ថៅកែហាងលក់ឆាក្តៅស្រីពេជ្រ ត្រូវឡានដឹកខ្សាច់បើកកិនខ្ទេចក្បាល ស្លាប់ទាំងព្រឹក
រាជធានីភ្នំពេញ៖បុរសពោះម៉ាយម្នាក់ជាថៅកែហាងលក់ឆាក្តៅយីហោស្រីពេជ្របានជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដឹកខ្សាច់រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ជាថៅកែហាងលក់ឆាក្តៅ យីហោ ស្រីពេជ្រ បានជិះម៉ូតូទាក់ដៃចង្កូត ជាមួយរថយន្តដឹកខ្សាច់ ដួលក៏ត្រូវរថយន្ត កិនបែកក្បាលធ្លាយខួរ ស្លាប់គួរឲ្យរន្ធត់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ មុខក្រុមហ៊ុនលាយបេតុង ហុងគន់ តាមមហាវិថីព្រះមុនីរ៉េត ក្រុម១ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A 2649 ចេញពីហាងលក់ឆាក្តៅ បានប្រមាណ ១០ម៉ែត្រ ដោយមានឆ្នាំងឆាក្តៅ នៅខាងមុខ ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្តហ៊ីណូ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9680 ជារថយន្តដឹកខ្សាច់ពេញ មានហូរទឹកកក្លាក់។
ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកជែងរថយន្តដឹកខ្សាច់ ចំហៀងខាងឆ្វេង បណ្តាលឲ្យ ទាក់ដៃចង្កូតដួលចូល ក្រោមកង់ក្រោយរថយន្ត កិនបែកមួកការពារសុវត្ថិភាពហើយបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូខ្ទាតចេញ ក្រៅខូចខាតតិចតួច ។ ជនរងគ្រោះ មានឈ្មោះ ឈឹម ហ៊ន អាយុ ៤៧ឆ្នាំ មុខរបរជាថៅកែហាង លក់ឆាក្តៅ ជាពោះម៉ាយកូន ២នាក់ ប្រពន្ធលែងលះ ៥ឆ្នាំមកហើយ ស្នាក់នៅជិតកន្លែងកើតហេតុ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិ ក្បាលដំរី ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕
Source from: watphnom-news.com























Loading...




Post a Comment