Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តកំពង់ចាម៖ក្នុង​តួ​នា​ទី​​ជា​​ប្រ​ធានកា​រិ​យា​ល័​យ​​គយនិង​​រដ្ឋាករ​ប្រចាំច្រក​ត្រពាំង​ផ្លុ​ងលោកវ៉ូ

ខេត្តកំពង់ចាម ៖ ក្នុង​តួ​នា​ទី​​ជា​​ប្រ​ធាន កា​រិ​យា​ល័​យ​​គយ និង​​រដ្ឋាករ​ប្រចាំ ច្រក​ត្រពាំង​ផ្លុ​ង លោក វ៉ូ វណ្ណា កំពុង​សប្បាយ​ ប្រមូល​លុយ ពី​សកម្មភាព​ខុសច្បាប់ និង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​ប្រទេស​វៀតណាម នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​រហូតមកដល់​ម៉ោង​នេះ គេ​នៅតែ​ទទួលស្គាល់ថា លោក វ៉ូ វណ្ណា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង មិនទាន់​ខ្លាចរអារ ឬក៏​ព្រួយបារម្ភ​នៅឡើយ​ទេ ពី​ការដកហូត​មុខតំណែង ក្នុង​រឿង​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ។​

 

​ច្រក​ត្រពាំង​ផ្លុ​ង ដែល​ស្ថិតនៅក្នុង ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម គឺជា​ច្រក​ដ៏​សំខាន់​មួយ សម្រាប់​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ទ្រង់ទ្រាយ​ធំជាងគេ បើ​ប្រៀបធៀប​ជាមួយ ច្រកព្រំដែន​នៅតាម​ខេត្ដ​ដទៃទៀត ក្នុង​ភូមិភាគ​ឦសាន ក្នុងនោះ​រួម មាន​ទំនិញ​វិនិយោគ និង​ទំនិញ​បង់ពន្ធ​គ្រប់​ប្រភេទ ដែល​គេ​សំដៅ​ទៅលើ​ការ ហូរ​ចូល​ទំនិញ​មិន​ប្រក្រតី ដ៏​ច្រើន​បែបនេះ គឺជា​ប្រភព​សេដ្ឋកិច្ច មួយ​ដ៏​សំខាន់​សម្រាប់ ឱ្យ​សមត្ថកិច្ច​ដែលមាន​វត្ដ​មាន ឈរជើង​នៅ​ច្រក ត្រពាំង​ផ្លុ​ង តាម​អនុក្រឹត្យ របស់​រដ្ឋាភិបាល ទទួលបាន​ផល ប្រយោជន៍​ច្រើន ពី​ការចូលរួម​បំបាត់​ពន្ធ និង​អនុញ្ញាត​ឱ្យមាន ការ​នាំចូល​ទំនិញ​ខ្លះ ដែល​មិនបាន​បង់ពន្ធ ។​

 

​លោក វ៉ូ វណ្ណា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង បាន​ឃុបឃិត ជាមួយ​ឈ្មួញ​ដែល​រកស៊ី នាំចូល​ទំនិញ​មិន​ប្រក្រតី ឲ្យ​បង់ពន្ធ​តាមរបៀប​បន្ធូរបន្ថយ តាមរយៈ​ការជួយ​រៀបចំ ឯកសារ​ជា​លក្ខណៈ ក្លែងភេទ​ទំនិញ ។ គ្រាន់តែ​ករណី​ទំនិញ​របស់​ឈ្មួញ ហាក់ ម៉ៅ និង​ទំនិញ​របស់ យាយ ញាប់​, ឈ្មួញ ផាត់ ប៊ុន​, ឈ្មួញ យាយ​ភី ដែល​បាន​ដឹកជញ្ជូន​ឆ្លងកាត់ ច្រក​ត្រពាំង​ផ្លុ​ង ទាំងថ្ងៃទាំងយប់ តាម​រថយន្ត​យី​ឌុបៗ​ធំៗ គេ​ដឹងថា មាន​ចំនួន​ប្រមាណ ៥០​ទៅ​៦០ ភាគរយ គឺ​បង់ពន្ធ​មិន​គ្រប់ ដូច្នេះ​លោក វ៉ូ វណ្ណា មិនអាច​ឆ្លើយ​ដោះសា​រថា ខ្លួន​មិនបាន​ទទួល​លាភសក្ការៈ រាល់​ទំនិញ​មិន​ប្រក្រតី ដែល​នាំចូល​តាម​ច្រក​ត្រពាំង​ផ្លុ​ង នោះឡើយ​។​

មន្ដ្រី​តូចតាច​មួយចំនួន បាន​អះអាងថា ទំនិញ​របស់​ឈ្មួញ ហាក់ ម៉ៅ​, ឈ្មួញ យាយ​ញាប់​, យាយ​ភី និង​ឈ្មួញ ផាត់ ប៊ុន គឺ​សមត្ថកិច្ច​ទាំងនោះ  មិន​ហ៊ាន​ប៉ះពាល់​ទេ ដោយសារ​ទំនិញ​ទាំងអស់នេះ មាន​អ្នកសម្របសម្រួល​រត់កា​រ បង់លុយ​ឲ្យ​មន្ត្រី​ធំៗ រួចរាល់​អស់ហើយ​។ ប៉ុន្ដែ​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​បង់ពន្ធ មិន​គ្រប់​ទាំងអស់នេះ បាន​យល់​យ៉ាងច្បាស់ ពី​ការ​បង់លុយ​ឲ្យ​ជំនាញ​គយ ដូច្នេះ​លោក វ៉ូ វណ្ណា សប្បាយ​ក្នុងការ​កើប​ផលប្រយោជន៍ សម្រាប់​បុគ្គល​ខ្លួន​គាត់ និង​សម្រាប់​បង់​ជូន​ថ្នាក់លើ ។ ស្របពេល​ដែល​លោក ប៉ែន ស៊ីម៉ន ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គម្រោង​បញ្ឈរជើង​មន្ដ្រី​គយ មួយចំនួន​ដែលជា​ប់​ទាក់ទិន​រឿងអាស្រូវ​ពុករលួយ បែរជា​លោក វ៉ូ វណ្ណា ដែលមាន​ប្រ​វ​ត្ដិ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ​ដុះ​ស្លែ មិនទាន់​ព្រឺរោម​ជើង​នៅឡើយ​ទេ ៕

7d13ce08-3a55-43b7-af45-281a02f0b538 30-May



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item