Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សម្បុក​ក្រុមចោរប្លន់​ជ្រក​ក្រោម​ស្លាក​ហាង​កែ​សម្ផស្ស​របស់​កញ្ញា​ស្រស់ស្អាត​ម្នាក់​ឈ្មោះ សៀង ម៉ី ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បំបែក​បាន​នៅ​រសៀល​ថ្ងៃនេះ​

​នៅវេលា​ម៉ោង​១៣ រសៀល​នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ សម្ថ​កិច្ច​ចម្រុះ​មាន​ទាំង​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​-​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការឡោមព័ទ្ធ​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ជា​ចោរប្លន់​ជ្រក​ក្រោម​ស្លាក​ហាង​កែ​សម្ផស្ស​មួយ​យីហោ (​សៀង ម៉ី មែក​អាប់​) របស់​កញ្ញា​ស្រស់ស្អាត​ម្នាក់​ឈ្មោះ សៀង ម៉ី មាន​ទីតាំង​ឋិត​នៅតាម​ផ្លូវ​បេតុង​លេខ​១៩៨៦ ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូគីម៉ិច ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ  ដោយ​បំបែកសម្បុក​ក្រុមចោរប្លន់​ទាំងនេះ​បានសម្រេច ព្រមទាំង​ចាប់​ឃាត់ខ្លួន​ក្រុមចោរប្លន់​ចំនួន​៤​នាក់ និង​ឃាត់ខ្លួន​ម្ចាស់​ហាង​កែ​សម្ផស្ស​ដែល​ផ្តល់​ជម្រក​ឲ្យ​ក្រុមចោរប្លន់​នោះ​ផងដែរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ជនរងគ្រោះ​ម្នាក់​ជា​ម្ចាស់​ទោចក្រយានយន្ត​ឈ្មោះ អ៊ា​ម វិច្ឆិកា អាយុ​២៣​ឆ្នាំ មុខរបរ​ជា​និស្សិត ដែល​ត្រូវ​ចោរប្លន់​កាលពី​វេលា​ម៉ោង​០២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ម្តុំ​គល់ស្ពាន ស្ទឹងមានជ័យ បាន​ប្រទះឃើញ​ទោចក្រយានយន្ត​របស់ខ្លួន ត្រូវបាន​ជនសង្ស័យ​២​នាក់​ជិះ​តាមផ្លូវ​រួចហើយ​ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច​។ ក្រោយមក​សមត្ថកិច្ច​ក៏​តាម​ប្រមាញ់​ជនសង្ស័យ​នោះ​រហូតដល់​គោលដៅ​ចុងក្រោយ​ដែល​ជនសង្ស័យ​បាន​ជិះ​ទោចក្រយានយន្ត​ចូលទៅក្នុង​ហាង​កែ​សម្ផស្ស​យីហោ (​សៀង ម៉ី មែក​អាប់​) និង​បាន​ឡោមព័ទ្ធ​មុខសញ្ញា​តែម្តង ព្រមទាំង​បង្ក្រាបបាន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៤​នាក់ និង​ឃាត់ខ្លួន​ម្ចាស់​ហាង​កែ​សម្ផស្ស​ដែលជា​កញ្ញា​ស្រស់ស្អាត​ម្នាក់​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​រយៈពេល​ប្រមាណ​ជិត​១​ម៉ោង​។​

​ក្រៅពី​ការឃាត់ខ្លួន​កញ្ញា​ស្រស់ស្អាត​ម្នាក់​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​យីហោ (​សៀង ម៉ី មែក​អាប់​) និង​បំបែកសម្បុក​ក្រុមចោរប្លន់​ទាំង​៤​នាក់​នោះ គឺ​សម្ថ​កិច្ច​ក៏បាន​រកឃើញ និង​ដកហូត​បាន​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​ជា​វត្ថុតាង​ផងដែរ ដែល​មួយគ្រឿង​ម៉ាក DUKE ពណ៌​លឿង​លាយ​ខ្មៅ និង​មួយគ្រឿង​ទៀត​ម៉ាក Honda C100 Fi ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​៕​

 

phaqoto-2-(4)

phaqoto-2-(2)

 

phowto-2-(1)

pshaoto-4-(8)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item