នៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកនាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៣នេះនៅវេលាម៉ោងប្រមាណ១០ និង ៣០នាទីព្រឹក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ នេះ សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនសង្ស័យជាស្ទាវឈាមរាវអាយុ១៦ឆ្នាំ ដែលសង្ស័យបាញ់សម្លាប់បុរសជាឪពុក និងរំលោភកូនស្រីអាយុ១៤ឆ្នាំ នៅខ្ទមចាំចម្ការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នោះបានហើយ នៅក្នុងព្រៃជិតកន្លែងកើតហេតុ រួមជាមួយនឹងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។
សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងសមត្ថកិច្ចដកហូតបាន នូវវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនដូចជា កាំភ្លើង CKC មួយដើម មានគ្រាប់ចំនួន១គ្រាប់ និងកាំភ្លើងច្នៃសម្រាប់បាញ់សត្វចំនួន១ដើម។
ជនសង្ស័យជាក្មេងស្ទាវឈាមរាវចិត្តស្លុយនេះ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តចាត់ការតាមនីតិវិធីនៃច្បាប់។
សូមរំលឹកជូនដែរថា កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅចំណុចអូរថៅកែយ៉ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីស្ទាវឈាមរាវម្នាក់ អាយុ១៦ឆ្នាំ បានបាញ់សម្លាប់បុរសឈ្មោះ នេត សល់ អាយុ៤៣ឆ្នាំ និងរំលោភកូនស្រីអាយុ១៤ឆ្នាំ របស់ជនរងគ្រោះ ពេលកំពុងដេកចាំចម្ការនៅចំណុចកើតហេតុខាងលើបណ្តាលឲ្យបុរសជាជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅលើអង្រឹង។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវយ៉ាងសកម្មទើបឈានទៅកំណត់បានមុខសញ្ញា និងចាប់ខ្លួនបានតែម្តង៕
Source from: www.dtn7.com























Loading...




Post a Comment