Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដណ្តើម​ប្តី​បានសម្រេច​ហើយ ប្តឹង​ឲ្យ​ចាប់​ប្រពន្ធដើម​ដាក់​ឃុំ រឿង​វាយតប់​គ្នា​បាត់​ខ្សែក​

​ខេត្តកណ្តាល៖ស្ត្រី​​ម្នាក់​​ត្រូវ​បានស​មត្ថ​កិច្ច​​នគរ​បាលស្រុក​​មុខ​កំ​ពូលស​ហ​ការ​​ជា​មួយ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាលព្រែក​​អញ្ចា​ញឃាត់​ខ្លួន​​កាល​ពី​​វេ​លា​​ម៉ោង

​ខេត្តកណ្តាល ៖ ស្ត្រី​​ម្នាក់​​ត្រូវ​បាន ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​មុខ​កំ​ពូល ស​ហ​ការ​​ជា​មួយ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល ព្រែក​​អញ្ចា​ញ ឃាត់​ខ្លួន​​កាល​ពី​​វេ​លា​​ម៉ោង ១៦​និង​​៤០ នា​ទី ថ្ងៃ​ទី​​២៤ ខែ​មី​នា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ខាង​មុខ ផ្សារ​​ព្រែក​​អ​ញ្ចា​ញស្ថិត​ក្នុងភូមិ​-​ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលា​ដំបូង​​ខេត្តកណ្តាល ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ ។​

​ជន​ត្រូវ​ចោទ​ដែល​ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ ញ៉ឹង ភាព ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​លក់​ភ្លៅ​មាន់​បំពង មាន​ទីលំនៅ​ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។ ជន​ត្រូវ​ចោទ​ត្រូវបាន​លោក ស៊ិន វីរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​០២៤ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់  ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំ​ពូ​ល ខេត្តកណ្តាល ។​

​តាម​អង្គហេតុ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ជន​ត្រូវ​ចោទ​បានធ្វើការ​ប្រតាយប្រតប់​គ្នា ជាមួយ​ស្ត្រី​ម្នាក់ ឈ្មោះ នួន នឹម នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ដែល​ត្រូវជា​ប្រពន្ធចុង របស់​ប្តី​គាត់ រហូត​ធ្វើ​ឲ្យ​ជ្រុះ​បាត់ ខ្សែ​.​កមួយ​ខ្សែ របស់​ស្ត្រី​ជា​ប្រពន្ធចុង ទើប​មានការ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អញ្ចាញ តែ​កាលណោះ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ បានធ្វើការ​សម្របសម្រួល ចប់សព្វគ្រប់​អស់ហើយ ។ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធចុង បាន​បន្ត​ដាក់​ពាក្យបណ្តឹង នៅ​សាលាដំបូង ខេត្តកណ្តាល ជាថ្មីទៀត ទើប​តុលាការ​សម្រេច ចោទប្រកាន់​ស្ត្រី​ជា​ប្រពន្ធដើម ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​តែម្តងទៅ ៕

Wat 25038


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item