Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មាន​​អ្វី​​អាថ៌​​កំ​​បាំ​ង​​​ទើប​​​លោក ហង្ស ថុល ស្ងៀម​ស្ងាត់​​​ចំ​ពោះ​​រឿង​ដែល​​​លោក សេង ប៊ុន​​តេង មាន​អំ​ណា​ចប្រមូល​លុយ ពី​ជំ​នួញ​ឈើ​

​ខេត្តកំពង់ធំ៖មាន​​ភាព​មិន​ប្រ​ក្រ​តី​​ជា​ច្រើនក្រោម​​ចំ​ណាត់​ការ​​របស់​លោកសេងប៊ុន​​តេងជា​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថដ៏​​មាន​អំ​ណាច​​ប្រ​ចាំ​ខេត្ត​​កំ​ពង់​ធំ

ខេត្តកំពង់ធំ ៖ មាន​​ភាព​មិន​ប្រ​ក្រ​តី​​ជា​ច្រើន ក្រោម​​ចំ​ណាត់​ការ​​របស់​លោក សេង ប៊ុន​​តេង ជា​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ ដ៏​​មាន​អំ​ណាច​​ប្រ​ចាំ​ខេត្ត​​កំ​ពង់​ធំ ដៃ​​ម្ខាង​ជួញ​ដូរ ដៃ​​ម្ខាង​​ទៀត​​ចាប់ ជា​ពិ​សេស​​រាល់​​ក​រណី បង្ក្រាប​​ឡាន​​ដឹក​ឈើ​​ខុស​ច្បាប់គេ​​សង្កេតឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រោម​បញ្ជា​របស់លោក សេង ប៊ុន​តេង ដែលជា​មនុស្ស​ជំនិត​បំផុត របស់លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ តែងតែ​ស៊ី​ឡាក់ លួច​ឈើ​ប្រណីត​ដែលជា​វត្ថុតាង បង្ក​ឲ្យ​មាន​មន្ទិលសង្ស័យ ជាច្រើន​ករណី​មកហើយ​។ ប៉ុន្តែ​គេ​មិនដែល​ឃើញ​លោក ហង្ស ថុល ចាត់វិធានការ​ដាក់ពិន័យ ឬ​ព្យួរ​មុខតំណែង​របស់លោក សេង ប៊ុន​តេង ម្តងណា​ឡើយ នាំ​ឲ្យ​គេ​លើក​ជា​សំណួរ​ថា តើ​លោក សេង ប៊ុន​តេង គឺជា​អ្នកប្រមូល​សេដ្ឋ​កិច្ច យកទៅ​ជូន​លោក ហង្ស ថុល ឬក៏​យ៉ាងណា​បានជា​លោក សេង ប៊ុន​តេង មាន​សិទ្ធិអំណាច បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត​។​

​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ គេ​សង្កេតឃើញ​ក្រុមមន្ត្រី បែង​ចែកជា​២ ក្រុម​ធំៗ​ក្នុងការ​បង្ក្រាប ឬ​ចុះ​ប្រមូល​លុយ​ពីបទ​ល្មើស ដែល​ក្រុមទី​១ ដឹកនាំ​ដោយ​លោក សេង ប៊ុន​តេង ក្នុងនាម​ជា​ជំនួយការ​ផ្ទាល់ ផ្នែក​សេដ្ឋកិច្ច​របស់លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ   ដឹកនាំ​កម្លាំង ៤​ទៅ​១០ នាក់ ចេញ​ល្បាត​ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​ខុសច្បាប់ និង​ចាំ​រត់ការ​បើកផ្លូវ ឲ្យ​ក្បួន​ឡាន​ដឹកឈើ​របស់​ឈ្មួញ​ធំៗ ឆ្លងកាត់​ទឹកដី​ខេត្តកំ​ពង់ធំ និង​ក្រុម​មួយទៀត ស្ថិតក្រោម​បញ្ជា​របស់​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដ៏​មានអំណាច​ម្នាក់ និង​ធ្លាប់​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ មន្ត្រី​កងរាជអាវុធហត្ថ​ទាំង ២​ក្រុម​នេះ សុទ្ធសឹង​ជា​ជើង​កាប់​ដាវ ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ប្រមូល​លុយ ពី​ឡាន​ដឹកឈើ​យ៉ាង​ប្រសេចប្រសាច និង​តាម​ចាប់​ឡាន​ដឹកឈើ តាមរបៀប​លោតឆ័ត្រ ហើយ​លួច​យក​ឈើ​ប្រណីត ដែលជា​វត្ថុតាង ទៅ​លក់​ឲ្យ​ឈ្មួញ​ដទៃទៀត​យ៉ាង​សុខ​ស្រួល​។​

​ភាពអនាធិបតេយ្យ​ដែល​បង្កឡើង ដោយ​ក្រុម​លោក សេង ប៊ុន​តេង បានធ្វើ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ដទៃទៀត មើលបំណាំ​និង​មិន​សប្បាយចិត្ត ទាល់​តែ​សោះ ព្រោះ​ពេលខ្លះ​មន្ត្រី​ជំនាញ​បាន​ប្រដេញ តាម​ឡាន​ដឹកឈើ​ខុសច្បាប់ មកពី​ខេត្តសៀមរាប ឬ​ព្រះវិហារ ឆ្លង​ចូល​ទឹកដី​ខេត្តកំពង់ធំ ក៏ត្រូវ​កម្លាំង​របស់លោក សេង ប៊ុន​តេង ចេញ​រថយន្ត​តាម​បិទគូថ ក្បួន​ឡាន​ដឹកឈើ​ទាំងនោះ ដើម្បី​រារាំង​មិន​ឲ្យ​មន្ត្រី​ជំនាញ​ចេញ​បង្ក្រាប ហើយ​កូនចៅ​របស់លោក សេង ប៊ុន​តេង មួយ​ចំនួនទៀត ត្រូវបាន​ដាក់​ឲ្យ​ប្រចាំការ តាម​ប៉ុស្តិ៍​ជជុះ​នៅក្បែរៗ ទីស្នាក់ការ​នគរបាល​សេដ្ឋកិច្ច និង​ទីស្នាក់ការ​ជំនាញ រដ្ឋបាល​ព្រៃឈើ​ជាដើម​។ មន្ត្រី​ក្រោម​បញ្ជា​របស់លោក សេង ប៊ុន​តេង អនាធិបតេយ្យ​ខ្លាំងណាស់ មិន​គោរព​សេចក្តីណែនាំ របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដូច្នេះ​ទាមទារ​ឲ្យ​ថ្នាក់លើ ត្រូវតែ​ពិនិត្យមើល​លក្ខណៈសម្បត្តិ​របស់លោក សេង ប៊ុន​តេង ឡើងវិញ​ខ្លះ​ផង ដែល​យ៉ាងហោចណាស់ បង្ហាញ​ពី​ការអនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ ឲ្យ​មាន​ប្រសិទ្ធភាព​។​

​គេ​ចង់ឃើញ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​រឿងហេតុ ដែល​កើតមាន នៅក្នុង​ប្រតិបត្តិ​ការលួចបន្លំ​ឈើ​ប្រណីត ជា​វត្ថុតាង​ប្រព្រឹត្ត​ដោយ​កូនចៅ របស់លោក សេង ប៊ុន​តេង ឡើងវិញ​ផង ព្រោះនេះ​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ចាប់បញ្ជូន​វត្ថុតាង ពាក់​ព័ន្ធ​បទល្មើស​ព្រៃឈើ​ទាំងនោះ បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​ដោយ​តម្លាភាព ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ បង្ក្រាប​បទល្មើស​ឲ្យ​ស្របតាម​បទបញ្ជា របស់​ថ្នាក់លើ​។ ភាពអនាធិបតេយ្យ ដែល​បង្កឡើង​ដោយ​លោក សេង ប៊ុន​តេង កំពុង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់លោក ហង្ស ថុល ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ប្រឡាក់ប្រឡូស​ដោយ​រឿងអាស្រូវ ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ហង្ស ថុល ទទួលបាន​ផលប្រយោជន៍ ពី​ភាពអនាធិបតេយ្យ​របស់​លោក សេង ប៊ុន​តេង ប៉ុន្មាន​នោះទេ ក្នុង​មួយខែៗ​ទើប​ភាព​អសកម្ម និង​កំហុសឆ្គង​របស់លោក សេង ប៊ុន​តេង មិនដែល​ត្រូវបាន​ថ្នាក់លើ ស៊ើបអង្កេត​ឬ​ដាក់ពិន័យ បើទោះបីជា​អំពើ​អាក្រក់ ប្រព្រឹត្ត​ដោយ​កូនចៅ​របស់លោក សេង ប៊ុន​តេង ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដទៃទៀត ដឹងឮ​គ្រប់ៗ​គ្នា​ក៏ដោយ​៕

Wat Hang Thul


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item