 
នាំគ្នាទៅចែកទានជូនរាស្ត្រក្រីក្រ ក្រុមចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ជិត ២ម៉ឺនដុល្លារ
 រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋ២គ្រួសារមានផ្ទះជាប់គ្នាបានប្តឹងទៅសមត្ថកិច្ចថាពួកគាត់បានរងគ្រោះដោយត្រូវចោរគាស់ផ្ទះទម្លុះទម្លាយលួចយក
	រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋ២គ្រួសារមានផ្ទះជាប់គ្នាបានប្តឹងទៅសមត្ថកិច្ចថាពួកគាត់បានរងគ្រោះដោយត្រូវចោរគាស់ផ្ទះទម្លុះទម្លាយលួចយករាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ២គ្រួសារ មានផ្ទះជាប់គ្នា បានប្តឹងទៅសមត្ថកិច្ចថា ពួកគាត់បានរងគ្រោះ ដោយត្រូវចោរគាស់ផ្ទះ ទម្លុះទម្លាយលួចយក គ្រឿងអលង្ការ និងលុយកាក់ អស់ជាង ១៩.០០០ ដុល្លារអាមេរិក កាលពីរសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ ៦៨ A+B ជាប់ផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ មាស សម្ផស្ស ភេទស្រី អាយុ ៤០ឆ្នាំ និងឈ្មោះ មាស ចន្ទ្រា ភេទស្រី អាយុ ៣៨ឆ្នាំ ជាបងប្អូនបង្កើតនិងគ្នា និងមានផ្ទះជាប់គ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ទាំង ២នាក់ បងប្អូនបានជាប់រវល់ ទៅម្តុំភ្នំបាសិត ដើម្បីយកអង្ករ និងសម្លៀកបំពាក់ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋក្រីក្រ នៅទីនោះ ដើម្បីសាងកុសល និងសុំឲ្យមានសំណាងល្អ ក្នុងពេលបច្ចុប្បន្ន និងអនាគតជាតិ ដោយទុកឲ្យប្អូនស្រីឈ្មោះ មាស ភក្តី នៅចាំផ្ទះ តែប្អូនស្រី ភក្តី ជាប់រវល់ទៅអ៊ុតសក់ នៅក្បែរនោះ ពេលត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឃើញឥវ៉ាន់ រប៉ាត់រប៉ាយពេញផ្ទះ ហើយមានស្នាមគាស់ ចំរឹងបង្អួចដែកបាក់មួយកន្លែង នៅចំហៀងក្រោយផ្ទះ។
តាមការអះអាង ពីជនរងគ្រោះទាំង ២នាក់ បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ពួកគាត់ ដែលត្រូវបានចោរលួច យកទៅអស់នោះ រួមមាន គ្រឿងអលង្ការ កងដៃ ក្រវិល ចិញ្ចៀន ខ្សែក ទូរស័ព្ទស៊េរីទំនើប ១គ្រឿង ដែលសរុបជាទឹកប្រាក់អស់ជាង ១៩.០០០ ដុល្លារ អាមេរិក។ សូមរំលឹកថា ករណីចោរគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កើតឡើងយ៉ាងគំហុក នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនដែលវែកមុខ ឃើញម្តងណាឡើយ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង៕
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment