Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ដោយ​សារ​​លង់​​ស្នេហ៍ជា​មួយ​​ស្រី​​ខ្ទើយងើប​មុខ​​មិន​​រួចបាន​​​ជំ​រុ​ញ​​ឲ្យ​​ស្ដ្រី​​កូន​​២ដែល​មាន​​ប្ដី​​ទៅ​ធ្វើ​ការ​នៅ​​ប្រ​ទេស​​កូ​រ៉េ​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​លង់​​ស្នេហ៍ ជា​មួយ​​ស្រី​​ខ្ទើយ ងើប​មុខ​​មិន​​រួច បាន​​​ជំ​រុ​ញ​​ឲ្យ​​ស្ដ្រី​​កូន​​២ ដែល​មាន​​ប្ដី​​ទៅ​ធ្វើ​ការ​ នៅ​​ប្រ​ទេស​​កូ​រ៉េ​​ម្នាក់ ដើរ​​ស៊ី​ចាយ ស​ប្បាយ​​ហ៊ឺ​ហា រហូត​ដល់​​ហ៊ាន​​ប្រ​​ព្រឹ​​ត្ដ​បទ​ល្មើ​ស ខ្ចី​​ម៉ូ​តូ​​អ្នក​​ស្គាល់​គ្នា​យកទៅ​បញ្ចាំ ក៏ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់ ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់  កាលពី​វេលា​ម៉ោង ២​និង​៣០ នាទី​រសៀល ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ម្ដុំ ផ្សារ​មាន់​អាំង ក្នុង​ទឹកដី​ខណ្ឌទួលគោក​។​

 

​ស្ដ្រី​សង្ស័យ​មានឈ្មោះ ពេជ្រ សុ​ផានី អាយុ ៣២​ឆ្នាំ មានកូន ២ នាក់​នៅក្នុង​បន្ទុក និង​មាន​ប្ដី​ទៅធ្វើ​ការ​ជា​កម្មករ​នៅ​ប្រទេស​កូរ៉េ  បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល មានមុខ​របរ ជា​អ្នករត់​តុ នៅក្នុង​ហាង​អាន់​ឈ័​រ​១ ដែលមាន​ទីតាំង នៅតាម​ផ្លូវ​លេខ ២០០២ ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​ម្ចាស់ ម៉ូតូ​ឈ្មោះ កែវ វឿន អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ស្ទឹងមានជ័យ ហើយ​ម៉ូតូ​ដែល​ស្ដ្រី​សង្ស័យ​បោក​យកទៅ​បញ្ចាំ​នោះ ម៉ាក​ស៊ុយ​ស៊ុយ​គី​ស្មាស់ ស៊េរី​ឆ្នាំ​២០១៣​។​

 

​ឈ្មោះ ពេជ្រ សុ​ផានី បាន​សារភាពថា នាង​ពិតជា​បាន​យក​ម៉ូតូ​របស់​ឈ្មោះ កែវ រឿន យកទៅ​បញ្ចាំ កាលពី​ថ្ងៃទី​១៩ ខែតុលា កន្លងទៅ នៅ​ម្ដុំ​ឃ្លាំង​រំសេវ បាន​ប្រាក់​ចំនួន ៥៥០​ដុល្លារ យកលុយ ដើរ​ស៊ីចាយ អស់ហើយ​ជាមួយនឹង​ប្រុស​ស្នេហ៍ ដែល​ខ្លួន​ស្រឡាញ់ ដែលជា​ស្រី​តែងខ្លួន​ធ្វើជា​ប្រុស ។ ដោយសារ​លង់​ស្នេហ៍​ងើបមុខ​មិន​រួច ឈ្មោះ ពេជ្រ សុ​ផានី បាន​ទៅ​ជួល​ផ្ទះ នៅ​ជាមួយ​ស្រី​ខ្ទើយ​នោះ ដូច​ប្ដី​ប្រពន្ធ​ហើយ គិតតែ​ពី​ដើរ​ផឹក​ស៊ីចាយ អស់​លុយ​ក៏​ដើរ​បោក​គេ​តែម្ដងទៅ ៕



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item