Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យុវជន​ដែល​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ក្នុង​បណ្តាញ​សង្គម​ Facebook​ ត្រូវ​បាន​ចាប់ខ្លួន​

​យុវជន​ដែល​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​នៅ​ក្នុង​ Status​ របស់​ខ្លួន​ ដោយ​ប្រើប្រាស់​ Account​ ឈ្មោះ​ Leanny​ Kal​ ប្រកាស​នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ថា​ នៅ​សល់​ពេលវេលា​មិន​ដល់​៣​ថ្ងៃ​ទៀត​ទេ​នឹង​ស្លាប់​ ហើយ​ក៏​បាន​បញ្ចេញ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​ និង​មាន​រូបភាព​ជា​វី​ដេ​អូ​ឃ្លី​ប​ទៀត​ផង​ ដើម្បី​ចង់​បង្ហាញ​ប្រាប់​គេឯង​ថា​ ខ្លួន​និង​សង្សារ​ជា​ដៃគូ​ស្នេហា​លើ​គ្រែ​ស្រឡាញ់​គ្នា​ណាស់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​ហើយ​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​ ។​

Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ ដែល​បាន​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​បណ្តាញ​សង្គម​ Facebook​ នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ខ្លួន​មានឈ្មោះ​ សុខ​ ហេង​ រស់នៅ​ខេត្តកំពង់ស្ពឺ​ (​ផ្ទះ​នៅ​ទល់មុខ​ពន្ធនាគារ​ខេត្ត​)​ ស្រឡាញ់​គ្នា​ជាមួយ​ឈ្មោះ​ បញ្ញា​ មាន​រយៈពេល​៣​ឆ្នាំ​ហើយៗ​ជិត​រៀប​ការ​ទៀត​ ស្រាប់តែ​ពុក​ម៉ែ​ឈ្លោះ​គ្នា​ ។​

​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្រាប់តែ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ ដដែល​ បាន​ Post​ បញ្ជាក់​នៅ​ក្នុង​ Status​ របស់​ខ្លួន​សា​ជា​ថ្មី​ទៀត​ថា​ "​ទឹម​ សុ​បញ្ញា​ ដែល​បាន​បង្ហោះ​រូបភាព​របស់​គេ​ជាមួយ​ សុខ​ ហេង​ ត្រូវ​បាន​ប៉ូលិស​ចាប់​ហើយ​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​"​ ។​ ការ​ Post​ នូវ​ដំណឹង​ថ្មី​ក្នុង​ Status​ របស់​ខ្លួន​នេះ​ គឺ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ បាន​លុប​ Profile​ និង​ Cover​ ព្រមទាំង​រូបភាព​សិច​លើ​គ្រែ​ដ៏​រំជើបរំជួល​របស់​ខ្លួន​ជាមួយ​ដៃគូ​ស្នេហា​នោះ​ចោល​អស់​ទៅ​ហើយ​ ។​

​យោង​តាម​ព័ត៌មាន​ដែល​បង្ហើប​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ នេះ​ គឺ​អាច​ឲ្យេ​គេ​សន្និដ្ឋាន​ជាបឋម​បាន​ថា​ ឈ្មោះ​ បញ្ញា​ ជា​អ្នក​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ឈ្មោះ​ សុខ​ ហេង​ ដោយ​ខ្លួន​ប្រើប្រាស់​ Password​ រួម​គ្នា​ជាមួយ​សង្សារ​ និង​បាន​បញ្ជាក់​ប្រាប់​ថា​ខ្លួន​(​ដើរតួ​ជា​ភាគី​ខាង​ស្រី​ឈ្មោះ​សុខ​ ហេង​)​ រស់​មិន​ដល់​៣​ថ្ងៃ​ទៀត​ទេ​ និង​បាន​អះអាង​ទៀត​ថា​ ខ្លួន​ស្រឡាញ់​គ្នា​ជាមួយ​សង្សារ​អស់​រយៈពេល​៣​ឆ្នាំ​ ហើយ​ជិត​រៀប​ការ​ ស្រាប់តែ​ពុក​ម៉ែ​ឈ្លោះ​គ្នា​ ។​ មាន​ន័យ​ថា​ ឈ្មោះ​ បញ្ញា​ ដោយ​មាន​បញ្ហា​ជាមួយ​សង្សារ​របស់​ខ្លួន​ឈ្មោះ​ សុខ​ ហេង​ ក៏​សម្រេច​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​របស់​ខ្លួន​ជាមួយ​សង្សារ​ជា​ដៃគូ​ស្នេហា​ និង​ធ្វើការ​គំរាមកំហែង​សម្លាប់​សង្សារ​ រួច​ហើយនឹង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ទើប​ប្រើ​ពាក្យ​ថា​ ខ្លួន​រស់​មិន​ដល់​៣​ថ្ងៃ​ទៀត​នោះ​ ។​ ប៉ុន្តែ​ក្រោយមក​ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​សារព័ត៌មាន​នានា​ ឈ្មោះ​ បញ្ញា​ ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​សង្សារ​របស់​ខ្លួន​ ។​

​នេះ​គឺជា​បទ​ពិសោធន៍​មួយ​សម្រាប់​យុវជន​អ្នកលេង​ Facebook​ និង​ក៏​អាច​ចាត់ទុកជា​មេរៀន​សម្រាប់​យុវជន​ខ្មែរ​ទាំងឡាយ​ មិន​ត្រូវ​យក​គំរូ​តាម​ជា​ដាច់ខាត​នូវ​អំពើ​របស់​គូសង្សារ​ និង​ជា​អ្នកលេង​ Facebook​ មួយគូ​នេះ​ឡើយ​ ៕​

Leanny-Kal-4 Speu-3Leanny-Kal-2Leanny-Kal-1Leanny-Kal-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item