រាជធានីភ្នំពេញ៖យុវជនម្នាក់ជាសន្តិសុខក្រុមហ៊ុនសូគីម៊ិចបានបើកម៉ូតូកិនកំណាត់ឈើមួយដុំនៅកណ្តាលផ្លូវហើយបានរ៉េចង្កូតរាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាសន្តិសុខ ក្រុមហ៊ុនសូគីម៊ិច បានបើកម៉ូតូកិន កំណាត់ឈើមួយដុំ នៅកណ្តាលផ្លូវ ហើយបានរ៉េចង្កូត មកកណ្តាលផ្លូវ ត្រូវរថយន្តមួយគ្រឿង បើកក្នុងទិសដៅបញ្ច្រាសគ្នា បុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះ លេខ៣៨៨ ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ធឿន បូរិន អាយុ ២៧ឆ្នាំ មានមុខរបរជា បុគ្គលិកក្រុមហ៊ុនសូគីម៊ិច ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ១A-១៧៤១ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងតាមបណ្តោយផ្លូវ២៧១ កិនកំណាត់ឈើមួយដុំ ហើយបានរ៉េចង្កូត មកកណ្តាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿង បើកយ៉ាងលឿនពីមកបុក ពេញមួយទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលទៅនឹងថ្នល់ បែកឈាមប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័មបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment