Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2014/01/blog-post_9758.html
កែទំលាប់រស់នៅ ដើម្បីទប់ស្កាត់ ជំងឺមហារីក
ប្រភប៖lookingtoday មូលហេតុកើត ជំងឺមហារីករហូត មកដល់ពេលនេះ នៅតែជាបញ្ហា ចោទសួរក្នុង ពិភពលោក បច្ចុប្បន្ននេះ អាច កំណត់ កត្តាជម្រុញអោយ កើតមានជំងឺមហារីក សរុបមានកត្តាខាង ក្នុងនិងកត្តាខាងក្រៅ។ កត្តាខាងក្រៅដូចជា ការបំពុលបរិស្ថាន មេរោគផ្សិត វីរុស ការរំញោចរ៉ាំរ៉ៃរយៈពេលយូរ ឧស្សាហ៍ប៉ះពាល់ សារធាតុបញ្ចេញកាំរស្មី ឯកត្តា ខាងក្នុងពាក់ព័ន្ធនឹង មុខងារប្រព័ន្ធការ ពាររាងកាយ និងកត្តាតំណពូជ។ល។
រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
អ្នកជំនាញផ្នែកមហារីកនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានបង្ហាញថា ៖ យោងតាមរបាយការណ៍ ពាក់ព័ន្ធ បានបង្ហាញថា ៨០%នៃជំងឺមហារីកគឺបណ្តាល មកពីរបៀបរស់នៅមិន សមរម្យនិងបរិស្ថាន ក្នុងនោះ ៣០% នៃមហារីកពាក់ព័ន្ធនឹង ការជក់បារី ៣៥%នៃមហារីកពាក់ព័ន្ធ នឹងទំលាប់បរិភោគមិនល្អ។
កែប្រែទំលាប់បរិភោគមិនល្អ
ចូលចិត្តបរិភោគអាហារប្រៃខ្លាំង បរិភោគអាហារលឿន ពេកក្តៅពេក ចូលចិត្តចោងហោង បរិភោគអាហារ ងាយ ស្រួល នឹងកើតជំងឺមហារីក ប្រព័ន្ធអាហារ។ អាហារប្រៃខ្លាំង ផ្សែងខ្លោច អាំងដុត បំពងចៀនសុទ្ធតែងាយ នឹង អាចកើតមហារីកក្រពះ។ អាហារខ្លាញ់ច្រើន ក្តៅខ្លាំងងាយស្រួលបណ្តាល អោយកើតមហារីកសុដន់។ បរិភោគ អាហារខ្លាញ់ច្រើនជាតិ សរសៃតិចក្នុងរយៈពេល យូរអាចបណ្តាលអោយកើត មហារីកពោះវៀន។
កែប្រែទម្លាប់បរិភោគគឺទប់ស្កាត់ជំងឺមហារីកចូលតាមមាត់ ដូចជាមិនត្រូវបរិភោគ អាហារដែលដុះផ្សិត និងខ្លោច កាត់បន្ថយ បរិភោគអាហារដុត អាំងនិងបំពងចៀន និងផ្អាប់។ កាត់បន្ថយបរិភោគប្រៃ គួរទទួលទានបន្លែផ្លែឈើ ស្រស់អោយ បានច្រើន គ្រប់គ្រងការស្រូបយកជាតិខ្លាញ់ បរិភោគអាហារអោយទៀងទាត់ ទាំងបីពេល ទាំងនេះ សុទ្ធតែ មានប្រសិទ្ធភាពទប់ស្កាត់ជំងឺមហារីក។
អាយុនិងភេទផ្សេងគ្នាត្រូវការពិនិត្យសុខភាព ជាលក្ខណៈដោយឡែក
អ្នកមានទម្លាប់រស់ នៅមិនល្អរយៈពេលវែង ជាពិសេសចាប់ពីអាយុ៤០ឆ្នាំឡើង ទៅនិងអ្នកមានដុំ មហារីកត្រូវប្រុង ប្រយ័ត្ន ជាចាំបាច់គួរមួយ ឆ្នាំធ្វើការពិនិត្យសុខភាព ការពារមហារីកបានម្តង។ បច្ចុប្បន្នការពិនិត្យរកជំងឺ មហារីក ដែលច្បាស់ លាស់រួមមាន មហារីកសុដន់ មហារីកពោះវៀន មហារីកមាត់ស្បូន មហារីកក្រពេញប្រូស្តាត។ល។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការស្កែនផ្នែកសួតក៏តែងតែត្រូវ បានប្រើក្នុងការពិនិត្យរក ជំងឺមហារីកសួត ផងដែរ។
១. ចំពោះមហារីកសុដន់
ស្ត្រីដែលមានវ័យចាប់ពី២០ឆ្នាំឡើងទៅល្អបំផុតគួរតែចាប់ផ្តើមយក ចិត្តទុកដាក់និងពិគ្រោះ រោគសញ្ញាជំងឺ មហារីក សុដន់ដែលអាចនឹង លេចឡើង អាយុ២០ទៅ៣៩ឆ្នាំគួរធ្វើការពិនិត្យ ម្តងក្នុងរៀងរាល់៣ឆ្នាំ ចាប់ពី៤០ឆ្នាំ ឡើងទៅយកល្អអាច ពិនិត្យសុដន់ក្នុង១ឆ្នាំម្តង។
២. វិធីល្អបំផុតដើម្បីទប់ស្កាត់ មហារីកមាត់ស្បូន គឺចាប់ផ្តើមពីមានការរួមភេទលើកដំបូងបំផុត៣ឆ្នាំក្រោយ ស្រ្តីគួរ មួយឆ្នាំម្តងទទួលយកការពិនិត្យធម្មតាកោសិកាមាត់ស្បូន ឬពីរឆ្នាំម្តងទទួលការពិនិត្យកោសិកាទឹករំអិល។
៣. បុរសអាយុចាប់ពី៥០ឆ្នាំឡើងទៅត្រូវប្រុងប្រយ័ត្នទប់ស្កាត់មហារីកក្រពេញប្រូស្តាត យកល្អគួរតែកំណត់ ពេល ទៀងទាត់ត្រួតពិនិត្យទ្វារធំ និងពិសោធន៍ប្រព័ន្ធ ការពារក្រពេញប្រូស្តាត។
៤. ចំពោះអ្នកមានហានិភ័យកើតជំងឺ មហារីកសួតខ្ពស់ដែល ជក់បារីជាប្រចាំ ណែនាំអ្នកជំងឺក្រោយទទួល បាន ដំបូន្មានវេជ្ជបណ្ឌិតរួចធ្វើ ការពិនិត្យពាក់ព័ន្ធមហារីក សួតដំណាក់កាលដំបូង ជាលក្ខណៈដាច់ដោយឡែក។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែក មហារីកសូមរំលឹកថា៖ រក្សាទម្លាប់រស់នៅនិង បរិភោគអោយបាន ល្អប្រសើ ឧស្សាហ៍ធ្វើ ការពិនិត្យសុខភាព អាចជួយអ្នកឃ្លាតចាកឆ្ងាយ និងរកឃើញជំងឺមហារីកបាន លឿន ក្នុងដំណាក់កាលដំបូង៕

























Loading...




Post a Comment