Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ពល​ករ​​ខ្មែរ​​ចំ​ណាក​ស្រុកទាំង​ប្រុស​​ស្រី​ក្មេង​​ចាស់បាន​​ស​ម្រុក​​នាំ​គ្នា​​ចេញទៅ​រក​​ការ​ងារ​​ធ្វើ​​នៅ​ក្នុង​​ទឹក​ដី​​ថៃតាម​​ច្រក​របៀង​​ខុស​ច្បាប់​​មួយ​ក​ន្លែងជាប់​​ព្រំ​ដែន

​ខេត្តបាត់ដំបង ៖ ពល​ករ​​ខ្មែរ​​ចំ​ណាក​ស្រុក ទាំង​ប្រុស​​ស្រី​ក្មេង​​ចាស់ បាន​​ស​ម្រុក​​នាំ​គ្នា​​ចេញ ទៅ​រក​​ការ​ងារ​​ធ្វើ​​នៅ​ក្នុង​​ទឹក​ដី​​ថៃ តាម​​ច្រក​របៀង​​ខុស​ច្បាប់​​មួយ​ក​ន្លែង ជាប់​​ព្រំ​ដែន កម្ពុ​ជា​​-​ថៃ ក្នុង​​ទឹក​ដី​​ខេត្ត​បាត់​ដំ​បង យ៉ាង​​គគ្រឹ​ក​គ​គ្រេង ដូច​​គេ​​ហែ​ក​ឋិន ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់ ដោយមាន​ការបើក​ភ្លើង​ខៀវ ពី សមត្ថកិច្ច​ដែល​ជើង នៅតាម​ខ្សែក្រវាត់​ព្រំដែន ប្រមូល​ផលប្រយោជន៍ យ​កទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​មិន​ខ្វល់ខ្វាយ​ពី​ការទប់ស្កាត់​នោះទេ​។              

 

​ច្រករបៀង​ដែល​គេ​បើក​ឲ្យ មេខ្យល់​នាំ​ពលករ​ចេញ ទៅរក​ការងារ​ធ្វើ​នៅក្នុង​ទឹកដី​ថៃ យ៉ាង​អានាធិបតេយ្យ​នោះ គឺ​ច្រករបៀង​ដើម​អំពិល ស្ថិតនៅ​ក្នុងភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ច្រករបៀង​ខាងលើនេះ ស្ថិតក្រោម​ការគ្រប់គ្រង របស់​សមត្ថកិច្ច​ប៉ូលិស វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ដែលមាន​លោក​វរសេនីយ៍ទោ ស្រី សុខុន ជា​មេបញ្ជាការ​ដែលមាន​លោក ឡាយ ខុម ជា​អ្នកគ្រប់គ្រង​ដោយផ្ទាល់​នៅ​ទីនោះ​។​

 

​ដោយឡែក​ឈ្មោះ លី សាវង្ស ជា​នាយទាហាន​សឹក​រង ស្រុក​សំពៅ​លូន ដែល​គ្រប់គ្រង​នៅ​ចំណុច ច្រករបៀង​នោះបាន​ឃុបឃិត​គ្នា ជាមួយនិង​មេខ្យល់ បើកដៃ​ឲ្យ​ក្រុម​ពលករ​ខ្មែរ ចេញទៅ​ស្រុកថៃ យ៉ាង​ភ្លូកទឹកភ្លូកដី ទាំងថ្ងៃទាំងយប់ ពុំមាន​ការទប់ស្កាត់​ឡើយ គឺ​សមត្ថកិច្ច​ទាំងនោះ គិតតែ​ពី​ផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅ ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ។

 

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ នៅ​ពេ​ដែល​ក្រុម​អ្នកសារព័ត៌មាន បាន​ចុះទៅ​ថតរូប​ភាព​នៅ​ចំណុច ច្រករបៀង​ខាងលើ​នោះ ត្រូវបាន​ក្រុម​សមត្ថកិច្ច​ខាងលើ ឃាត់ខ្លួន​សួរនាំ ហើយ​ប្រើ​ពាក្យសំដី​គំរាមកំហែង រំលោភ​លើ​សិទ្ឋិ​សេរីភាព របស់​អ្នកសារព័ត៌មាន​ផងដែរ​។ ជុំវិញ​បញ្ហា​ទាំងអស់នេះ សមត្ថកិច្ច​ដែល​ការពារ តាម​ខ្សែក្រវាត់​ព្រំដែន នៅ​ចំណុច​ច្រករបៀង​ខាងលើ​នោះ មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ៕

Wat 01119



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item