Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទើប​រៀបការ​ធ្វើជា​ប្រពន្ធ​ទី​៣ របស់​បុរស​ពោះម៉ាយ បាន​រយៈពេល ៧​ថ្ងៃ លេបថ្នាំ​សម្លាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង៖កូន​ក្រ​មុំ​​ទើប​​រៀប​ការបាន​​រយៈ​ពេល៧​​ថ្ងៃបាន​​លេប​ថ្នាំ​​ប៉ង​​ស​ម្លាប់​ខ្លួនប​ណ្តា​ល​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលនៅ​ក្នុង​​ផ្ទះ​​របស់​​នាងស្ថិត​នៅ​​ក្នុង​ភូមិ​អូរ​ទទឹ​ង

​ខេត្តកំពង់ឆ្នាំង ៖ កូន​ក្រ​មុំ​​ទើប​​រៀប​ការ បាន​​រយៈ​ពេល ៧​​ថ្ងៃ បាន​​លេប​ថ្នាំ​​ប៉ង​​ស​ម្លាប់​ខ្លួន ប​ណ្តា​ល​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល នៅ​ក្នុង​​ផ្ទះ​​របស់​​នាង ស្ថិត​នៅ​​ក្នុង​ភូមិ​អូរ​ទទឹ​ង ឃុំ​​ស្វាយ​ជ្រុំ ស្រុក​​រលា​ប្អៀរ ហើយ​​ត្រូវ​បាន​​ក្រុម​គ្រួ​សារ ដឹក​​មក​​ស​ង្គ្រោះនៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ ដោយ​គេ​មិនដឹងថា នាង​លេបថ្នាំ​សម្លាប់ខ្លួន ដោយសារ​រឿង​អ្វី​នោះទេ តែ​គេ​សង្ស័យថា ប្រហែលជា​នាង តូចចិត្ត​និង​វាសនា ដែល​បាន​រៀបការ​ជាមួយ បុរស​ពោះម៉ាយ ធ្លាប់មាន​ប្រពន្ធ​២ និង​កូន ៤​នាក់ រួចទៅហើយ​។​

​កូនក្រមុំ​ទើប​ការ​នោះ មានឈ្មោះ វង់ សុជាតិ អាយុ ២៦​ឆ្នាំ កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​នៅឡើយ ដោយ​គ្រូពេទ្យ​ប្រាប់ថា នាង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ កំពុងស្ថិត​ក្នុងការ តាមដាន​នៅឡើយ​។ គ្រូពេទ្យ​ប្រាប់ថា នាង​បាន​ដឹក​មកដល់​ពេទ្យ នៅវេលា​ម៉ោង ៩​យប់​ថ្ងៃទី​៣០ ខែមីនា ហើយ​គ្រូពេទ្យ​បាន​លាង​ក្រពះ ដាក់​សេរ៉ូម និង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន ប៉ុន្តែ​មកដល់ពេលនេះ នាង​នៅតែ​សន្លប់ មិនទាន់​ដឹងខ្លួន​នៅឡើយ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ ហាក់​ចង់​លាក់បាំង ពី​មូលហេតុ​នៃ ការប៉ង​សម្លាប់ខ្លួន​នេះ ដោយ​គ្រាន់តែ​ប្រាប់​ឈ្មោះ និង​ទីលំនៅ​របស់​នាង តែប៉ុណ្ណោះ ដោយ​មិន​ប្រាប់ ពី​មូលហេតុ​ឡើយ ថែមទាំង​បាន​បញ្ជាក់ថា នាង​នៅ​លីវ មិនទាន់​រៀបការ​ទៀតផង​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​បានបញ្ជាក់​ថា នាង​ឈ្មោះ វង់ សុជាតិ អាយុ ២៦​ឆ្នាំ បាន​រៀបការ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៣ ជាមួយ​បុរស​ម្នាក់​ឈ្មោះ សុខ សាំង អាយុ​ជាង ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា ជា​ពោះម៉ាយ​ធ្លាប់មាន​ប្រពន្ធ​២ ប្រពន្ធ​ទី​១ បានកូន​៣ ហើយ​បាន​លែងលះគ្នា​ដាច់ស្រេច ទើប​មក​បាន​ប្រពន្ធ​ទី​២ មានកូន​១​។ ប្រពន្ធ​ទី​២ បាន​ស្លាប់​ជាង ៥​ឆ្នាំ ហើយ​ទើប​មក​បាន​ប្រពន្ធ​ទី​៣ ទើប​រៀបការ​បាន ៧​ថ្ងៃនេះ​។

​មុនពេល​កើតហេតុ បងស្រី​ឈ្មោះ វង់ សុជា អាយុ ៤០​ឆ្នាំ បាន​ទៅ​កំពង់ឆ្នាំង ដើម្បី​ផឹកស៊ី​ជប់លៀង ចំណែក​ឈ្មោះ វង់ សុជាតិ ជា​ប្អូន​ក៏​មិនបាន​នៅផ្ទះ​ដែរ គឺ​ទៅ​ផឹកស៊ី​នៅផ្ទះ​គេ ដោយ​គ្មាន​អ្នកណា មើល​គោ​។ លុះ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ បងស្រី​បាន​ស្តីបន្ទោស​ថា បើ​អញ​មិន​នៅផ្ទះ​ហើយ ឯង​ក៏​មិន​នៅផ្ទះ​ដែរ ? ហើយក៏​ប្រកែក​គ្នា ទើប​មានរឿង​លេបថ្នាំ ប៉ង​សម្លាប់ខ្លួន​កើតឡើង​។  នៅក្នុង​មន្ទីរពេទ្យ​គេ​ឃើញ​ប្តី និង​បងស្រី​នាង កំពុង​ព្រួយបារម្ភ​ផងដែរ ព្រោះ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា នាង​ប្រហែលជា​ត្រូវបញ្ជូន ទៅ​ពេទ្យ​នៅ​ភ្នំពេញ បន្តទៀត បើ​នាង​នៅតែមាន​សភាព​ធ្ងន់ធ្ងរ មិន​ធូរស្រាល​ទេនោះ​៕

Wat 310311


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item