Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តក្រចេះ៖ក្រុម​ចោរ​​ប្រ​ដាប់​​ដោយ​​ពូ​ថៅ​​ដៃនិង​​កាំ​ភ្លើងAKស្វាយ​​បត់​​មួយ​​ដើមបាន​ធ្វើ​​ស​កម្ម​ភាព​​ភ្ជង់​​ប្លន់​វាយ​​បំ​បែក​​កញ្ចក់​​ទូ​​មាស

​ខេត្តក្រចេះ ៖ ក្រុម​ចោរ​​ប្រ​ដាប់​​ដោយ​​ពូ​ថៅ​​ដៃ និង​​កាំ​ភ្លើង AK ស្វាយ​​បត់​​មួយ​​ដើម បាន​ធ្វើ​​ស​កម្ម​ភាព​​ភ្ជង់​​ប្លន់​ វាយ​​បំ​បែក​​កញ្ចក់​​ទូ​​មាស របស់​​អា​ជីវ​​ករ​លក់​​មាស និង​​ប្តូរ​ប្រាក់​​នៅ​​ផ្សា​រ​កា​​បី កាល​ពី​​វេលា​​ម៉ោង ៦​​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក្នុង​ភូមិ​​គ្រ​ញូង​​សែន​​ជ័យឃុំ​​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ប្រមូលយក​គ្រឿងអលង្ការ​អស់​ជាច្រើន​តម្លឹង លុយ​ខ្មែរ និង​លុយ​ដុល្លារ​មួយចំនួនធំ រួច​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

 

​ជនរងគ្រោះ​មានឈ្មោះ  ថា ស្រស់ អាយុ ២៥​ឆ្នាំ និង​ប្រព​ន្ឋ​ឈ្មោះ ភី សុខា អាយុ ២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បានមក​ស្នាក់នៅ​ប្រក​បរបរ លក់​មាស​និង​ប្តូរប្រាក់ នៅ​ផ្សា​រកា បី ក្នុងភូមិ​គ្រញូង​សែន​ជ័យ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។ សម្ភារៈ​ដែល​បាត់បង់​មាន​មាស​ទម្ងន់ ១​ជី ប្លា​ទីន​ជិត ១០​តម្លឹង ប្រាក់​ដុល្លារ ១​ពាន់​ដុល្លារ លុយ​ខ្មែរ ៤​លាន​រៀល និង​លុយ​ដុង ១​លាន​ដុង​។​

 

​ជ​នស​សង្ស័យ​ក្នុង​សកម្មភាព​ប្លន់​នេះ មាន​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ AK កាត់​ស្វាយ​១​ដើម និង​ពូថៅ​ដៃ​១ បានមក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់  វាយ​បំបែក​កញ្ចក់​ទូ​មាស របស់​អាជីវករ​អ្នកលក់​មាស និង​ប្តូរប្រាក់​ពីរ​នាក់​ប្តី​ប្រពន្ធ នៅក្នុង​ផ្សា​រកា​បី រួច​ប្រមូលយក​របស់របរ​ទាំង​អស់ ខណៈដែល​ជនរងគ្រោះ កំពុងតែ​រុញ​ទូ​មាស​ចេញមក​ដាក់​ខាងមុខ ហើយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់​តែ​រយះពេល​ជាង ១៥​នាទី​តែប៉ុណ្ណោះ ៕

Wat 11113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item