Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖កម្លាំង​មូលដ្ឋានកង​រាជ​អា​វុធ​ហត្ថស្រុក​​ព្រៃ​ឈរបាន​​ឃាត់​ខ្លួន​​មន្ត្រី​​យោ​ធាមួយ​ក្រុម​​ដែល​​បាន​​ប្រ​ព្រឹត្តអំ​ពើ​​បាញ់​បោះ​​សេរី

​ខេត្តកំពង់ចាម ៖ កម្លាំង​មូលដ្ឋាន កង​រាជ​អា​វុធ​ហត្ថ ស្រុក​​ព្រៃ​ឈរ បាន​​ឃាត់​ខ្លួន​​មន្ត្រី​​យោ​ធា មួយ​ក្រុម​​ដែល​​បាន​​ប្រ​ព្រឹត្ត អំ​ពើ​​បាញ់​បោះ​​សេរី កាលពី​រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៣ ហើយ​​ក្នុង​នោះ​​មាន មន្ត្រី​​យោ​ធា​​ពាក់​​​​ស័ក្តិ​​​ពីរម្នាក់​ត្រូវ​ជា​​ប្អូន​ប្រុស​​បង្កើត របស់​លោក ជុំ កុសល ដែល​ទើប​តែង​តាំង​ជា ទី​ប្រឹ​ក្សា​​សម្តេចនា​យ​ក​រដ្ឋ​មន្ត្រី ក្នុងអាណត្តិថ្មី ប៉ុន្តែ​ករណី​បាញ់បោះ​នោះ​មិន​បណ្តាល​ឲ្យ ប៉ះពាល់​ដល់​មនុស្ស​ឡើយ​។​

លោក​អនុសេនីយ៍ឯក ពេជ្រ មឿ​ន មេបញ្ជាការរង​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ព្រៃឈរ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍ ព័ត៌មាន​ថា មន្ត្រី​យោធា​ដែល បាន​បាញ់បោះ​សេរី ដោយ​កាំភ្លើង​ធុន ទំនើប​ម៉ាក ឡុ​ក ចំនួន​ពីរ​គ្រាប់ នៅសល់​ក្នុង​បង់​ចំនួន ប្រាំពីរ​គ្រាប់ ឈ្មោះ ចាន់ សុផល មាន​ឋានៈ​អនុសេនីយ៍ទោ ជា​ជំនួយការ​ទីចាត់ការ​ហ្វឹកហ្វឺន​។ ឈ្មោះ ចាន់ សុផល ដែល​គេ​ស្គាល់​ថា ត្រូវជា​ប្អូនប្រុស​បង្កើត របស់លោក ជុំ កុសល មាន​បក្ខពួក​ចំនួន បី នាក់​ផ្សេងទៀត បានធ្វើ​ដំណើរ​ដោយ ម៉ូតូ​ធុន​ធំ​ចំនួន ពីរ​គ្រឿង​។​

 

​ឈ្មោះ ចាន់ សុផល បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ការបាញ់​ផ្ទុះអាវុធ ម៉ា​កឡុក​ចំនួន ពីរ គ្រាប់​នោះ គឺ​ខ្លួន​បាញ់​ស្តារ ការ​ណុង​លេង​ទេ គ្មាន​រឿង​អ្វី​ឡើយ ។ ឈ្មោះ ចាន់ សុផល បានធ្វើ​សកម្មភាព បាញ់បោះ​សេរី នៅ​រមណីយដ្ឋាន​ទឹកឆា ក្នុង​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ កាលពី​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៣ ត្រូវ​នគរ​បាល​ស្រុក​ព្រៃឈរ  ឃាត់ខ្លួន​បាន​ភ្លាមៗ​។

 

​មន្ត្រី​យោធា​ទាំង​បួន​នាក់ ស្ថិតក្នុង​ឯកសណ្ឋាន ជា​ឈុត​អង្គរក្ស ហើយ​អ្នកបាញ់ បាន​ដក​បង្ហាញ​លិខិត​បញ្ជា​បេសកកម្ម ដែល​ចុះហត្ថលេខា ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មាស វណ្ណា នាយករង​ទីចាត់ការ​ហ្វឹកហ្វឺន នៃ​អគ្គបញ្ជាការ​។ ករណី​បង្ក្រាប​អំពើ​បាញ់បោះ​សេរី​នេះ នគរបាល​ស្រុក​ព្រៃឈរ បាន​នាំ​ក្រុម​បាញ់បោះ​សេរី មក​ប្រគល់​ឲ្យ កងរាជអាវុធហត្ថ កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 031025 OLYMPUS DIGITAL CAMERA


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item