Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ពិតជា​អមនុស្សធម៌ ដាច់ចិត្ត​យក​កូន​ទៅ​បោះបង់ចោល បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​វេទនា​

​ខេត្តបាត់ដំបង៖ប្រ​ជា​ពល​រដ្ឋ​​បាន​​ប្រ​ទះ​ឃើញសព​​ទារក​​ភេទ​​ប្រុសដែល​​ទើប​នឹង​​កើតមាន​​រុំ​ក្រ​ណាត់​​មិន​ដឹង​​ជាអា​ណា​​ព្យា​​​បាលឬ​​គ្រូ​ពេទ្យ​​យក​ទៅ​​បោះ​បង់​ចោល

​ខេត្តបាត់ដំបង ៖ ប្រ​ជា​ពល​រដ្ឋ​​បាន​​ប្រ​ទះ​ឃើញ សព​​ទារក​​ភេទ​​ប្រុស ដែល​​ទើប​នឹង​​កើត មាន​​រុំ​ក្រ​ណាត់​​មិន​ដឹង​​ជា អា​ណា​​ព្យា​​​បាល ឬ​​គ្រូ​ពេទ្យ​​យក​ទៅ​​បោះ​បង់​ចោល នៅ​ក្នុង​​ប្រ​ឡាយ​ទឹក ត្រូវ​​ថ្ងៃ​​ប​ណ្តា​ល​អោយ​​ស្លាប់​យ៉ាង​​វេទ​នា កាល​ពី​​វេ​លា​​ម៉ោង​២​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងជើង វត្ត​រស្មី​សាមគ្គី ទួល​ដូន​ប៉ុក ប្រហែល ៧០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា ទារក​ខាងលើ​ទើបនឹង​កើត ហើយ​ទំនង​គេ​យកមក​បោះចោល​កាលពី​ព្រឹក ដោយមាន​រុំ​ក្រណាត់​ជិត និង​មាន​សម្ភា​រៈ​​ពេទ្យ ដូចជា​ស៊ី​រាំង សេរ៉ូម ប្រអប់​ថ្នាំ ហើយ​ទារក​ប្រុស ធុន​និង​កំដៅ អាកាសធាតុ​មិនបាន ទើប​បណ្តាលឱ្យ​ស្លាប់​តែម្តង ។ ទារក​នោះ​មាន​អវៈយវៈ ល្អ​គ្រប់​សព​ទាំង​អស់ សម្បុរ​សមាន​ទំងន់ ១.៨ គីឡូក្រាម ហើយ​ការដែល​យក​ក្មេងប្រុស មក​បោះបង់ចោល​នេះ មិនដឹង​ជា​អាណាព្យាបាល ឬ​ជា​គ្រូពេទ្យ​នោះទេ ដែល​បណ្តាលអោយ​ក្មេង ស្លាប់​ទាំង​វេទនា​៕

Wat 140341


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item