Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សុខភាព៖មាន​​រឿងរ៉ាវ​អាថ៌​កំ​បាំង​​ជា​ច្រើនទាក់​ទិន​​នឹង​​ទ្វារ​មាសដែល​​មនុស្ស​​ជា​ច្រើននៅ​តែ​​សួរ​​គ្នា​​ទៅ​វិញ​ទៅ​មកហើយ​​សុភាព​នារី​​ទាំង​ឡាយ

សុខភាព ៖ មាន​​រឿងរ៉ាវ​ អាថ៌​កំ​បាំង​​ជា​ច្រើន ទាក់​ទិន​​នឹង​​ទ្វារ​មាស ដែល​​មនុស្ស​​ជា​ច្រើន នៅ​តែ​​សួរ​​គ្នា​​ទៅ​វិញ​ទៅ​មក ហើយ​​សុភាព​នារី​​ទាំង​ឡាយ ប្រាកដ​​ទេ​​ថា ខ្លួន​​ស្គាល់​​ច្បាស់ ពី​​អវ​យវៈ​​កេរ​ដំណែល​​ម្ដាយ ចែក​​ឲ្យ​​និង​​យល់​ដឹង​ពី​វិធី​​ថែ​ទាំ​​វា​​នោះ​ ? ប្រសិនបើ​អ្នក​ចង់​ស្គាល់ ពី​ទ្រព្យ​ជាប់​នឹង​កាយ​នេះ ឲ្យ​កាន់តែច្បាស់ សូម​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដូចតទៅ ៖

 

ឆ្តេញ​មិនមែនជា​ដុំ​សាច់​ពក​ធម្មតា ៖ ចំណុច​ឆ្តេញ​របស់​ស្ត្រី​ជា​បណ្ដុំ នៃ​សរសៃប្រសាទ​រាប់រយ ដែល​វា​ជា​គន្លឹះ​នៃ​រំញោច ត្រេកត្រអាល​ខាង​សិច មិន​ចាញ់​ក្បាល​លិង្គ​របស់ មនុស្ស​ប្រុស​នោះទេ​។ នេះ​បើ​យោងតាម​អ្នកជំនាញ ខាង​សិច​សាស្ត្រ​បាន​អះអាង​។ តាមពិត​ចំណុច​ឆ្តេញ​នៃ​យោនី របស់​ស្ត្រី​ដែលមាន​សណ្ឋាន​ជា​ដុំ​ពក​តូច មួយ​ពណ៌​ស៊ី​ជម្ពូ​នេះ ជា​ប្រភព​ផ្តល់​ថាមពល នៃ​អារម្មណ៍​សិច​ត្រេកត្រអាល​ខ្លាំង​បំផុត ដោយ​អ្នកស្រាវជ្រាវ​មួយចំនួន​ជឿថា ឆ្ដេញ​ជា​សាច់​ត​ភ្ជាប់​នឹង​ដុំ​សាច់​ជី​ស្ប៉ត (G-spot) ដ៏​ស្រៀវ​ស្រើប​បំផុត ក្នុង​ប្រដាប់ភេទ​របស់​ស្ត្រី​។​

 

យោនី​ជា​បណ្តុំ​បាក់តេរី​ល្អ​និង​អាក្រក់ ៖ ជាធម្មតា​ផ្នែក​នៃ​ទ្វារមាស ឬ​រន្ធ​យោនី​របស់​ស្ត្រី​តែងមាន​វត្តមាន នៃ​បាក់តេរី​ល្អ​និង​អាក្រក់​។ ប្រសិនបើ​ចំនួន​នៃ​បាក់តេរី ទាំងពីរ​ប្រភេទ​មាន​តុល្យភាព​នោះ វា​មិនមាន​បញ្ហា​ចោទ​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​បាក់តេរី​អាក្រក់ កកើត​ច្រើនពេក​រន្ធ​យោនី​នឹង​បង្កើត នូវ​ក្លិន​ឆ្អេះឆ្អាប​ចេញមកក្រៅ មាន​អាការ​រមាស់ ឈឺ​ចុក​ផ្សា ឬ​មាន​សារធាតុ​រាវ​ក្លិន មិនល្អ​ធ្លាក់​ចេញមក​។ ដើម្បី​កែប​ញ្ហា​ស្ត្រី​ទាំងឡាយ អាច​លាង​សម្អាត​ប្រដាប់ភេទ​ខ្លួន ដើម្បី​រក្សា​តុល្យភាព នៃ​បាក់តេរី​ទាំងពីរ​ប្រភេទ​នេះ​។​

ការលាង​សម្អាត​បរិវេណ​ទ្វារមាស ៖ អ្នកជំនាញ​ណែនាំ​ឲ្យ​ប្រើ​សាប៊ូ លាង​សម្អាត​នៅ​បរិវេណ​មាន​សក់​ដុះ​និង ប្រើ​ទឹក​ធម្មតា ឬ​ទឹក​អនាម័យ​គ្មាន​ក្លិន លាង​សម្អាត​នៅ​មាត់​ទ្វារមាស​។ ដាច់ខាត​មិនត្រូវ​ប្រើ​សាប៊ូ លាង​សម្អាត​ក្នុង​រន្ធ​យោនី​ឡើយ​។​វា​ក៏​អាច បង្ក​គ្រោះថ្នាក់​នៃ​ការបំផ្លាញ ដល់​តុល្យភាព​កម្រិត PH (​អាស៊ីត និង​បាស​) ដែលជា​ប្រព័ន្ធ​រារាំង​ការរីក​រាលដាល របស់​បាក់តេរី​នោះ​។​

សិច​ធ្វើ​ឲ្យ​យោនី​មាន​សុខ​ភាពល្អ ៖ គិត​ទៅ​ស្ត្រី​ពិតជា​មានការ​ប្រែប្រួល អ័រម៉ូន​គ្រប់​ដំណាក់កាល​នៃ ឆាកជីវិត​ខ្លួន​ដូច​ជាការ​ផ្តល់កំណើត កូន​ការ​បំបៅកូន​និង​មានប​ម្រែ ប​ម្រួ​ល​នៃ​រដូវ​តាម​វ័យ​កាល​ទៀតផង​។ កត្តា​ប្រែប្រួល​នៃ​អ័រម៉ូន បានធ្វើ​ឲ្យ​យោនី​ស្ត្រី​ស្ងួត​។ អ្នកជំនាញ​ខាង​សិច​បាន​និយាយថា ការរួម​ភេទ​គឺជា​មធ្យោបាយ​មួយ​អាចជួយ​ការពារ នូវ​ស្ថាន​ភាពខុសប្រក្រតី នៃ​រន្ធ​យោនី​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់​រដូវ​។​

សារធាតុ​រាវ​ចេញពី​ទ្វារមាស ៖ បរិមាណ​នៃ​ការ​ធ្លាក់ស​នេះ វា​អាស្រ័យ​ទៅតាម​កត្តា​ផ្ទាល់ខ្លួន​របស់ ស្ត្រី​នីមួយៗ និង​កត្តា​វដ្ត​នៃ​រដូវ​ប្រចាំខែ​។ ស្ត្រី​ខ្លះ​ត្រូវតែ​ប្រើ​សំឡី​អនាម័យ រាល់ថ្ងៃ​ដើម្បី​ការពារ​ការ​ធ្លាក់ស ខណៈ​ស្ត្រី​ខ្លះទៀត ស្ទើរតែ​គ្មាន​ការ​ធ្លាក់ស​នេះឡើយ​។ ការធ្លាក់​សតិ​ចៗ​រាល់ថ្ងៃ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ប្រសិនបើ​ស្ត្រី​គ្មាន​អាការ​រមាស់ ឬ​ឈឺ​ក្រហល់ក្រហាយ​ទ្វារមាស​ឬ​ទឹក ដែល​ធ្លាក់​ចេញមក​សាយភាយ​ក្លិន​មិនល្អ​។​

ទម្រង់​ប្រដាប់​ភេទស្ត្រី​ពិសេស​ខុសគ្នា ៖ ទ្វារមាស​និង​យោនី​របស់​ស្ត្រី អាចមាន​ទំហំ​ផ្សេងគ្នា ដោយ​ស្ត្រី​ខ្លះ​ទទួលបាន នូវ​កំណប់​ត្រង់​ផ្នែក​នេះ​ធំ និង​ខ្លះទៀត​មិនសូវ​ធំ​ឡើយ​។ តែ​ទោះបីជា​វា​មាន​ទំហំ​ខុសគ្នា យ៉ាងណាក្តី​គឺ​វា​មាន​លក្ខណៈ​ល្អ ពិសេស​រៀងៗ​ខ្លួន​។ ដូច្នេះ​សុភាពនារី​ទាំងឡាយ​កុំ​តូចចិត្ត ឬក៏​យក​ការ​ប្រៀប​ទំហំ​នៃ​ទ្វារមាស​ឬ យោនី​របស់ខ្លួន​ទៅ​ប្រដូច ជាមួយ​ស្ត្រី​ជា​តួកុន​ថត​រឿង​កូនជ្រូក​ឲ្យ​សោះ​។​

ការ​ស៊ក​បញ្ចូល និង​ឡើងឋានសួគ៌ ៖ ស្ត្រី​ភាគច្រើន​សឹងតែ​មិនដែល ទទួលបាន​នូវ​ក្តី​តម្រេក​ដល់​កំពូល ឬ​ការឈាន​ដល់ត្រើយ តាមរយៈ​ការ​ស៊ក​បញ្ចូល​លិង្គ តែ​ម្យ៉ាង​នោះទេ​។ ការ​ឈានដល់​ចំណុចកំពូល ទាមទារ​សម្រើប​ពី​ឆ្ដេញ បូករួម​នឹង​ការ​ប៉ះ​កកិត​នៃ​ចំណុច ជី​ស្ប៉ត ដែលជា​ដុំ​សាច់​ស្ថិតនៅក្នុង ជញ្ជាំង​ទ្វារមាស​ផ្នែក​ខាងមុខ ត្រង់​ប្រវែង​១ ឬ​ពីរ​ថ្នាំងដៃ​ពី​ច្រក​ទ្វារមាស​។ ដូច្នេះហើយ​បានជា​ដៃគូ​រួមភេទ ព្យាយាម​ស្វែងរក​ចំណុច ជី​ស្ប៉ត របស់​ស្ត្រី​នេះឯង ដើម្បី​ងាយ​ដឹក​ដៃ​នាង​ឡើងឋានសួគ៌​។ ប៉ុន្តែ​ប្រសិនបើរ​កវា​មិនឃើញ​ទេ ស្ត្រី​ក៏​គួរ​កុំ​អស់សង្ឃឹម​ដែរ ព្រោះ​ការរួម​ភេទ​ក៏​នៅតែ​ដំណើរការ បាន​ស្រួល​បើទោះជា​មិន​ស្គាល់ ជី​ស្ប៉ត​ក្ដី​។​

 

សន្ទះ​ព្រហ្មចារី​មិន​កកើត​សា​ថ្មី ៖ ការ​ស្រមៃ​ចង់បាន​នូវ សន្ទះ​ព្រហ្មចារី​លើក​ទី ២​នោះ ពិតជា​មិនអាច​កើត ទៅរួច​បានឡើយ​។ សន្ទះ​ព្រហ្មចារី​ស្ត្រី​មិនអាច កកើត​ឡើងវិញ​ជាដាច់ខាត​បន្ទាប់ពី ស្ត្រី​បាន​ដាច់​រហែក​ដោយ​ចៃដន្យ ពេល​លេង​កីឡា ឬ​បាន​ប្រឡូក​នៅក្នុង​ការរួម​ភេទ ដំបូង​ហើយ​នោះ​។ ប្រសិនបើ​មាន​លើក​ទី​២​មែន​នោះ គឺ​វា​ជា​សន្ទះ​ព្រហ្មចារី​ក្លែងក្លាយ​ប៉ុណ្ណោះ​។​

ខ្យល់​ចេញពី​ទ្វារមាស​ជា​រឿង​ធម្មតា ៖ ស្ត្រី​មួយចំនួន​តែង​រង​ការ​អាម៉ាស់ នៅពេល​ដែលមាន​សំឡេង ខ្យល់​ចេញពី​ទ្វារមាស ជាពិសេស​នៅពេលដែល​បុរស កំពុង​វាយប្រហារ ឬ​ខ្លួន​កំពុង​ជិះ​សេះស ឡើងឋានសួគ៌​។ តាម​ការពិតទៅ សំឡេង​ខ្យល់​ចេញពី​ទ្វារមាស មិនមែនជា​រឿង​អ្វី​ចម្លែក​ទេ​។ ការ​ឮសូរ​សំឡេង​នេះ​ច្រើនតែ​កើតឡើង នៅពេល​មានការ​លេង​កីឡា​នានា ពេល​រួមភេទ​ឬ​ជួនកាល​ពេល​ស្ត្រី លុតជង្គង់​អង្គុយ​ក៏មាន​លេចឮ​សំឡេង​ដែរ​។​

ស្ត្រី​មិនមាន​ទឹក​បាញ់​ពី​ប្រដាប់ភេទ ៖ ការបាញ់​ទឹករំអិល​ចេញពី​រន្ធ​នោម​របស់​ស្ត្រី វា​ជា​រឿង​មួយ​ដែល​អ្នកស្រាវជ្រាវ​ខ្លះ ជឿថា​ជា​រឿងប្រឌិត​។ តាម​ការពិត​ស្ត្រី​ទូទៅ មិនមាន​ការបាញ់ទឹក​រំអិល​ចេញពី​រន្ធ​នោម ដូច​កាលដែល​បុរស បាញ់​ទឹកកាម​ចេញពី​រន្ធ​លិង្គ នៅពេល​ដល់​ឋាន​ស្រណុក សុខ​ស្រួល​នោះទេ​។ វា​ជា​ករណី​ដ៏​កម្រ និង​ភាគច្រើន​មានតែ​ក្នុង កុនកូនជ្រូក​តែប៉ុណ្ណោះ​៕

Wat asian Wat asian1


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item