Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទៅ​ហូប​ការ​បងប្អូន​ហើយ​បន្តទៅ​ផឹកស៊ី ជាមួយ​មិត្តភក្តិ​ស្រវឹង​ជោកជាំ បើកឡាន​ធ្លាក់​ទន្លេ​វៃ​កូ​

​ខេត្ដ​ស្វាយរៀង៖គ្រូ​ពេទ្យ​ធ្មេញ​​​ម្នាក់​​ពេល​​ចេញ​​​ពី​​​ហូប​​​ការបាន​​នាំ​​ប្រ​ពន្ធ​​កូន​​និង​​ម្ដាយ​​ចូល​​ផ្ទះហើយ​​​​​បើក​​រថ​យន្ត​បង្ហួស​ទៅលេង​​មិ​ត្ដ​​ភក្ដិ​និង​ផឹក​ស៊ី​ស្រ​វឹង

​ខេត្ដ​ស្វាយរៀង ៖ គ្រូ​ពេទ្យ​ធ្មេញ​​​ម្នាក់​​ ពេល​​ចេញ​​​ពី​​​ហូប​​​ការ បាន​​នាំ​​ប្រ​ពន្ធ​​កូន​ ​និង​​ម្ដាយ​​ចូល​​ផ្ទះ ហើយ​​​​​បើក​​រថ​យន្ត​បង្ហួស​ ទៅលេង​​មិ​ត្ដ​​ភក្ដិ​និង​ផឹក​ស៊ី​ស្រ​វឹង ក៏​​ជ្រុល​ល្បឿន​​ធ្លាក់​ចូល ទៅ​ក្នុង​​ទឹក​ទន្លេ​​វ៉ៃ​​កូ តែ​​សំ​ណាង​ល្អមិន​មាន​​ គ្រោះ​ថ្នាក់​​ដល់​អាយុ​​​ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៥​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ទន្លេ​វ៉ៃ​កូ ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​-​ខេត្ដ ស្វាយរៀង ។

​សមត្ថកិច្ច​មិនបាន​ប្រាប់ឱ្យដឹង ពី​អត្ដ​សញ្ញាណ​របស់​បុរស ដែល​បើករថយន្ដ ធ្លាក់​ទន្លេ​នេះ​ទេ គ្រាន់តែ ដឹងថា ជនរងគ្រោះ​ជា​ពេទ្យធ្មេញ ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ហូប​ការ​នៅ​ខេត្ដ​ស្វាយរៀង ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើរ តាម​រថយន្ដ កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8885 បើក​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៣ ឡើង​ផ្លូវជាតិ​លេខ​១ ជនរងគ្រោះ​មិនបាន​បត់​ឆ្វេង ឬក៏​បត់​ស្ដាំ គឺ​បើក​ទៅ​ត្រង់​បណ្ដាលឱ្យ ធ្លាក់ចូល​ទន្លេ​តែម្ដង ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ នាំគ្នា​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច ឱ្យមក​ជួយ​ទាញ​ទ្វារ រថយន្ដ ជួយសង្គ្រោះ​អ្នកបើកបរ ឲ្យ​រួច​ពី​គ្រោះថ្នាក់​ផងដែរ ។

​ជនរងគ្រោះ បាន​ទៅ​ហូប​ការ បងប្អូន​ជីដូនមួយ នៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​-​ខេត្ដ ស្វាយរៀង ហើយ​បន្ទាប់មក ក៏បាន​ដឹក​ប្រពន្ធ​និង​កូន ទៅ​ដាក់​នៅផ្ទះ​ឪពុកក្មេក នៅ​ភូមិ​តា​ហោ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​-​ខេត្ដ ស្វាយរៀង ហើយ​ជនរងគ្រោះ បាន​បើករថយន្ដ​ម្នាក់ឯង ក្នុង​បំណង​ទៅ​ជួប​មិ​ត្ដ​ភក្ដិ នៅ​ក្រុង​ស្វាយរៀង ដើម្បី​ផឹកស៊ី​បន្ដទៀត ។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង ជោកជាំ​ហើយ​នោះ ជនរងគ្រោះ​បាន បើករថយន្ដ ត្រឡប់មកផ្ទះ​វិញ ក៏​ជ្រុល​ធ្លាក់​ទន្លេ​វ៉ៃ​កូ តែម្ដងទៅ ៕

Wat 160111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item