Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កំពង់ចាម៖ក្មេង​ប្រុស​​វ័យ​​ជំ​ទង់​​ម្នាក់​​អា​យុ១៥​ឆ្នាំត្រូវ​បាន​​ស​ម​ត្ថ​កិច្ច​​ន​គ​​រ​បាលស្រុក​​ព្រៃ​ឈរឃាត់​ខ្លួន​​ពី​បទ​​បៀត​បៀន​កេរ្តិ៍​ភេទ

​ខេត្ដ​កំពង់ចាម ៖ ក្មេង​ប្រុស​​វ័យ​​ជំ​ទង់​​ម្នាក់​​អា​យុ ១៥ ​ឆ្នាំ ត្រូវ​បាន​​ស​ម​ត្ថ​កិច្ច​​ន​គ​​រ​បាល ស្រុក​​ព្រៃ​ឈរ ឃាត់​ខ្លួន​​ពី​បទ​​បៀត​បៀន​កេរ្តិ៍​ភេទ ដោយ​​ប្រើ​​ម្រាម​ដៃ រំ​លោភ​ក្មេង​ស្រី​​អា​យុ ៦ ឆ្នាំ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ នៅ​​ភូមិ​​ត្រ​ពាំង​​បឹង ឃុំ​​ថ្ម​​ពួនស្រុក​​ព្រៃ​ឈរ ខេត្ដកំពង់ចាម ដោយយោង​ទៅតាម​ពាក្យបណ្ដឹង ពី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ ។​

 

​ក្មេងស្រី រងគ្រោះ​មានឈ្មោះ ម​.​ម អាយុ ៦​ឆ្នាំ ចំណែក​ក្មេងប្រុស ជាប់ចោទ​មាន ឈ្មោះ អ៊ិន ពិសី អាយុ ១៥​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពួន ស្រុក​ព្រៃឈរ ។ កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ មុនពេល​ល្បួង​ក្មេងស្រី​យកទៅ​រំលោភ ជនសង្ស័យ​បាន​មើល​រឿង​សិច ក្នុង​ទូរស័ព្ទដៃ ក៏​នឹកឃើញ​ចង់​រួមភេទ​។​

ពេលនោះ​ក្មេងស្រី​រងគ្រោះ បាន​ដើរ​ជិត​ក៏​លួងលោម ឱ្យ​ក្មេងស្រី​ឡើង ជិះ​ម៉ូតូ​របស់ខ្លួន ឌុប​ចេញពី​ភូមិ​យកទៅ រំលោភ​សេពសន្ថវៈ ដោយ​ប្រើ​ម្រាមដៃ នៅក្នុង​ចំការ​ដំឡូង ចម្ងាយ ៧០០​ម៉ែត្រ​ពី​ភូមិ ។ បន្ទាប់មក​ក្មេងស្រី​រងគ្រោះ  បាន​យក​រឿងនេះ ទៅប្រាប់​ឪពុកម្ដាយ ឈានទៅ​ប្ដឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមច្បាប់​៕

Wat 15111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item