ដោយសារខឹងម្តាយមិនឲ្យ ទៅធ្វើការរោងចក្រតាមមិត្តភក្តិ ផឹកថ្នាំកណ្តុរសម្លាប់ខ្លួនទាំងក្មេង
ខេត្តកំពង់ឆ្នាំង៖យុវនារីម្នាក់សម្រេចចិត្តផឹកថ្នាំកណ្តុរសម្លាប់ខ្លួនព្រោះតែខឹងម្តាយមិនអោយទៅធ្វើការរោងចក្រកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ខេត្តកំពង់ឆ្នាំង ៖ យុវនារីម្នាក់សម្រេចចិត្ត ផឹកថ្នាំកណ្តុរសម្លាប់ខ្លួន ព្រោះតែខឹងម្តាយមិនអោយ ទៅធ្វើការរោងចក្រ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅភូមិទួលធ្លក ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បង្កឲ្យមានវិប្បដិសារី និងបាត់បង់កូនស្រីជាទីស្រឡាញ់ តែក្នុងមួយប៉ព្រិចភ្នែក។
យុវនារីគិតខ្លី មានឈ្មោះ ឆន សុផល អាយុ ២២ឆ្នាំ រស់នៅ ភូមិ-ឃុំខាងលើ ។ ស្ត្រីជាម្តាយបានរៀបរាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ បានមកប្រាប់គាត់ថា មិត្តភក្តិរបស់ខ្លួន បានបបួលនាង ទៅធ្វើការរោងចក្រកាត់ដេរ ហើយបានសុំគាត់ ទៅធ្វើកានិងគេ។ នៅពេលនោះគាត់ បានបដិសេធ មិនអោយទៅធ្វើការ នៅរោងចក្រទេ ព្រោះខ្លាចកូនស្រី ពិបាក ។
ក្រោយពីប្រាប់រួចមក គាត់បានចូលទៅសម្រាន្ត ហើយកូនស្រីរបស់គាត់ ក៏ដើរទៅក្រោយផ្ទះបាត់ ស្រាប់តែមួយសន្ទុះក្រោយមក កូនស្រីរបស់គាត់ម្នាក់ទៀត ដែលមានអាយុទើប ៦ឆ្នាំ បានមកប្រាប់ថា ឃើញបងក្អួតចង្អោរយ៉ាងខ្លាំង ពេលទៅមើលឃើញកូនរបស់ខ្លួន ក្អួតឡើងទន់ខ្លួន បាត់ទៅហើយ ។ ពេលនោះកូនស្រី បាននិយាយនូវសំឡេងខ្សាវៗ សុំទោសគាត់ ដោយសារខ្លួន បានគិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួន ក៏បានដឹកកូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ហើយបានស្លាប់ កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤៕
Source from: watphnom-news.com
























Loading...




Post a Comment