ក្រុងប៉ោយប៉ែត៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្មលួចទូរសព្ទ័ដៃក្រុងប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចោរកម្ម លួចទូរសព្ទ័ដៃ ជនជាតិឥណ្ឌា កាលពីវេលាម៉ោង ១យប់រំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែធ្នូ នៅមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែខឹងជនរងគ្រោះ តាមញ៉ែសង្សាររបស់ខ្លួន។
ជនសង្ស័យមានឈ្មោះ យ៉េង យ៉ត ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនជាតិឥណ្ឌា រងគ្រោះមានឈ្មោះ ប្រាវីត កុយម៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាភ្ញៀវទេសចរណ៍ ចូលមកប្រទេសកម្ពុជាបានចំនួន ៦ថ្ងៃ ហើយក្រោយពេលកើតហេតុ ជនរងគ្រោះជាជនជាតិឥណ្ឌា បានប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យជួយអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យតែម្តង ។
លោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅរសៀលនេះថា ក្រោយពេលឃាត់ខ្លួន យកមកសួរនាំរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទ័ដៃ ជនជាតិឥណ្ឌា នោះពិតមែន ដោយសារតែខឹង ជនជាតិឥណ្ឌាម្នាក់នោះ ទៅញ៉ែសង្សារបស់ខ្លួន ទើបសម្រេចចិត្តឆក់ និងលួចទូរស័ព្ទនោះដើម្បីគំរាម។ លោកមេបញ្ជាការបានបន្តថា ជនសង្ស័យត្រូវបានកម្លាំងជំនាញ របស់លោកកសាងសំណុំរឿង បញ្ជូនបន្តទៅបញ្ជាការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ចិន្តា
Source from: watphnom-news.com
























Loading...




Post a Comment