Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួនដោយ​មាន​​ការ​ឯក​ភាពពី​​ព្រះ​រាជ​អា​ជ្ញាអម​​សា​លា​ដំ​បូងខេត្ត​បាត់​ដំ​បងបន្ទា​ប់​ពី​​ជន​ស​ង្ស័យ

​ខេត្តបាត់ដំបង ៖ យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួន ដោយ​មាន​​ការ​ឯក​ភាព ពី​​ព្រះ​រាជ​អា​ជ្ញា អម​​សា​លា​ដំ​បូង ខេត្ត​បាត់​ដំ​បង បន្ទា​ប់​ពី​​ជន​ស​ង្ស័យ បាន​​ប្រើ​ម្រាម​ដៃ រុក​​ប្រ​ដាប់​ភេទ​​របស់​​ក្មេង​ស្រី​​អា​យុ ៤ ​ឆ្នាំ​​រហូត​ធ្វើ​អោយ​ ​ហូរ​ឈាម​​ឥត​​ឈប់ កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​អន្លង់​រៃ ឃុំ​ក្តុល​តា​ហែរ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​បាន ទៅ​ដាក់​ពាក្យបណ្តឹង សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដោយបាន​រៀបរាប់ថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស​ម្ជ​ស្ស អាយុ ៤​ឆ្នាំ បាន​ស្រែក​ប្រាប់ថា​ឈឺពោះ ព្រមទាំង​មាន​សភាព ស្លេកស្លាំង​ផង​នោះ ទើប​នាំគ្នា​បាន​សួរនាំ ដឹងថា​ឈ្មោះ ង៉ាន ចាន់ថន មានផ្ទះ​នៅ​ជិតគ្នា ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រើប្រាស់​ម្រាមដៃ រុកចូល​ទៅក្នុង​ប្រដាប់ភេទ​។

​នៅពេលនោះ​អាណាព្យាបាល បាន​ពិនិត្យ​មើលឃើញ​ឈាម នៅ​មិនទាន់​ឈប់​ហូរ ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង ព្រមទាំង​អោយ​សមត្ថកិច្ច ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ទាំងយប់​ដើម្បី​ពិនិត្យ និង​ព្យាបាល​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាននាំគ្នា​ផឹកស៊ី​តាំងពី​ម៉ោង​៧ លុះដល់​ម៉ោង​ប្រហែល​១១ ថ្ងៃត្រង់​ខ្លួន​ក៏បាន​ត្រឡប់ទៅផ្ទះ ដោយ​ឆ្លៀត​ចូលទៅ​លេង​ផ្ទះ​យាយ​ទូច ហើយ​នៅពេលនោះ​យាយ​ទូច បានអោយ​ខ្លួន​នាំ​ចៅស្រី ទៅអោយ​កូន​របស់គាត់​ផង ព្រោះ​មានផ្ទះ​នៅ​ជិតគ្នា​។

​នៅពេល​បី​ក្មេងស្រី​រងគ្រោះ បាន​ប្រហែល ១០០​ម៉ែត្រ ជនសង្ស័យ​ក៏​ចូលទៅក្នុង​គុម្ព​ព្រៃ រួច​ស្រាតខោ​របស់​នាង យក​ម្រាមដៃ​រុកចូល​ប្រដាប់ភេទ ជម្រៅ​ប្រហែល ២​ថ្នាំងដៃ ស្រាប់​តែមាន​ឈាម​ហូរ​ចេញមក ខ្លួន​ក៏​ឈប់ រួច​ក៏​នាំ​ក្មេងស្រី​រងគ្រោះ​ទៅផ្ទះ ដោយ​មិន​ចាប់អារម្មណ៍​ថា មានរឿង​បែបនេះ​កើតឡើង​ឡើយ​។ ដោយសារតែ​ឈាម នៅតែ​ហូរ​ចេញពី​ប្រដាប់ភេទ ដែល​រងរបួស​ធ្ងន់ធ្ង​រ ក្មេងស្រី​រងគ្រោះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូនបន្ត ទៅ​មន្ទីរពេទ្យ​រ៉ា​ក់ ដើម្បី​ជួយសង្គ្រោះ ៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item