មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជានិងទាំងអ្នកគាំទ្រគណបក្សកាន់អំណាចទាំងអ្នកគាំទ្រគណបក្សប្រឆាំងបានសម្តែងនូវការងឿងឆ្ងល់ចំពោះការបាត់ឈ្មោះលោកឧកញ៉ាអ៊ឹងប៊ុនហ៊ូវដែលគេស្គាល់ថាមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា និងទាំងអ្នកគាំទ្រគណបក្សកាន់អំណាច ទាំងអ្នកគាំទ្រគណបក្សប្រឆាំង បានសម្តែងនូវការងឿងឆ្ងល់ចំពោះការបាត់ឈ្មោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន AZ Group និងជាថៅកែយកលុយលើសេវាឆ្លងកាត់ផ្លូវជាតិលេខ៤ ពីក្នុងពិភពនយោបាយគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៥នេះ ។
ក្រៅពីមិនបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ឆ្នាំង និងមិនមានឈ្មោះជាសមាជិកព្រឹទ្ធសភា គឺនៅអាណត្តិទី៥នេះគេមិនឃើញមានឈ្មោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប់ឈ្មោះជាសមាជិករាជរដ្ឋាភិបាល ឬជាទីប្រឹក្សារាជរដ្ឋាភិបាល ឬជាទីប្រឹក្សានាយករដ្ឋមន្ត្រី ឬជាទីប្រឹក្សាក្រសួង ស្ថាប័នណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ ។
នៅអាណត្តិទី៥នេះ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អាយុ៤២ឆ្នាំ ត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របម្រុងលំដាប់លេខរៀងទី២នៅមណ្ឌលខេត្តកំពង់ឆ្នាំង ។ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មិនបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រទេ ដោយសារនៅមណ្ឌលខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រត្រឹមចំនួន២អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសរុបចំនួន៤អាសនៈ ។
កាលពីអាណត្តិទី៤កន្លងទៅ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានឈរឈ្មោះជាអ្នកតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនកម្ពុជា លំដាប់លេខរៀងទី៦នៅមណ្ឌលខេត្តតាកែវ ហើយក៏បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ។ ប៉ុន្តែលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានដកខ្លួនថយមិនធ្វើជាអ្នកតំណាងរាស្ត្រទេ ហើយក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ។ លើសពីនេះ ឯកឧត្តមឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ក៏ត្រូវបានតែងតាំងផងដែរជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៣១៤ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៨ ។
ឈានចូលមកដល់អាណត្តិទី៥ភ្លាម ឯកឧត្តមឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់ផ្តើមធ្លាក់កូដតាំងពីការឈរឈ្មោះជាអ្នកតំណាងរាស្ត្រមកម្ល៉េះ "ពីបេក្ខជនពេញសិទ្ធិមកជាបេក្ខជនបម្រុងលេខរៀងទី២" និងក៏មិនបានជាប់ឆ្នោតថែមទៀត រហូតដល់លែងមានឈ្មោះក្នុងពិភពនយោបាយគណបក្សប្រជាជនកម្ពុជាតែម្តង ។
ក្នុងការងារកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដ៏មានឥទ្ធិពលនោះ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ក៏មានយីអ៊ុនធ្លាក់ចុះដែរ គឺធ្លាប់មានឈ្មោះជាសមាជិកគណៈកម្មាធិការកណ្តាលអាណត្តិទី៤ "ទទួលស្គាល់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៦១៧អនក្រ.តត ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៦ " តែឈានចូលមកដល់អាណត្តិទី៥ គឺបាត់ឈ្មោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ សូន្យឈឹង ។
បើធ្វើការប្រៀបធៀបទៅនឹងឯកឧត្តមឧកញ៉ាមួយចំនួនដែលបានជួយផ្តល់លុយកាក់ជ្រោមជ្រែងដល់គណបក្សប្រជាជនកម្ពុជាដូចគ្នា ជាអាទិ៍ ៖ ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន, ឯកឧត្តមឧកញ៉ា លី យ៉ុងផាត់, ឯកឧត្តមឧកញ៉ា កុក អាន, ឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី …។ល។ គឺឯកឧត្តមឧកញ៉ាទាំងនេះមានតំណែងជាសមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាអាណត្តិទី៥ ។ ដោយឡែក លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ គ្មានឈ្មោះក្នុងមុខតំណែងដែលពោរពេញដោយកិត្តិយសដូច្នេះទៀតឡើយសម្រាប់អាណត្តិទី៥នេះ ។
ព័ត៌មានចចាមអារាមក្រៅផ្លូវការដែលត្រូវបានគេយកទៅបង្ហោះនៅក្នុងគេហទំព័របណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បាត់ឈ្មោះពីក្នុងពិភពនយោបាយគណបក្សកាន់អំណាចនៅអាណត្តិទី៥នេះ គឺមកពីលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលួចផ្តល់ប្រាក់ឧបត្ថម្ភចំនួន១លានដុល្លារអាមេរិកឲ្យទៅគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ។
មិនទាន់មានការបំភ្លឺបញ្ជាក់ណាមួយពីលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នៅឡើយទេ ទាក់ទងនឹងព័ត៌មានចចាមអារាមដែលគេបង្ហោះក្នុង Facebook ទាំងនេះ ។
បច្ចុប្បន្ន គេអាចស្គាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានច្បាស់ ឬស្ទើរច្បាស់ ដោយសារលោកឧកញ៉ារូបនេះជាថៅកែក្រុមហ៊ុនចុះកិច្ចព្រមព្រៀងសម្បទានជាមួយរាជរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ២០០១ រយៈពេល៣៥ឆ្នាំលើការប្រមូលប្រាក់ពីអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤ ដែលអ្នកឆ្លងកាត់ផ្លូវជាតិលេខ៤និយាយពេញៗមាត់ថា "ជាក្រុមហ៊ុនធ្វើសេវារាប់ក្បាលឡានឆ្លងកាត់ផ្លូវជាតិលេខ៤យកលុយ" ៕
Source from: www.dtn7.com























Loading...




Post a Comment