Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2013/10/blog-post_2402.html
ប្រភព៖Lookintodayភ្នំពេញៈពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប្រភព៖Lookintodayភ្នំពេញៈ ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ស្រីស្រស់ថ្ពាល់ខួច កែវ ផល្លីកា កាលពីយប់ម្សិលមិញនេះ បានរៀបចំ ពិធីជប់លៀង ខួបកំណើតស្ងាត់ៗ ជាលក្ខណៈទ្រង់ទ្រាយ តូចធម្មតាៗ ជួបជុំមិត្តភក្តិជិតដិត និងក្រុមគ្រួសារ បែបស្ងាត់ស្ងៀមតែប៉ុណ្ណោះ ។
ចាប់តាំងពីតារា សម្តែងស្រីស្អាត សម្បុរសសំឡេងផ្អែមស្រទន់ កញ្ញា កែវ ផល្លីកា ចូលប្រឡូកក្នុង វិស័យសិល្បៈមក រយៈពេលជាច្រើនឆ្នាំមកនេះ គេមិនដែលឃើញនាងរៀបចំពិធី ខួបកំណើតជាលក្ខណៈទ្រង់ទ្រាយ ធំចាយលុយរាប់ម៉ឺនដុល្លារ ធ្វើនៅហាងលំដាប់ថ្លៃៗ ដូចអ្នកសិល្បៈរួមអាជីព ដែលគេធ្លាប់ធ្វើកន្លងមកនោះទេ ។
មិនខុសគ្នាប៉ុន្មាន ឆ្នាំនេះក៏គេសង្កេតឃើញ ស្រីស្អាតថ្ពាល់ខួច កែវ ផល្លីកា រៀបចំពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយ តូចសាមញ្ញដែរ ខណៈដែលសន្ទុះ កេរ្តិ៍ឈ្មោះរបស់នាង កំពុងតែចាប់ផ្តើមឡើងកូដជាលំដាប់ ។ នៅក្នុងពិធីខួបកំណើតនោះ គេមិនសូវឃើញមានវត្តមាន អ្នកសិល្បៈរួមអាជីព ចូលរួមច្រើននោះទេ គេឃើញត្រឹមតែ មិត្តភក្តិជិតដិត និងក្រុមគ្រួសារនាងតែប៉ុណ្ណោះ ។
ជាធម្មតា ឲ្យតែមានសិល្បករ-សិល្បការិនី រៀបចំពិធីខួបកំណើតម្តងៗ តែងតែឃើញរៀបចំ កម្មវិធីធំដុំជាលក្ខណៈ ទ្រង់ទ្រាយធំ ស្របពេលជាមួយគ្នានោះដែរ ក៏មានព័ត៌មានលេចឮថា ការរៀបចំកម្មវិធីនោះ គឺមានការចាំជួយឧបត្ថម្ភ ពីបុរសសម្បូរទ្រព្យជាអ្នកផ្គត់ផ្គង់ លុយកាក់ឲ្យរៀបចំ ។
ដោយឡែក ពិធីការិនីរូបនេះ បែរជាមិនរៀបចំ កម្មវិធីជប់លៀង ជាដុំកំភួនអ្វីឡើយ ប្រហែលជាមិនមាន ប្រុសបណ្តូលចិត្ត ឬក៏អ្នកសម្បូរ ទ្រព្យសម្បតិ្តណា ចាំជួយ ទំនុកបម្រុង នាងហើយមើលទៅ បានជាធ្វើខួបកំណើត ស្ងាត់ៗបែបនេះ៕




























Loading...




Post a Comment