Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖ក្រុម​​ឈ្មួញ​​ទាំង​​តូច​​ទាំង​​ធំបាន​​សម្រុក​​ដឹក​ជញ្ជូន​​ឈើមក​ពី​​ខេត្ត​ស្ទឹង​ត្រែងនិង​​ខេត្ត​ក្រ​ចេះចេញ​ទៅ​​ស្រុក​​យួនតាម​​ទឹក​ដី​​ស្រុក​​មេ​មត់

​ខេត្តកំពង់ចាម ៖ ក្រុម​​ឈ្មួញ​​ទាំង​​តូច​​ទាំង​​ធំ បាន​​សម្រុក​​ដឹក​ជញ្ជូន​​ឈើ មក​ពី​​ខេត្ត​ស្ទឹង​ត្រែង និង​​ខេត្ត​ក្រ​ចេះ ចេញ​ទៅ​​ស្រុក​​យួន តាម​​ទឹក​ដី​​ស្រុក​​មេ​មត់ ខេត្ត​កំពង់​ចាម គឺ​​ក្រុម​​ឈ្មួញ​​បាន​​ប្រើ​ប្រាស់ ច្រក​ព្រំ​ដែន​​ចំនួន ៣ ស​ម្រាប់​​ការ​នាំ​ចេញ​​ឈើ​​ខុស​ច្បាប់ គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​បង្ក្រាប ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ដោយហេតុថា​សកម្មភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​នោះ​មានការ ឃុបឃិត​បើកភ្លើង​ខៀវ​ពី​លោក ចាន់ សារឹម ជា​មេបញ្ជាការ វរៈ​ការពារ​ព្រំដែន​លេខ​៦១៧ ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដទៃទៀត រង់ចាំ​បើក​របប ឬ​រាប់​ក្បាល​ឡាន​ដឹកឈើ​ខុសច្បាប់ យកលុយ​ទៅ​ច្រក​ហោប៉ៅ​ធ្វើ មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ឲ្យ​ស្របតាម បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ម្តងណា​ឡើយ​។​

 

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ជាច្រើន​ស្ថាប័ន បាននាំគ្នា​ដាក់​ប៉ុស្តិ៍ តាម​ដងផ្លូវ​សំខាន់ៗ ដែលមាន​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​អស់ទាំងនោះ បានត្រឹមតែ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ។ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត ដ៏​មាន​ឥទ្ធិពល​មួយចំនួន​ដូចជា ឈ្មោះ​យ៉ា ឈ្មោះ​ដួង ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ ភាគច្រើន​បាន​ដឹកជញ្ជូន​ឈើ មកពី​ចំណុច​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន នៃ​ខេត្តស្ទឹងត្រែង ដោយ​ឆ្លងកាត់​ខេត្តក្រចេះ នាំទៅ​លក់​នៅ​ស្រុក​យួន តាម​ស្រុក​មេមត់ ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ ក៏​ព្រោះតែ​ក្រុម​ឈ្មួញ អស់ទាំងនោះ ចេះ​បែងចែក​ផលប្រយោជន៍ ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

 

មាន​ច្រកព្រំដែន​សំខាន់ៗ​ចំនួន​៣ ដែល​ក្រុម​ឈ្មួញ បាន​នាំចេញ​ឈើ​ទៅ​លក់ នៅ​ស្រុក​យួន​ដោយ​រលូន​ល្អ គឺ​ទី​១ ច្រក​ច័ន្ទ​មូល ទី​២​ច្រក​បឹង​ជ្រោង និង​ទី​៣ គឺ​ច្រក​ដូង​៧​ដើម ហើយ​បើទោះបីជា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​តឹងរ៉ឹង ហាមឃាត់​មិន​ឲ្យ មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក៏​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​មានអំណាច មួយចំនួន​នៅតែ អាចធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​តាម​ច្រក​ទាំង​៣​នេះ យ៉ាង​រលូន​ល្អ​។ សូម្បីតែ​លោក ចាន់ សារឹម ជា​មេបញ្ជាការ​នគរបាល វរៈ​ការពារ​ព្រំដែន​លេខ​៦១៧  ដែលមាន​ភារកិច្ច​គ្រប់​គ្រង​តំបន់​នោះ  ក៏​កំពុង​សកម្ម​បំផុត​ក្នុងការ​ចាត់ចែង មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​បើ​គ្មាន​ការ​សែនព្រេន​លោក ចាន់ សារឹម ទេនោះ មិនអាច​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ចេញទៅ​ស្រុក​យួន​បានទេ​។​

 

ជាពិសេស​ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ ដែលមាន​តួនាទី​ជា អនុប្រធាន​វរៈ​ការពា​រ ព្រំដែន​លេខ​៦១៧ ទទួលបន្ទុក​ផ្នែក​សេនាធិការ បាន​ប្រើ​ស្បែក​របស់ខ្លួន ទៅ​រក​​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង អនាធិបតេយ្យ​បំផុត ភាគច្រើន​ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ បាន​ប្រើប្រាស់​រថយន្ត ទំនើបៗ​ដឹកជញ្ជូន​ឈើ មកពី​ខេត្តស្ទឹង​ត្រែង និង​ចាំ​ប្រមូល​ទិញ​ឈើ​គ្រញូង ពី​ចំណុច​ស្ពាន​ជ្រីវ ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង ដ៏​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដារ ឃុំ​ដារ ទល់មុខ​វិទ្យាល័យ​ដារ  នៃ​ស្រុក​មេមត់ ខេត្តកំពង់ចាម​។ នៅពេល​ប្រមូល​ឈើ បាន​គ្រប់​ចំនួន​ហើយ លោក​ជួប ភិ​រុណ ហៅ​លាភ បានរៀបចំ​ថ្លឹង​ឈើ​គ្រញូង ដើម្បី​ដឹក​តាម​រថយន្ត​នីសា​ន់ ណា​វ៉ា​រ៉ា និង​រថយន្ត​ឡង់​គ្រី​ស័​រ ជាច្រើន​គ្រឿង ចូលទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រកព្រំដែន​ទាំង​៣ ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រោះ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ តាម​ច្រកព្រំដែន​សុទ្ធសឹង ជា​កូនជឹង​របស់​ឈ្មោះ ជួប ភីរុណ ហៅ​លាភ ។​

 

គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ចេញ​បេសកកម្ម​ទៅកាន់ ភូមិភាគ​ឦសាន ដើម្បី​ត្រួត​ពិនិត្យមើល ពី​ទំហំ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅតាម​តំបន់ ព្រៃ​អភិរក្ស ឬ​នៅតាម​តំបន់​ឧទ្យាន​ជាតិ ជាពិសេស​នៅក្នុង ស្រុក​សេសា​ន​ខេត្ត ស្ទឹងត្រែង មានការ​កាប់បំផ្លាញ ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោមរូបភាព ស្តារ​​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ហើយ​ឈើ​ប្រណីត​រាប់រយ រាប់ពាន់​ម៉ែត្រគូប ត្រូវបាន​ក្រុម​ឈ្មួញ​ដ៏​មានអំណាច ដឹកជញ្ជូន​ចេញពី​ទីនោះ ឆ្លងកាត់​ទី​រួម​ខេត្តស្ទឹង​ត្រែង និង​ខេត្តក្រចេះ បន្តទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​បំផុត​។ វិនាសកម្ម​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ច្បាស់​ណាស់​ដែលថា​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន គឺជា​អ្នកទទួល ខុសត្រូវ​ធំជាងគេ សម្រាប់​ការធ្វេសប្រហែស និង​ភាព​អសកម្ម​ដែល​មន្ត្រី​ថ្នាក់ក្រោម គិតតែ​រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​៕

Wat 031012 Wat 031013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item