Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖រថ​យន្ដ​​កូរ៉េ​​ចំណុះ២,៥តោន​​​​​​ដឹក​​អង្ករ​​​របស់​​​ក្រុម​​ហ៊ុន​​កា​​មីន​​កូ​​ដែល​មាន​ទី​តាំង​នៅ​ផ្សារ​ចាស់បាន​​​បើក​​​បុក​​​និង​​កិន​សិស្ស​​ប្រុស​​ស្រី

​ខេត្តកណ្ដាល ៖ រថ​យន្ដ​​កូរ៉េ​​ចំណុះ ២,៥ តោន​​​​​​ដឹក​​អង្ករ​​​ របស់​​​ក្រុម​​ហ៊ុន​​កា​​មីន​​កូ ​​ដែល​មាន​ទី​តាំង​នៅ​ផ្សារ​ចាស់ បាន​​​បើក​​​បុក​​​និង​​កិន​សិស្ស​​ប្រុស​​ស្រី ២​​ នាក់រៀន​​នៅ​​អ​នុ​វិ​ទ្យា​ល័យ ហ៊ុន​សែន សេ​រីភាព ក្រុង​​តា​ខ្មៅ ប​ណ្តាល​​ឲ្យ​បែក​ក្បាល​​ធ្លាយ​​ខួរ បែក​​ថ្លើម​​ ស្លាប់​​ភ្លាមៗ​​នៅ​លើ​​ទ្រូង​ផ្លូវ យ៉ាង​​អា​ណោច​អា​ធ័ម​​ជា​ទី​បំផុត ខណៈ​ដែល​​ពួកគេ​កំពុង អង្គុយ​​លើ​ម៉ូតូ​​នៅ​​ចិ​ញ្ចឹម​​ផ្លូវ​​ខាង​​ស្តាំ​ដៃ មុខ​សា​លា​រៀន​កាលពី​វេលា​ម៉ោង ២​និង​២០ នាទី រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​។​

 

យោងតាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ចមូលដ្ឋាន​បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​ ២ នាក់ ទី​១-ឈ្មោះ​ប៊ុន សៀក​លាង ភេទ​ប្រុស អាយុ​ជាង ១០​ឆ្នាំ និង​ជនរងគ្រោះ​ទី​២-ឈ្មោះ ពៅ ធីតា អាយុ​ជាង ១០ ​ឆ្នាំ រៀននៅ​អនុវិទ្យាល័យ​សេរីភាព ។ ជនរងគ្រោះ​ទាំង ២​ នាក់រួមជាមួយ​មិ​ត្ដ​ភក្ដិ ៤-៥ នាក់​ផ្សេងទៀត បាន​អង្គុយ​លើ​ម៉ូតូ នៅខាងមុខ​សាលា ហើយក៏​ត្រូវ​រថយន្ដ​បង្ក បានមក​ដល់​បុក​ពួកគេ​និង កិន​ស្លាប់​ភ្លាមៗ​តែម្ដង​។

 

ដោយឡែក​អ្នកបើកបរ រថយន្ត​បង្កហេតុត្រូវ​ប្រជាពលរដ្ឋ ឡោមព័ទ្ធ​ចាប់បាន ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បីចាត់ការបន្ត។ សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​រៀងៗ​ខ្លួន ៕

Wat 11119 Wat 111110


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item