នារីស្រស់ស្អាត អង្គុយសំកុកនៅមុខផ្ទះសំណាក់ ព្រឹកមានល្ងាចមាន មិនដឹងជាមានរឿងអ្វី
រាជធានីភ្នំពេញ៖ស្រីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវបានគេប្រទះឃើញអង្គុយសំកុកនៅមុខផ្ទះសំណាក់ព្រឹកមានល្ងាចមានដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៣កែងផ្លូវលេខ១៣៧រាជធានីភ្នំពេញ ៖ ស្រីវ័យក្មេងស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះឃើញ អង្គុយសំកុកនៅមុខផ្ទះសំណាក់ ព្រឹកមានល្ងាចមាន ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៣ កែងផ្លូវលេខ១៣៧ សង្កាត់វាលវង់ ខណ្ឌ៧មករា តាំងពីម៉ោង១យប់រំលងអធ្រាត្រ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ដោយគ្មាននរណាម្នាក់ ដឹងពីមូលហេតុនោះទេ ប៉ុន្ដែបើតាមមើលសភាពខាងក្រៅ ក្មេងស្រីរូបនេះដូចជា មនុស្សវង្វេងស្មារតី ឬអាចប្រើប្រាស់ថ្នាំញៀន ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្មេងស្រីវ័យក្មេងរូបនេះ ត្រូវបានសន្ដិសុខ របស់ផ្ទះសំណាក់ ព្រឹកមានល្ងាចមាន នាំខ្លួនមកកាន់ប៉ុស្ដិ៍នគរបាល ក្រោយពីប្រទះឃើញ ឈរនិងអង្គុយ មុខផ្ទះសំណាក់មិនទៅណា តាំងពីយប់រហូតដល់ព្រឹក តែសមត្ថកិច្ចមិនទាន់ បញ្ជាក់ពីមូលហេតុពិតប្រាកថា តើក្មេងស្រីរូបនេះ ត្រូវថ្នាំសណ្ដំ ឬសតិមិនគ្រប់ ឬប្រើប្រាស់ថ្នាំញៀន ហួសកម្រិត ឬយ៉ាងណានោះទេ។ ដោយមានមន្ទិលសង្ស័យ ទើបម្ចាស់ផ្ទះសំណាក់ បានឱ្យសន្ដិសុខរបស់ខ្លួន នាំនាងទៅឱ្យនគរបាលមូលដ្ឋាន ដើម្បីស្វែងរកសាច់ញាតិ៕
Source from: watphnom-news.com























Loading...




Post a Comment