រាជធានីភ្នំពេញ៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជនមិនស្គាល់មុខបាញ់ប្រហារកាលពីម៉ោង៣និង៣០រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជនមិនស្គាល់មុខ បាញ់ប្រហារកាលពីម៉ោង ៣និង៣០ នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងក្លឹបនិងសណ្ឋាគារហូលីដេក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខមន្ទីរពេទ្យកាល់ម៉ែត្រ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាប់ គង់ដេវីត អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៧៧ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ រងរបួស ០១គ្រាប់ចំកញ្ចឹងក ខាងស្តាំបានស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត ហើយម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណទេ។
សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ជនសង្ស័យបានយកកែវស្រា ទៅជល់ជាមួយភ្ញៀវនៅតុផ្សេង ពេលដើរទៅក៏ជាន់ជើង ភ្ញៀវផ្សេងទៀត ហើយមានទំនាស់ពាក្យសម្តីនឹងគ្នា ត្រូវបានសន្តិសុខបំបែកចេញ ហើយក៏បាននាំគ្នាចេញមកក្រៅក្លឹប ពេលនោះជនសង្ស័យ បានដកកាំភ្លើងខ្លី បាញ់ចំនួន ៧ទៅ ៨គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានរកឃើញ សំបកគ្រាប់អាវុធខ្លីចំនួន០៥ គ្រាប់ និងក្បាលគ្រាប់០១ ដែលបន្សល់ទុកនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបានកំណត់ អត្តសញ្ញាណសង្ស័យ ដែលមានអាការៈ ស្រវឹងស្រាជោកជាំ បង្កការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរហូតមកទល់នឹងពេលនេះ ចំណាត់ការបិទហាង ឬយ៉ាងណានោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ទេ ៕
Source from: watphnom-news.com
























Loading...




Post a Comment