Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តតាកែវ៖ច្រើន​ឆ្នាំ​​មក​ហើយ​​ដែល​​ឈ្មោះមេដាបាន​​ឃុប​ឃិត​​ជា​មួយអា​ជ្ញា​ធរ​​និងស​មត្ថ​កិច្ចធ្វើ​​សកម្មភាព

​ខេត្តតាកែវ ៖ ច្រើន​ឆ្នាំ​​មក​ហើយ​​ដែល​​ឈ្មោះ មេ ដា បាន​​ឃុប​ឃិត​​ជា​មួយ អា​ជ្ញា​ធរ​​និងស​មត្ថ​កិច្ច ធ្វើ​​សកម្មភាព បើក​​លេង​ល្បែង​​ស៊ី​សង​​ដូច​ជា បៀរ អា​ប៉ោង យូ​គី កន្ទុយ​លេខ ហ្គេម ជាដើម នៅ​ក្បែរ​​សា​លា​រៀន នៅ​ក្នុង​​ភូមិ​​សាម​គ្គីឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​រំខាន​ដល់​លោក ស្រី បេន ជា​អភិបាល​ខេត្តតាកែវ សោះឡើយ​។

 

​បើតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ មេ ដា បានក្លាយ​ជា​មេ​ល្បែងស៊ីសង  ធំជាងគេ​ប្រចាំ​ក្នុងស្រុក​អង្គរបុរី បាន​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង ដោយ​មិន​ខ្លាចញញើត សមត្ថកិច្ច​ឡើយ ហើយ​ឈ្មោះ មេ ដា បាន​អួតអាង​ថា ខ្លួន​បានគិត​គូរ​ត្រូវរ៉ូវ ជាមួយ​លោក​អភិ បាល​ខេត្ត​រួចហើយ គេ​ឲ្យ​បើក​លេង​ម៉ា​សេរី គឺ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា ហ៊ាន​ចេញ​មុខមក បង្ក្រាប​នោះទេ​។​

 

​អាជ្ញាធរ ឬ​សមត្ថកិច្ច​មួយចំនួន សូម្បីតែ​ដើរ​ក្បែរ​វង់ ក៏​មិន​ហ៊ាន​ផង ព្រោះ​ឈ្មោះ មេ ដា បាន​បង់លុយ​ឲ្យ​អស់ហើយ សូម សូម​អញ្ជើញ​មក​អ្នកញៀន ល្បែងស៊ី​សង​​ទាំងអស់ មកលេង​ដោយ​សុខ​ស្រួល មិនបាច់​ភ័យខ្លាច សមត្ថកិច្ច​នោះឡើយ​។ ទីតាំង​បើក​លេងល្បែង ស៊ីសង បៀរ អាប៉ោង យូគី កន្ទុយលេខ និង​ហ្គេម​ធំៗ​នោះ ស្ថិតនៅក្នុង​ដីឡូត៍ មួយកន្លែង​ក្បែរ សាលា​វិទ្យាល័យ​សាមគ្គី ចម្ងាយ​ជាង ១០០ ម៉ែត្រ​ឈៀង​ខាងជើង ខ្លោងទ្វារ​សាលា​វិទ្យាល័យ​។

ការបើក​ឲ្យ​មាន​ល្បែងស៊ីសង ដូចខាងលើ​នេះ យ៉ាង​គគ្រឹកគគ្រេង ដែលមាន​ឈ្មោះ មេ ដា ជា​មេ​ធំ​នោះ គឺជា​ប្រភព​នាំ​ឲ្យ​មាន ចោរលួច ចោរប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ ជា​ញឹកញាប់​ដោយសារតែ ចាញ់ឈ្នះ​នោះ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​មានការ​ភ័យខ្លាច​ជាខ្លាំង ដោយសារតែ​អាជ្ញាធរខេត្ត គ្មាន​វិធានការ​បង្ក្រាប ទៅលើ​ទីតាំង​វង់ល្បែង​ស៊ីសង របស់​ឈ្មោះ មេ ដា ព្រោះ​ទីតាំង​វង់ល្បែង​នេះ ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​។​

 

​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​អង្គរបុរី​ទាំងអស់ សូម​សំណូមពរ​ដល់​លោកស្រី បេន អភិបាល​ខេត្តតាកែវ មេត្តា​ចុះ​ពិនិត្យ និង​បង្ក្រាប​វង់ល្បែង​ស៊ីសង របស់​ឈ្មោះ មេ ដា ដែល​កំពុងបើក​លេង យ៉ាង​អនាធិបតេយ្យ​ជាបន្ទាន់​ផង កុំ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ខ្លាំងពេក​។ ពាក់ព័ន្ធ​នឹង​ការរិះគន់ របស់​ប្រជាពលរដ្ឋ​ដែលថា លោក ស្រី បេន អភិបាលខេត្ត​ទទួល​លាភ សក្ការៈ​ពី​ល្បែងស៊ីសង​របស់​ឈ្មោះ មេ ដា ដូចខាងលើ​នេះ យើង​បាន​ព្យាយាម​ធ្វើការ ទំនាក់ ទំនង​សុំ​ការបំភ្លឺ ក៏ប៉ុន្តែ​ពុំមាន​ប្រភព សុំ​បំភ្លឺ​បានទេ​៕   ព្រះ​ច័ន្ទ​

Wat Srey-ban


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item