Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​រតនគីរី៖ក្រុម​ចោរ​​ដាច់​យ៉ៃ​​ចំ​នួន​​ពីរ​​នាក់ជិះ​​ម៉ូ​តូ​​ចាស់​​មួយ​គ្រឿងបាន​ធ្វើ​​ស​កម្ម​ភាព​​ប្លន់ចាក់​​បុរស​​ពីរ​​នាក់ប​ណ្តាល​​ឲ្យ​​ស្លាប់​​ម្នាក់និង​​ម្នាក់​ទៀត​​រង​របួស

​ខេត្ត​រតនគីរី ៖ ក្រុម​ចោរ​​ដាច់​យ៉ៃ​​ចំ​នួន​​ពីរ​​នាក់ ជិះ​​ម៉ូ​តូ​​ចាស់​​មួយ​គ្រឿង បាន​ធ្វើ​​ស​កម្ម​ភាព​​ប្លន់ ចាក់​​បុរស​​ពីរ​​នាក់ ប​ណ្តាល​​ឲ្យ​​ស្លាប់​​ម្នាក់ និង​​ម្នាក់​ទៀត​​រង​របួស ហើយ​​បាន​​ប្លន់​​យក​​ម៉ូតូ​​មួយ​គ្រឿង និង​​លុយ​ ៦០ ម៉ឺន​​រៀល ស្ថិត​នៅ​តាម​​បណ្តោយ​​ផ្លូវ ស្ថិតក្នុង​ភូមិ​បី ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ដោយបាន​រត់គេចខ្លួន ដោយ​សុវត្ថិភាព​។​

ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​មានឈ្មោះ សុខ ស្រី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ   រងរបួស​ស្រាល បាន​ឲ្យ​ដឹងថា ពួកគេ​មាន​គ្នា​ពីរ​នាក់ ហើយ​ដៃគូ​ដែល​ចោរ​ចាក់​សម្លាប់​មានឈ្មោះ ណែម គោម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​រី​វូ ពណ៌​ក្រហម​លាយ​ខ្មៅ ធ្វើដំណើរ​ពី​ផ្ទះ យក​ម៉ាស៊ីន​ត្រង់សឺន័រ យកមក​លក់បាន​ថវិកា ៦០​ម៉ឺន​រៀល រួមគ្នា​ទិញ​ប៊ី​យ៉ែ​មួយ​កេស រួច​នាំគ្នា​ហូប​។​

 

​ក្រោយមក​ជនរងគ្រោះ បាន​ទៅ​ទិញ​ទូរស័ព្ទដៃ មួយគ្រឿង​យកទៅ​ប្រើ ហើយក៏​បាន​វិលត្រឡប់​មកវិញ ក្នុង​បំណង​ធ្វើដំណើរ​ទៅផ្ទះ ពេល​ជិះ​ម៉ូតូ​បក​ក្រោយ​បាន​មួយសន្ទុះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​ពីរ​នាក់ បាន​ហៅ​ជនរងគ្រោះ​ឲ្យ​បក​ក្រោយ ក៏ត្រូវ​ក្រុមចោរ​ពីរ​នាក់​នោះ ដក​កាំបិត​ចាក់​ជនរងគ្រោះ ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម ឯ​ម្នាក់ទៀត​ដែល​រងរបួស​ស្រាល ត្រូវគេ​ចាក់​ចំពោះ​ខាងឆ្វេង នឹង​ខ្នងដៃ​ខាងស្តាំ ហើយ​ម៉ូតូ​ជនរងគ្រោះ និង​ថវិកា ៦០ ម៉ឺន​រៀល ត្រូវ​ក្រុមចោរប្លន់​យក ដោយ​សុវត្ថិភាព​៕

Wat 261021



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item