Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​បី​នាក់​និង​ជំនាន់​ទី​២​ពីរ​នាក់​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​តុលាការ​សាលាដំបូង​ក្នុង​រយៈពេល​ដ៏​ខ្លី​

​អនុលោម​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោយ​ទទួល​បានការ​ឯកភាព​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នា​សម័យប្រជុំ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៤​កន្លង​មក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ចំនួន​៣​នាក់​ និង​អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​២​ចំនួន​២​នាក់​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​តុលាការ​សាលាដំបូង​ក្នុង​រយៈពេល​ដ៏​ខ្លី​ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ ដោយ​មជ្ឈដ្ឋាន​ខ្លះ​យល់​ថា​ មក​ពី​អស់លោក​ចៅក្រម​ទាំងនោះ​មាន​សមត្ថភាព​ និង​មជ្ឈដ្ឋាន​ខ្លះ​ទៀត​យល់​ថា​ មក​ពី​អស់លោក​ចៅក្រម​ទាំងនោះ​មាន​លុយកាក់​សូកប៉ាន់​ថ្នាក់លើ​ និង​មាន​បក្ខពួក​ ព្រមទាំង​បម្រើ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ល្អ​ ។​

​អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ចំនួន​៣​នាក់​ និង​អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​២​ចំនួន​២​នាក់​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ដែល​ទទួល​បានការ​តែងតាំង​ជា​ប្រធាន​តុលាការ​សាលាដំបូង​ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​ រួម​មាន​ ៖

១-​លោក​ចៅក្រម​ ហុ​ក​ វ៉ា​ន់​ធី​ណា​ អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧)​ អតីត​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ ។​

២-​លោក​ចៅក្រម​ ងួ​ន​ ណា​រ៉ា​ អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧)​ អតីត​អនុប្រធាន​សាលាដំបូង​ខេត្តកំពត​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ ។​

៣-​លោក​ចៅក្រម​ អ៊ា​ក​ ផល្លា​ អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​១​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧)​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១០/៧៨៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១០​ ។​

៤-​លោក​ចៅក្រម​ ជី​ សុខ​ អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​២​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០)​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ។​

៥-​លោក​ចៅក្រម​ ជា​ វណ្ណៈ​ អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​២​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០)​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង​ ។​ មាន​ន័យ​ថា​ លោក​ ជា​ វណ្ណៈ​ ធ្វើ​ជា​ចៅក្រម​ក្នុង​រយៈពេល​បាន​ចំនួន​៤​ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​តែ​ម្តង​ ៕​

Hok-Vanthina-Chea-Vannak


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item