន ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ បង្ខំ​ឲ្យ​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត របស់​ពួកគេ ដែល​ករណីនេះ គេ​វាយតម្លៃ ថា​លោក ចៅ ម៉េង កំពុង​ព្យាយាម​តាម​គ្រប់​មធ្យោបាយ ក្នុងការ​ប្រមូល​លុយ​យកទៅ​ស្រង់ដើម ព្រោះ​មុនពេល​គាត់​ឡើង​តំណែង ជា​មេ​នគរបាល​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ទំនងជា​បាន​រត់ការ ចាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ​។​

 

នៅក្នុង​ខេត្ត​ព្រះសីហនុ គឺជា​ចំណុច​យុទ្ធសាស្ត្រ នៃ​ការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​គ្រប់​ច្រកល្ហក ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ហើយ​នៅតាម​ចំណុច​សំខាន់ៗ ដែលមាន​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ គេ​ឃើញ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង បាន​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ យ៉ាង​អនាធិបតេយ្យ​បំផុត ចាំ​រាប់​ក្បាល​ឡាន​ដឹកទំនិញ​យកលុយ​។ ជាក់ស្តែង​នៅ​ចំណុច ក្បែរ​ស្ថានីយ៍​រថភ្លើង ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ មកពី​ផ្លូវ​សមុទ្រ​គេ​ឃើញ នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង បានដាក់​តុ​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ឲ្យ​រថយន្ត​ដឹកទំនិញ ទាំង​តូច​ទាំង ធំ​ចូល​បង់លុយ ហើយ​មាន​ក្រុម​ចល័ត​ផ្សេងទៀត ទៅ​ឈរជើង​នៅតាម​ផ្លូវ ជិត​ផែ​ទំនប់រលក​ដើម្បី ចាំ​ប្រមូល​លុយដុំៗ ពី​ឈ្មួញ​ធំៗ​តែម្តង​។​

 

សូម្បីតែ​ការដឹកជញ្ជូន​ទំនិញ មកពី​ខេត្តកំពត​និង​ខេត្តកោះកុង ដែល​ត្រូវ​ឆ្លងកាត់​ទឹកដី ខេត្ត​ព្រះសីហនុ មិនអាច​គេចផុត ពី​ក្រសែភ្នែក​របស់លោក ចៅ ម៉េង នោះទេ ហើយ​គេ​ដឹងថា នៅតាម​ផ្លូវ​សំខាន់ៗ ទី​ដែលមាន​ដាក់​ប៉ុស្តិ៍​ជជុះ គឺ​មន្ត្រី​ជំនិត​របស់លោក ចៅ ម៉េង បាន​ឈរជើង​នៅ​ទីនោះ ហើយ​រូបភាព​ខ្លះ​ក៏មាន​ការជួល​ប្រជាពលរដ្ឋ ឬ​កូនក្មេង​ឲ្យ​ចាំ​ប្រមូល​លុយ ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដើម្បី​បិទបាំង​រឿងអាស្រូវ​ផងដែរ​។ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ មួយចំនួន​មកពី​ខេត្តកំពត បាន​រអ៊ូរទាំ​ពី​ការ​គាប​ជំរិត កោសរូស​ឲ្យ​បង់លុយ ក្នុង​កម្រិត​ខ្ពស់​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង សឹង​ថា​រកប្រាក់​ចំណេញ​មិនឃើញ​ទេ​។​

 

ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ រាប់រយ​កន្លែង ដែលមាន​ទីតាំង នៅក្នុង​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​លោក ចៅ ម៉េង ពង្រាយ​កូនចៅ​ជំនិតៗ​របស់ខ្លួន ឲ្យ​ចុះទៅ​ឃ្លាំមើល​សកម្មភាព ដឹកជញ្ជូន លើកដាក់​ទំនិញ បើ​មាន​ភាពមិនប្រក្រតី​ណាមួយ គេ​សុំ​ចុះ​ត្រួតពិនិត្យ​លើកដាក់​ទំនិញ នាំ​ឲ្យ​ខូចខាត​បាក់បែក ឬ​ខាត​បង់ថ្លៃ​ពលកម្ម​។ ប៉ុន្តែ​សម្រាប់​ម្ចាស់​ឃ្លាំងទំនិញ មួយចំនួន​ដើម្បី ក៏​សុខចិត្ត​បង់លុយ​ប្រចាំខែ ឲ្យ​នគរបាល​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​។ ពោលគឺ​ក្រោម​ការគ្រប់គ្រង​របស់លោក ចៅ ម៉េង នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មិនទាន់មាន​ស្នាដៃ​អ្វី ជា​ដុំកំភួន​ទេ គឺ​លោក ចៅ ម៉េង គិតតែ​ពី​ការពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក ។​

 

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញ​ស្របច្បាប់​មួយចំនួន ក៏បាន​រអ៊ូរទាំ​ពី​ការ​កោសរូស ឲ្យ​បង់លុយ​ដោយ​គ្មាន​ការយោគយល់ ដែល​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង កំពុង​អនុវត្តន៍​នាពេល​បច្ចុប្បន្ននេះ ព្រោះ​ពួកគេ​ត្រូវ​បង់ពន្ធ​នាំចូល តាមច្បាប់​រួចរាល់​អស់ហើយ បែរជា​រងគ្រោះ​ត្រូវ​បង់លុយ​ក្រោម​តុ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង នាំ​ឲ្យ​ទំនិញ​ដែល​ពួកគេ នាំចូល​ស្របច្បាប់​លក់​ចេញ នៅលើ​ទីផ្សារ ក្នុងតម្លៃ​ខ្ពស់ មិនអាច​ប្រកួតប្រជែង​ជាមួយ ឈ្មួញ​រកស៊ី​នាំចូល ទំនិញគេចពន្ធ​បានទេ ហើយ​គេ​ចង់ឃើញ​អគ្គស្នងការ នគរបាលជាតិ ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ចៅ ម៉េង ឡើងវិញ​ផង ៕

Wat 011012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item