រាជធានីភ្នំពេញ៖ជីវិតនៅលើគ្រែមានសារសំខាន់ខ្លាំងណាស់ដែលគូស្វាមីភរិយាត្រូវគិតគូរនិងចេះព្រួយបារម្ភពីសុភមង្គលក្នុងគ្រួសារហើយបញ្ហាធំបំផុតរាជធានីភ្នំពេញ ៖ ជីវិតនៅលើគ្រែ មានសារសំខាន់ខ្លាំងណាស់ ដែលគូស្វាមីភរិយា ត្រូវគិតគូរនិងចេះ ព្រួយបារម្ភពីសុភមង្គលក្នុងគ្រួសារ ហើយបញ្ហាធំបំផុត ដែលតែងតែនាំឲ្យមានភាពរកាំរកូស យើងត្រូវតែដោះស្រាយ ឲ្យបានទាន់ពេលវេលា។ តាមពិតការទទួលបាន សេចក្ដីសុខដល់កំពូល ដំណាលគ្នា គឺជារឿងកម្រណាស់ ព្រោះបុរសជារឿយៗ ងាយឆាប់ចេញ ទឹកកាមជាងស្ដ្រី។
តាមរយៈទិដ្ឋភាពនេះហើយ គឺអ្នកដែលស្រលាញ់ភេទដូចគ្នា អាចមានសំណាងជាង អ្នកដែលស្រឡាញ់ភេទផ្ទុយគ្នា ដោយសារពួកគេមានលក្ខណៈផ្លូវភេទ ឬចង្វាក់ប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយ មានវិធីមួយចំនួនដែលអាច ជួយគូស្វាមីភរិយា ឱ្យទទួលបាននូវសេចក្ដីសុខស្រួល ដំណាលគ្នា។ ប៉ុន្ដែអ្វីៗត្រូវការ ការតាំងចិត្ដយ៉ាងពិតប្រាកដមួយ។ បុរសអាចចាប់ផ្ដើម លេងប្រដាប់ភេទខ្លួនឯងមុនពេលរួមភេទ ធ្វើយ៉ាងណាឱ្យសេចក្ដី សុខស្រួលត្រេកត្រអាល កើតឡើងយឺតៗ។
បុរសក៏អាចទទួលបាន សេចក្ដីសុខស្រួលដល់កំពូល នៅពេលចាប់ផ្ដើម រួមភេទដំបូង បន្ទាប់មកអាចចាប់ដាស់ ស្ដ្រីជាដៃគូដោយប្រើរយៈពេលយូរ រហូតដល់ដំណាក់កាល រឹងកញ្ជ្រីសឆ្លងផុត។ ពេលនោះប្រសិនបើ ស្ដ្រីទទួលបានការដាស់ សម្រើបស្រើបស្រាលគ្រាប់គ្រាន់ ពួកគេទាំងពីរនាក់ អាចទទួលបានសេចក្ដីសុខស្រួល ដល់កំពូលបានក្នុងពេលដំណាលគ្នា។ រីឯស្ដ្រីវិញ បើស្គាល់ច្បាស់អំពីប្រតិកម្ម នៃដៃគូរបស់ខ្លួន គាត់អាចខិតខំធ្វើឱ្យចង្វាក់សុខ ស្រួលរបស់គាត់ផ្ទាល់ ជាមួយបុរស។
ប៉ុន្ដែការអនុវត្ដន៍របៀបនេះ ត្រូវការការហាត់រៀន ដ៏ត្រឹមត្រូវមួយ។ ជាទូទៅមិនសូវជា លំបាកប៉ុន្មានទេក្នុងការ ដែលបុរសប្រញាប់ប្រញាល់ទទួលបាន សេចក្ដីសុខស្រួល បើប្រៀបធៀបជាមួយ ស្ដ្រី។ ប៉ុន្ដែសូមដៃគូប្ដីប្រពន្ធ កុំគិតពីសេចក្ដីសុខ ស្រួលដំណាលគ្នានេះខ្លាំងពេក។ ជាការពិតហើយ សេចក្ដីសុខស្រួលដល់ កំពូលដំណាលគ្នា មានអត្ថប្រយោជន៍ណាស់ សម្រាប់ដៃគូទាំងពីរ។ ពេលដែលឃើញម្នាក់ ទទួលបានសេចក្ដីសុខស្រួល ម្នាក់ទៀតពិតជា សប្បាយចិត្ដដែរ៕
Source from: watphnom-news.com























Loading...




Post a Comment