ប្រទះឃើញសពពលរដ្ឋខ្មែរ ស្លាប់ដោយគ្រាប់កាំភ្លើង នៅលើទឹកដីថៃជាប់ព្រំប្រទល់ដែន
ខេត្តប៉ៃលិន៖បុរសម្នាក់ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់យ៉ាងអាណោចអាធ័មខណៈដែលឆ្លងដែនទៅទឹកដីថៃដើម្បីដាក់អន្ទាក់មាន់ព្រៃចម្ងាយពីព្រំដែនប្រហែលជាខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់សម្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឆ្លងដែនទៅទឹកដីថៃ ដើម្បីដាក់អន្ទាក់មាន់ព្រៃ ចម្ងាយពីព្រំដែន ប្រហែលជា ៦០០ម៉ែត្រ ទើបត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសព កាលពីម៉ោង៧និង០០ នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅទឹកដីថៃជាប់ ព្រំប្រទល់ខ្មែរ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថេង សុឡា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅជិតព្រំដែន ភូមិឃុំខាងលើ រងរបួសដោយគ្រាប់កាំភ្លើង ចំក្រោមក្លៀកខាងឆ្វេង ចំនួន ៨គ្រាប់ ធ្លាយខាងស្មាស្តាំ ខ្លះបៀមគ្រាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រើអាវុធ ម៉ាកកាលីដូ ដែលប្រជាជនថៃ និយមប្រើប្រាស់ ហើយមិនទាន់កំណត់ថា ខាងទាហានថៃ ឬក៍ខាងប្រជាជនថៃ ជាអ្នកសម្លាប់ទេ ព្រោះស្លាប់នៅទឹកដីថៃ ។
លោកស្រី សុខគា អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា កូនគាត់តែងតែ ទៅទឹកដីថៃដាក់អន្ទាក់មាន់ ជារៀងរាល់ថ្ងៃ តែពេលថ្ងៃកើតហេតុ កូនគាត់បានទៅមើលអន្ទាក់ តាំងពីម៉ោង ២រសៀល ថ្ងៃទី២៦ ខែមីនា ក៍បាត់ដំណឹង ទើបតែព្រឹកថ្ងៃទី២៧នេះបានឭដំណឹងថា ប្រទះឃើញសពកូនគាត់។ បច្ចុប្បន្នខាងសមត្ថកិច្ចថៃ បានយកសពទៅធ្វើកោសល្យវិច្ច័យ នៅមន្ទីរពេទ្យថៃ ទើបបញ្ជូនមកឲ្យ ក្រុមគ្រួសារនៅទឹកដីខ្មែរវិញ៕
Source from: watphnom-news.com
























Loading...




Post a Comment